backup og meta

ពេលកូនឈឺ លេបថ្នាំ ម៉ាក់ប៉ាត្រូវដឹងរឿងសំខាន់ ៣យ៉ាងនេះ

ពេលកូនឈឺ លេបថ្នាំ ម៉ាក់ប៉ាត្រូវដឹងរឿងសំខាន់ ៣យ៉ាងនេះ

កូន​នៅ​តូច ប្រព័ន្ធ​ការពារ​រាងកាយ​នៅ​ខ្សោយ អាច​ប្រឈម​នឹង​ការ​វាយ​លុយ​ពី​ពពួក​បាក់តេរី វីរុស ឬ​មេរោគ​ផ្សេងៗ ទៅ​ជា​ឈឺ​នេះ ឈឺ​នោះ។ ពេល​កូន​ឈឺ ចៀស​មិន​រួច​ពី​ការ​ប្រើ​ថ្នាំ​ទេ តែ​ដើម្បី​ឲ្យ​កូន​ឆាប់​ជា​ពី​ជំងឺ ហើយ​មិន​ប៉ះពាល់​សុខភាព​ទៅ​ថ្ងៃក្រោយ ៣ចំណុច​ខាង​ក្រោម​នេះ​ជា​តិចនិក​​ផ្តល់​ថ្នាំ​ឲ្យ​កូន។

១. ត្រូវ​លេប​ថ្នាំ​តាម​វេជ្ជបញ្ជា

ថ្នាំ​មួយ​ចំនួន​ដូចជា ថ្នាំ​​បញ្ចុះ​កម្តៅ ថ្នាំ​វីតាមីន ម៉ាក់ប៉ា​អាច​ទិញ​តាម​ឱសថ​ស្ថាន​មក​ឲ្យ​កូន​ញ៉ាំ​ដោយ​មិន​ចាំបាច់​មាន​វេជ្ជបញ្ជា​នោះ​ទេ គ្រាន់​តែ​ធ្វើ​តាម​ណែនាំ និង​ផ្តល់​ទៅ​តាម​កម្រិត​ថ្នាំ​ដែល​មាន​ការ​ណែនាំ​ក្នុង​ប្រអប់ ឬ​សំបក​ថ្នាំ​ប៉ុណ្ណោះ។ ប៉ុន្តែ​ចំពោះ​ការ​ប្រើ​ថ្នាំ​ផ្សេង​ទៀត ចាំបាច់​ត្រូវ​តែ​​មាន​​វេជ្ជបញ្ជា​​ត្រឹម​ត្រូវ ជា​ពិសេស​​ពពួក​​ថ្នាំផ្សះ​ ដែល​ម៉ាក់ប៉ា​អាច​ផ្តល់​ឲ្យ​កូន​បាន ទៅ​តាម​កម្រិត​ដែល​គ្រូពេទ្យ​ណែនាំ។

២. កុំ​បញ្ឈប់​ផ្តល់​ថ្នាំ​ឲ្យ​កូន ទោះ​អាការៈ​ធូរ​ស្បើយ

រាល់​ថ្នាំ​ដែល​ចេញ​វេជ្ជ​បញ្ជា​ដោយ​គ្រូពេទ្យ ​ត្រូវ​ប្រើ​ឲ្យ​​គ្រប់​​តាម​​ចំនួន​ និង​​រយៈពេល​​ដែល​​គ្រូពេទ្យ​កំណត់។ ប៉ុន្តែ​ក្រោយ​ពេល​អាការៈ​កូន​ធូរ​ស្បើយ​ពី​ជំងឺ​ហើយ​ គួបផ្សំ​នឹង​ក្មេង​មិន​ចង់​ញ៉ាំ​ថ្នាំ​ផង ម៉ាក់ប៉ា​មួយ​ចំនួន​តែង​តែ​បញ្ឈប់​ការ​ផ្តល់​ថ្នាំ​ឲ្យ​កូន។ “ឧទាហរណ៍​ចំពោះ​ថ្នាំផ្សះ​ដែល ពេទ្យ​បាន​ចេញ​វេជ្ជបញ្ជា​ឲ្យ​អាអូន​លេប​ថ្នាំ​៥​ថ្ងៃ តែ​ពេល​លេប​បាន​៣ថ្ងៃ អាការៈ​ជំងឺ​ក៏​បាត់ អ៊ីចឹង​គាត់​​ឲ្យ​កូន​ឈប់​លេប​ថ្នាំ​ហ្នឹង ដោយ​គិត​ថា កូន​ជា​ហើយ មិន​ចាំបាច់​លេប​ថ្នាំ​បន្ត​ទៀត​ទេ”។ ការ​គិត​បែប​នេះ​មិន​ត្រឹម​ត្រូវ​ទេ ព្រោះ​រយៈ​ពេល ២-៣ដំបូង គឺ​មិន​គ្រប់​គ្រាន់​ឡើយ​​ក្នុង​ការ​សម្លាប់​មេរោគ​បង្ក​ជំងឺ​ឲ្យ​អស់ ហើយ​មេរោគ​ដែល​នៅ​​សំងំ​​ អាច​​នឹង​​នៅ​រស់​ហើយ​នៅ​ពេល​ខាង​មុខ​វា​នឹង​​អាច​ស៊ាំ​​ជាមួយ​​ថ្នាំ​​ផ្សះ​ ដូច​នេះ​ហើយ ទាល់តែ​ប្រើ​ថ្នាំ​គ្រប់​ចំនួន​ទៅ​តាម​វេជ្ជបញ្ជា ទើប​អាច​ធានា​សម្លាប់​មេរោគ​បាន។

៣. ត្រូវ​បញ្ចុក​កូន​ម្តង​ទៀត បើ​ក្អួត​លើស​ពី​៥០%

បន្ទាប់​ពី​ញ៉ាំ​ថ្នាំ​រួច កូន​ក្អួត​ភ្លាមៗ​ក្នុង​បរិមាណ​ច្រើន មាន​ន័យ​ថា​បញ្ចុក​ថ្នាំ​ប៉ុន្មាន​ទៅ កូន​ក្អួត​មក​វិញ​ទាំង​អស់ ឬ​​ក៏​ក្អួត​លើស​ពី​៥០%​ឡើង​ទៅ ម៉ាក់ប៉ា​ត្រូវតែ​បញ្ចុក​ថ្នាំ​កូន​ឡើង​វិញ ទៅ​តាម​កម្រិត​នៃ​ការ​ប្រើប្រាស់​ថ្នាំ​ក្នុង​វេជ្ជបញ្ជា ។ ហេតុ​អី​ត្រូវ​បញ្ចុក​ថ្នាំ​កូន​ឡើង​វិញ​ទាំង​អស់? នេះ​ក៏​ដោយ​សារ​តែ​ការ​ក្អួត​មក​វិញ​ភ្លាម ជាតិ​ថ្នាំ​មិន​បាន​ជ្រាប​ចូល​ក្នុង​ខ្លួន​កូន​នោះ​ទេ ដូចនេះ​កម្រិត​ព្យាបាល​របស់​ថ្នាំគឺ​មិន​គ្រប់គ្រាន់​ឡើយ។ ផ្ទុយទៅវិញ បើ​លេប​ថ្នាំ​រួច កូន​ក្អួត​ភ្លាម តែ​ក្អួត​ក្នុង​បរិមាណ​តិច​តួច ក៏​ម៉ាក់ប៉ា​មិន​បាច់​បញ្ចុក​ថ្នាំ​កូន​ឡើង​វិញ​ទេ ហើយ​គួរ​ប្រើ​ថ្នាំ​តាម​ពេល​វេលា​ដែល​គ្រូពេទ្យ​កំណត់​បន្ត​ទៀត។

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

22/11/2022

Written by វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ជីព ចិត្ត


អត្ថបទពាក់ព័ន្ធ

កូនរាកក្រៅពីលេបថ្នាំ ផឹកអូរ៉ាលីត ទឹកផ្លែឈើមួយនេះក៏ជួយបានច្រើន

កុំចេះតែឲ្យកូនលេបថ្នាំផ្ដេសផ្ដាស ប្រ័យ្នពុលថ្នាំខូចថ្លើម តម្រងនោម


Written by

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


កែ Nov 22, 2022

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម