backup og meta

ប៉ាម៉ាក់ដឹងអត់! កូន​អាយុ​ប៉ុន្មាន​ទើប​អាច​ផឹក​កាហ្វេ​បាន?

ប៉ាម៉ាក់ដឹងអត់! កូន​អាយុ​ប៉ុន្មាន​ទើប​អាច​ផឹក​កាហ្វេ​បាន?

កូន​អាយុ​ប៉ុន្មាន​ទើប​អាច​ផឹក​កាហ្វេ​បាន? ប៉ាម៉ាក់​មួយ​ចំនួន​ទំនង​ជា​មាន​ចម្ងល់​លើ​រឿង​នេះ​ដែរ​ហើយ។ បើ​និយាយ​ដល់​កាហ្វេ​ អាច​ថា​ក្មេង​ខ្លះ​មិន​បាន​ញ៉ាំ​កាហ្វេ​មែន តែ​ក្មេង​ទាំង​នោះ​បាន​ញ៉ាំ​ជាតិ​កាហ្វេ​អ៊ីន​តាម​រយៈ​ភេសជ្ជៈ​កំប៉ុង នំចំណី​ផ្សេងៗ ​និង​ស្ករគ្រាប់​មាន​ជាតិ​កាហ្វេ​អ៊ីន​ជា​ដើម​។

១. ក្មេង​អាយុ​ប៉ុន្មាន​អាច​ផឹក​កាហ្វេ?

​អង្គការ​សុខភាព​ជា​ច្រើន រួម​ទាំង​វិទ្យាស្ថាន​ជំងឺ​កុមារ​អាមេរិក​(American Academy of Pediatrics) ផង បាន​ណែ​នាំ​ថា​ក្មេង​មាន​អាយុ​តិច​ជាង​១២​ឆ្នាំ ​មិន​គួរ​ផឹក​កាហ្វេ ឬ​ញ៉ាំ​អាហារ​មាន​ផ្ទុក​ជាតិ​កាហ្វេ​អ៊ីន​នោះ​ទេ​។

សម្រាប់​ក្មេង​មាន​អាយុ​ចាប់​ពី​១២​ឆ្នាំ​ឡើង ការ​ញ៉ាំ​អាហារ ឬ​ផឹក​ភេសជ្ជៈ​មាន​ជាតិ​កាហ្វេ​អ៊ីន​មិន​គួរ​លើស​ពី​៨៥​ទៅ​១០០​មិល្លីក្រាម​ក្នុង​មួយ​ថ្ងៃ​។ បើ​គិត​ជា​កាហ្វេ​ឆុង​ស្រាប់​មិន​គួរ​លើស​ជាង​២៣០​មិល្លី​លីត្រ​​ក្នុង​មួយ​ថ្ងៃ។

ថ្វី​បើ​នៅ​សហរដ្ឋ​អាមេរិក​បាន​ណែ​នាំ​បែប​នេះ​មែន នៅ​ប្រទេស​កាណាដា បាន​ចេញ​ជា​គោលការណ៍​មួយ​សម្រាប់​កុមារ​ក្នុង​ការ​ញ៉ាំ​អាហារ​ ឬ​ភេសជ្ជៈ​មាន​ជាតិ​កាហ្វេ​អ៊ីន​។ ប៉ា​ម៉ាក់​អាច​ពិនិត្យ​បរិមាណ​កាហ្វេ​អ៊ីន​លើ​សម្បក​កញ្ចប់​អាហារ ឬ​កំប៉ុង​ភេសជ្ជៈ​​នីមួយៗ​ដើម្បី​ដឹង​ពី​បរិមាណ​កាហ្វេ​អ៊ី​មាន​ក្នុង​ផលិត​ផល​ទាំង​នោះ​។​

  • ក្មេង​អាយុ​ ៤-៦​ឆ្នាំ ញ៉ាំ​អាហារ ឬ​ភេសជ្ជៈ​មាន​ជាតិ​កាហ្វេ​អ៊ីន​មិន​លើស​ពី​៤៥មិល្លីក្រាម
  • ​ក្មេង​អាយុ​ ៧-៩​ឆ្នាំ ញ៉ាំ​អាហារ ឬ​ភេសជ្ជៈ​មាន​ជាតិ​កាហ្វេ​អ៊ីន​មិន​លើស​ពី​៦២,៥មិល្លីក្រាម
  • ក្មេង​អាយុ​ ១០-១២​ឆ្នាំ ញ៉ាំ​អាហារ ឬ​ភេសជ្ជៈ​មាន​ជាតិ​កាហ្វេ​អ៊ីន​មិន​លើស​ពី​៨៥មិល្លីក្រាម
  • ក្មេង​វ័យ​ជំទង់​ ញ៉ាំ​អាហារ ឬ​ភេសជ្ជៈ​មាន​ជាតិ​កាហ្វេ​អ៊ីន​មិន​លើស​ពី​៨៥​ទៅ​១០០​មិល្លីក្រាម​។

កូនអាចផឹកកាហ្វេបានពេលណា

២. កាហ្វេ​អ៊ីន​ប៉ះពាល់​សុខ​ភាព​ក្មេងៗ​បែប​ណា​?

អាហារ​មាន​ផ្ទុក​ជាតិ​កាហ្វេ​អ៊ីន​អាច​មាន​គ្រោះ​ថ្នាក់​សម្រាប់​​ក្មេងៗ ហើយ​ការ​ញ៉ាំ​ច្រើន​ជា​រឿង​គួរ​ឲ្យ​បារម្ភ​។ កាហ្វេអ៊ីន​មាន​ច្រើន​នៅ​ក្នុង​ផលិត​ផល​អាហារ​ និង​ភេសជ្ជៈ​ ដូច​ជា​ទឹកក្រូច កាហ្វេ តែ​ ​សូកូឡា ការ៉េម និង​ភេសជ្ជៈ​ប៉ូវ​កម្លាំង​។​

​ទោះបី​ជា​ការ​សិក្សា​លើ​ផល​ប៉ះពាល់​របស់​កាហ្វេ​អ៊ីន​លើ​កុមារ តែ​គេ​បាន​ដឹង​ថា​វា​អាច​ប៉ះ​ពាល់​ដល់​ខួរ​ក្បាល និង​សរីរាង្គ​ផ្សេងទៀត​។ ការសិក្សា​មួយ​ចេញ​ផ្សាយ​កាល​ឆ្នាំ ២០១៤ សិក្សា​លើ​ក្មេង​ញ៉ាំ​ជាតិ​កាហ្វេ​អ៊ីន​មាន​អាយុ​ពី​៨ទៅ៩ឆ្នាំ និង​ពី​១៥​ទី​១៧ ឆ្នាំ។ ក្មេង​ និង​ក្មេង​វ័យ​ជំទង់​ទាំងនោះ​បាន​ទទួល​ផល​រំខាន ដោយ​​​កាហ្វេ​អ៊ីន​មាន​​ឥទ្ធិពល​ធ្វើ​ឲ្យ​ឡើង​សម្ពាធ​ឈាម និង​ពន្យឺត​ចង្វាក់​បេះ​ដូង​។

ការ​ញ៉ាំ​ជាតិ​កាហ្វេ​អ៊ីន​អាច​បង្ក​ជា​ផល​រំខាន​មួយ​ចំនួន​ដូច​ជា​ឡេះឡះ ញ័រ ឈឺពោះ បញ្ហា​ដំណេក និង​ពិបាក​ផ្ចង់​អារម្មណ៍។ ផល​រំខាន​ធ្ងន់​ធ្ងរ​អាច​​កើត​ឡើង​បាន ​បើ​សិន​ជា​ញ៉ាំ​កាហ្វេ​អ៊ីន​ច្រើន​ជ្រុល​។ ក្មេង​ដែល​ញ៉ាំ​ជាតិ​កាហ្វេអ៊ីន​ច្រើន​អាច​ជួប​បញ្ហា​ចង្អោរ ក្អួត រាក ​ពិបាក​គេង នោម​ញឹក និង​ចង្វាក់​បេះ​ដូង​ប្រែ​ប្រួល​​។ ក្មេង​ខ្លះ​ទៀត​បើ​ញ៉ាំ​ជាតិ​កាហ្វេអ៊ីន​ច្រើន​មែនទែន​អាច​ឈាន​ដល់​ប្រកាច់ និង​អាច​គាំង​បេះ​ដូង​ជា​ដើម​។

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://health.usnews.com/wellness/for-parents/articles/2017-06-01/caffeine-a-growing-problem-for-children

https://www.hopkinsallchildrens.org/ACH-News/General-News/Is-Coffee-Bad-for-Kids

https://www.verywellfamily.com/is-coffee-safe-for-toddlers-4151748

កំណែ​ប្រែបច្ចុប្បន្ន

17/06/2021

អត្ថបទ​ដោយ ទូច សុខា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

ការសិក្សា​រក​ឃើញ​​ប្រយោជន៍​ថ្មីទៀតពីការផឹកកាហ្វេ ឬតែបៃតង

ប្រុសៗទម្លាប់ផឹកកាហ្វេ កាត់បន្ថយហានិភ័យកើតមហារីកក្រពេញប្រូស្តាត


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ទូច សុខា · កែ Jun 17, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម