backup og meta

ម៉េច​បាន​ក្មេង​ខ្លះ​​ កើត​ជំងឺ​បេះ​ដូង​ពី​កំណើត?

ម៉េច​បាន​ក្មេង​ខ្លះ​​ កើត​ជំងឺ​បេះ​ដូង​ពី​កំណើត?

ជំងឺ​បេះដូង​ពី​កំណើត​ គឺ​ជា​បញ្ហា​រចនា​សម្ព័ន្ធ​របស់​បេះដូងតាំង​ពី​ពេល​កើត​មក​ភ្លាម។ ជំងឺ​នេះ​អាច​រាប់​បាន​ថា ​ជា​បញ្ហាក្នុង​ចំណោម​​បញ្ហា​ជាច្រើន​ដែល​ប៉ះពាល់​ទៅ​ដល់​បេះដូង។ ជំងឺ​ពី​កំណើត​មួយ​នេះ​ បាន​សម្លាប់​កុមារ​នៅ​ឆ្នាំ​ដំបូង​នៃ​ជីវិត​របស់​ពួក​គេ ច្រើន​ជាង​ជំងឺ​ពី​កំណើត​ផ្សេង​ៗ​ទៀត។

ទោះ​បី​ជា​ជំងឺ​នេះ​ជា​ជំងឺ​ដែល​ធ្ងន់ធ្ងរ​ក្ដី ក៏​មាន​ករណី​ជា​ច្រើន​ដែល​អាច​ព្យាបាលបាន​​​ដោយ​ការ​វះកាត់។ ក្នុង​ករណី​ខ្លះ​គ្រូពេទ្យ​ មើល​​ឃើញ​ថា​ទារក​នៅ​ក្នុង​ផ្ទៃ​មាន​ជំងឺ​នេះ តែ​រហូត​ដល់​ពេលទារកនេះ​ឈាន​ដល់​​​ពេញ​វ័យ​ទើប​ចេញ​រោគ​សញ្ញា ឬ​មិន​មាន​រោគសញ្ញា​អ្វី​ទាំង​អស់​ក៏​មាន​។ ជំ​ងឺ​ប្រភេទនេះ អាច​​ប៉ះពាល់​មនុស្ស​គ្រប់​វ័យ​មិនថា​ទារក​ មនុស្ស​ពេញវ័យ ឬ​វ័យចំណាស់​នោះទេ​។​

១. រោគ​សញ្ញា​មាន​អ្វី​ខ្លះ?

ជា​ញឹក​ញាប់ គ្រូ​ពេទ្យ​អាច​​រក​ឃើញជំងឺ នេះ​លើ​បេប៊ី អំឡុង​ពេល​ពិនិត្យ​ផ្ទៃពោះ​ដោយ​អេកូ។ បើ​ឮ​សំឡេង​ចង្វាក់​បេះ​ដូង​មិន​ធម្មតា​ គ្រូពេទ្យ​នឹង​ធ្វើ​តេស្ត​មួយ​ចំនួន​ដើម្បី​បញ្ជាក់​ឲ្យ​​កាន់​តែ​ច្បាស់ ហើយ​ការ​ធ្វើ​តេស្ត​មាន​ដូច​ជា​ អេកូ​បេះដូង ថត​កាំ​រស្មីអ៊ិច​នៅ​ទ្រូង ឬ​ស្កែន (MRI)។ បើ​រោគ​វិនិច្ឆ័យ​បញ្ជាក់​ច្បាស់ គ្រូពេទ្យ​នឹង​ណែនាំ​គ្រូពេទ្យ​ឯកទេស​ណា​មួយ​សម្រាប់​យើង​នៅ​ថ្ងៃ​សម្រាល​ចូល​មក​ដល់។

ជំងឺបេះដូងកុមារ

ករណី​ខ្លះ រោគ​សញ្ញា​អាច​មិនមាន​ រហូត​ដល់​បេប៊ី​សម្រាល​រួច។ បេប៊ី​ទើប​កើត មាន​ជំ​ងឺ​នេះ អាច​មាន​រោគ​សញ្ញា​ដូច​ជា៖

– មិន​មាន​ដង្ហើម ឬ​ហត់ (ពិបាក​ដក​ដង្ហើម)

– ពិបាក​ឲ្យ​បៅ​

– ខ្វះ​ទម្ងន់​ក្រោយ​កើត

– ឈឺ​ទ្រូង

– លូត​លាស់​យឺត

– មាត់ ស្បែក ម្រាម​ដៃ និង​ម្រាម​ជើង ឡើង​ពណ៌​ស្វាយ។

ករណី​ផ្សេង​ទៀត រោគ​សញ្ញា​មិន​កើត​ឡើង​ទេ​រហូត​ដល់​ប៉ុន្មាន​ឆ្នាំ​ក្រោយ​ ប៉ុន្តែ​ពេល​រោគ​សញ្ញា​កើត​ឡើង​មាន​ដូច​ជា៖

– ចង្វាក់​បេះ​ដូង​មិន​ប្រក្រតី

– វិល​មុខ

– ពិបាក​ដក​ដង្ហើម

– សន្លប់

– ហើម

– អស់​កម្លាំង និង​​​​រោគ​សញ្ញា​ផ្សេង​ទៀត​មិន​បាន​រៀប​រាប់​នៅ​ខាង​លើ។

អាច​មាន​រោគ​សញ្ញា​ផ្សេង​ទៀត​ដែល​មិន​បាន​រៀប​រាប់​ខាង​លើ ប្រសិន​បើ​ប៉ាម៉ាក់​មាន​ការ​បារម្ភ​ពី​រោគ​សញ្ញា​អ្វី​មួយ សូម​ពិភាក្សា​ជាមួយ​គ្រូពេទ្យ។ រាង​កាយ​មនុស្ស​គ្រប់រូបមាន​សកម្ម​ភាព​ខុសៗ​គ្នា វិធី​ល្អ​ត្រូវពិភាក្សា​ជា​មួយ​គ្រូ​ពេទ្យ​ពី​ស្ថាន​ភាព​ជំ​ងឺ។

 ២.​តើ​អ្វី​ជា​មូលហេតុបង្ក?

មូលហេតុ​បង្ក​ជំងឺ​នេះ គឺ​​បណ្តាល​មក​ពី​ការ​វិវត្ត​លឿន​នៃ​ទម្រង់​បេះដូង។ ​ជារឿយៗ​ភាព​មិន​ប្រ​ក្រ​តី ​ប៉ះ​ពាល់​លំហូរ​​ឈាម​កាត់បេះ​ដូង ប៉ះពាល់​ការ​ដកដង្ហើម។ មិន​មាន​ការ​ស្រាវ​ជ្រាវ​ណា​មួយ​បង្ហាញ​ពី​មូល​​ហេតុពិត​​ប្រាកដ​ធ្វើ​ឲ្យ​​បេះ​ដូង​វិវត្តមិន​ប្រ​ក្រ​តីនោះ​ឡើយ។ យ៉ាង​ណា ​កត្តា​​ប្រឈម​ខ្លះ​យើង​គួរ​តែ​​ត្រូវ​ប្រុង​ប្រ​យ័ត្ន។

៣.​កត្តាប្រឈមមានអ្វីខ្លះ?

កត្តា​​ប្រឈម​ជំងឺ​មាន​ដូច​ជា៖

– ផឹក​ស្រា ប្រើប្រាស់​គ្រឿង​ញឿន​ពេលមាន​ផ្ទៃ​ពោះ

– បេះ​ដូង​មិន​ប្រ​ក្រ​តី​ធ្លាប់​កើត​មាន​លើ​សមាជិក​គ្រួសារ​

– ជាតិ​ស្ករ​ឡើង​ខ្ពស់​ ដូច​ជា​ កើត​ជំ​ងឺ​ទឹក​នោម​ផ្អែម អាច​ប៉ះ​ពាល់​ការ​វិវត្ដរបស់​បេប៊ី​ដូចគ្នា

– ម្តាយ​ឆ្លងវីរុស​នៅ​ត្រីមាស​ដំបូង​អំឡុង​ពេល​មាន​ផ្ទៃពោះ អាច​នាំ​ឲ្យ​បេប៊ី​មាន​ជំងឺ​បេះដូង​ពី​កំណើត

– បញ្ហា​ហ្សែន ឬក្រូម៉ូសូម​ កូន​ក្មេង ដូចជា Down Syndrome។

– លេប​ថ្នាំ​​ពេទ្យ​មួយ​ចំនួន នៅ​ពេល​មាន​ផ្ទៃ​ពោះ​ក៏​អាច​ជា​ការ​ប្រ​ឈម​ខ្ពស់​ដែរ។

៤.​ទម្លាប់រស់នៅ

ការ​ផ្លាស់ប្តូរទម្លាប់រស់នៅ មួយ​ចំនួន​អាចជួយបង្ការ និងគ្រប់គ្រងស្ថានភាពជំងឺបាន ដូចជា៖

– ចៀស​វាង​ការ​ផឹក​ស្រា​ និងប្រើថ្នាំ​ញៀនអំឡុងពេលមានផ្ទៃពោះ

– បើ​យើង​មាន​គម្រោង​យកកូន ត្រូវ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ពាក់ព័ន្ធ​ថ្នាំ​​ត្រូវ​លេប

– បើ​មិន​ទាន់​​ចាក់​វ៉ាក់​ស៊ាំងជំ​ងឺ​កញ្រិ្ជល ជំងឺ​ស្អូច ចៀសវាង​នៅ​ក្បែរ​កន្លែង​ប្រឈម​ជំងឺ និង​សួរពេទ្យ​ពី​វិធី​ការពារ

– បើ​សមាជិក​គ្រួសារ ធ្លាប់​មាន​អ្នក​កើត​ជំ​ងឺ​បេះដូង​ពី​កំណើត សុំ​គ្រូពេទ្យ​ធ្វើ​តេស្ត​រក​មើល​ជំងឺ​តំណ​ពូជ ព្រោះកត្តា​ហ្សែន​បណ្ដាល​ឲ្យ​បេះ​ដូង​វិវត្តមិន​ប្រក្រតី​ដូចគ្នា

– បើ​មាន​ជំ​ងឺ​ទឹក​នោម​ផ្អែម​ ត្រូវ​ប្រាក​ថាកម្រិត​ជាតិ​ស្ករ ទាប​ជាង​កម្រិត​មុន​ពេល​មាន​ផ្ទៃ​ពោះ។ សំខាន់​បំផុត​មាន​ការ​ណែនាំ​ពី​គ្រូ​ពេទ្យ​ដើម្បី​គ្រប់​គ្រង​ជំ​ងឺអំឡុង​ពេល​មាន​ផ្ទៃ​ពោះ។

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Congenital Heart Disease Explained. http://www.webmd.com/heart-disease/congenital-heart-disease#1. Accessed November 6, 2016

Congenital Heart Defects. https://medlineplus.gov/congenitalheartdefects.html. Accessed November 6, 2016

Congenital heart disease. http://www.nhs.uk/conditions/Congenital-heart-disease/Pages/Introduction.aspx. Accessed November 6, 2016

Congenital Heart Disease. http://www.healthline.com/health/congenital-heart-disease#Overview1. Accessed November 6, 2016

កំណែ​ប្រែបច្ចុប្បន្ន

25/11/2020

អត្ថបទ​ដោយ ទូច សុខា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ថាត់ រ័ត្នមូនីតា


អត្ថបទពាក់ព័ន្ធ

ហាត់ប្រាណ​មាន​ទំនាក់ទំនងបែបណាជាមួយ​សុខភាពបេះដូង?

វដ្ដ​រដូវ​ស្រីៗ​យើង ​អាច​ព្យាករណ៍​ពី​ហានិភ័យ​​ជំងឺ​បេះដូង​


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ទូច សុខា · កែ Nov 25, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម