backup og meta

ប្រើទូរសព្ទក្បែរទារកតូចៗ ឬក្នុងផ្ទៃ ប៉ះពាល់ធ្ងន់ធ្ងរណាស់!

ប្រើទូរសព្ទក្បែរទារកតូចៗ ឬក្នុងផ្ទៃ ប៉ះពាល់ធ្ងន់ធ្ងរណាស់!

ទូរសព្ទ មានប្រយោជន៍​ច្រើនសម្រាប់​ទំនាក់ទំនង​ទូទៅ ផ្តល់​ភាព​ងាយ​ស្រួល ចំណេញ​ពេល ប៉ុន្តែ​​អ្វី​ក៏​ដោយ​មាន​គុណ​សម្បត្តិ សុទ្ធ​តែ​មាន​គុណ​វិបត្តិ​ដូច​គ្នា ព្រោះ​ទូរសព្ទ​ គឺ​មាន​រលកសញ្ញា​វិទ្យុសកម្មខ្ពស់​ ប៉ះពាល់​សុខភាព ពិសេស​ទារក​ទើប​កើត បាន​ជា​មាន​ការ​សិក្សា​ជា​ច្រើន ផ្តោត​សំខាន់​លើ​ករណី​នេះ និងរក​ឃើញ​ពិត​ជា​ប៉ះពាល់មែន​។ បើ​អ៊ីចឹងគួរ​ប្រើ​ទូរសព្ទក្បែរ​ទារក​ទើប​កើត ឬ​ទារក​តូចៗ​ដែរអត់? ប៉ះពាល់​អី​ខ្លះ? ចង់​ដឹង អត្ថបទ​ “Hello គ្រូពេទ្យ’ នឹង​ពន្យល់​ឲ្យ​បាន​ដឹង។

១- ទារក​រងផល​ប៉ះពាល់​ពី​ជាតិ​វិទ្យុសកម្ម​ឧបករណ៍​គ្មាន​ខ្សែ

ជាតិ​វិទ្យុសកម្ម​ពី​ឧបករណ៍​អេឡិចត្រនិក​គ្មាន​ខ្សែ ពិសេស​ទូរសព្ទ ជា​ភាសា​បច្ចេកទេស Microwave Radiation ឬ MWR គឺ​មាន​ស្ទើរ​គ្រប់​ទី​កន្លែងជុំ​វិញ​ខ្លួន​យើង ហើយ​ត្រូវ​បាន​ក្រុម​អ្នក​វិទ្យាសាស្ត្រ ធ្វើការ​សិក្សា​ជា​ច្រើនលើក​ច្រើនសារ ដោយ​បាន​រក​ឃើញ​ផល​ប៉ះពាល់​ជា​បន្ត​បន្ទាប់ ទៅ​លើ​សុខភាព​មនុស្ស។

គួរ​ឲ្យ​ព្រួយ​បារម្ភ​ខ្លាំង​ទៀត​នោះ ការសិក្សា​ថ្មី រក​ឃើញ​កាន់​តែ​ច្បាស់​ថា រលកវិទ្យុសកម្ម MWR ជះ​ឥទ្ធិពល​អវិជ្ជមាន​កាន់​តែ​ខ្ពស់ ទៅ​លើ​ទារក​ទើប​កើត និងនៅ​ក្នុង​ផ្ទៃ ជា​ហេតុ​ធ្វើ​ឲ្យ​មាន​ការ​ណែនាំ មិន​គួរ​បើក​ទូរសព្ទ​ច្រើន អំឡុង​ពេល​ពពោះ ឬក្បែរ​ទារក​តូចៗទេ ព្រោះ​ដោយ​សារ​ជាលិកា​ខួរ​ក្បាល​ទារកតូចៗ មាន​ស្រូប​យក​ជាតិ​វិទ្យុសកម្ម​​ខ្លាំង​ ហើយ​លលាដ៍​ក្បាល​ស្តើង និង​ទំហំ​តូច​ នាំ​ឲ្យ​ទារក​កាន់​​តែ​ងាយ​រង​គ្រោះ​ ជាមួយ​ការ​ស្រូប​យក ជាតិវិទ្យុសកម្ម​ទាំងនោះ​បាន។​ ចំពោះ​​ទារក​មិន​ទាន់​កើត​​ ការ​រង​ត្រូវ​ប៉ះពាល់​នឹង​​ជាតិ​វិទ្យុសកម្ម អាច​បណ្តាល​ឲ្យ​​ថយចុះ​ និងទ្រុឌ​ទ្រោម​ស្រោម​ការ​ពារខួរ​ក្បាល ដែល​មាន​នាទី​ការពារ​ប្រព័ន្ធសរសៃប្រសាទ​ខួរ​ក្បាល​ទាំង​មូល។​

ការ​សិក្សា​ជា​ច្រើន​បង្ហាញ​​ថា​ក្មេង​​កាន់​តែតូច កាន់តែ​​ងាយ​រង​គ្រោះ​​ខ្លាំង​ទៅ​នឹងជាតិ​វិទ្យុសកម្ម​ផ្សាយភាយ​ពី​គ្រឿង​អេឡិចត្រូនិក ដោយ​ថែមទាំង​អះ​អាង​ថា ជាលិកា​ខួរ​ក្បាល​ក្មេង អាច​​ស្រូបយក​ជាតិ​វិទ្យុសកម្ម ច្រើនជាង​មនុស្ស​ពេល​វ័យ​ដល់​ទៅ ២ ដង​ ខណៈ​​សិក្សា​មួយ​ផ្សេង​ទៀត​ ​បង្ហាញ​ថា​ កម្រិត​ជាតិ​វិទ្យុសកម្ម​ MWR ក្នុង​ខួរ​ឆ្អឹងក្មេង ​គឺខ្ពស់ជាង​មនុស្ស​ពេញ​វ័យ​ដល់​ទៅ​ ១០ ដង​។​

២- ទូរសព្ទ​ដៃ​​ និង​ហានិភ័យ​សុខ​ភាព​

ការ​ប្រើ​ទូរ​ស័ព្ទ​ដៃ អាច​បង្ក​ហានិភ័យ​សុខ​ភាពធ្ងន់ធ្ងរ​ជាច្រើន​ រួម​មាន​ មហារីក​ខួរ​ក្បាល​ ​អាច​នឹង​បណ្តាល​ឲ្យ​ស្លាប់។​ ទោះ​យ៉ាង​នេះ​ក្តី​ រហូត​មក​ដល់​ពេល​នេះ​ មិន​មាន​ការ​ព្រម​ព្រៀងណាមួយ​ ពី​សំណាក់​ក្រុម​អ្នក​វិទ្យាសាស្ត្រ កំណត់​កម្រិត​ហានិភ័យ​មហារីក​ បង្ក​មក​ពី​ការ​​ប្រើ​ទូរ​សព្ទ​ដៃ​នៅឡើយ​។​

អត្ថបទពាក់ព័ន្ធ៖

  • កូនតូចគួរត្បារយកអាចម៍ត្រចៀកចេញអត់ ហេតុអី?
  • មូលហេតុទារកចេះតែទល់លាមក និងវិធីដោះស្រាយ

៣- គោល​ការណ៍​ណែ​នាំពីសុវត្ថិភាព​ប្រើ​ទូរសព្ទ​

អ្នក​ជំនាញ​បាន​និយាយ​ថា​ ថ្វី​បើ​យើង​មិនចៀស​ផុត ពី​ការ​អភិវឌ្ឍ​ឧបករណ៍​អេឡិចត្រូនិក​គ្មាន​ខ្សែ ​ក៏​ដូច​ជា​មុខនាទី​វា​នៅ​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃយើង​ក៏ពិត​មែន ប៉ុន្តែ​យើង​អាច​ប្រើ​ប្រាស់​ពួកឧបករណ៍​ទាំង​នោះ តាម​វិធីត្រឹមត្រូវ ដើម្បី​សុវត្ថិ​ភាព​បាន​ ដូច​ជា៖​

– រក្សា​ឧបករណ៍នៅ​ក្នុង​ចម្ងាយ​ត្រឹម​ត្រូវ​ ដោយ​សម្រាប់​ទូរសព្ទ​ដៃ​ ប្រមាណ ១៥ សង់ទីម៉ែត្រ ពី​ត្រចៀក​ មិនបង្ក​ឲ្យមាន​បញ្ហា​សុខភាព​ទេ។​

– ទូរសព្ទ​ដៃ​បន្ត​បញ្ចេញ​កាំ​រស្មី​​បើ​វា​បើកឲ្យ​ដំណើរ​ការ​ ហេតុ​នេះ​ ពេល​មិន​ប្រើ​ប្រាស់​ ​គួររក្សា​ទូរសព្ទ​ដៃ​ឲ្យ​ឆ្ងាយ​ពី​រាងកាយ អាច​ដាក់​វា​នៅ​ក្នុង​កាបូប​ដៃ​ ឬកាបូប​ស្ពាយក្រោយ​ខ្នង​​ក៏បាន។​

– ស្រីៗ​​មាន​ផ្ទៃ​ពោះ ​គួររក្សា​ទូរ​សព្ទ​ដៃ​ឲ្យឆ្ងាយ​ ខណៈ​អំឡុង​ពេល​កំពុង​បំបៅ​ដោះ​កូន មិន​គួរ​ប្រើ​ប្រាស់​ទូរ​សព្ទមិន​ត្រូវ​ប្រើ​ទូរសព្ទ​ដៃ​ជា​ដាច់ខាត។​

– ចំពោះ​ក្មេង​ និង​ក្មេង​ជំទង់​ មិន​គួរ​រក្សា​ទុក​ទូរ​សព្ទ​ដៃ​នៅ​ក្នុង​បន្ទប់​ដេក​ពួក​គេ​នៅ​ពេល​យប់​ទេ​។ សម្រាប់​ក្មេង​ប្រុស​ ទូរសព្ទ​ដៃ ​គួរ​តែ​នៅ​ឆ្ងាយ​ពីហោប៉ៅ​​ខាង​មុខ បើ​មិន​ដូច​នោះ​ទេ​ មេជីវិត​ឈ្មោល​ អាច​នឹង​ទទួល​រងគ្រោះ​ថ្នាក់​។​ ទោះ​ករណី​នេះ ​មិន​ត្រូវ​បាន​បញ្ជាក់​ថា ​ពិត​តាម​លក្ខណៈ​វិទ្យា​សាស្ត្រ​ក៏​ដោយ តែយ៉ាងណា​ ដើម្បីសុវត្ថិភាព គួរ​ពិចារណាចំពោះ​រឿង​នេះ។ សម្រាប់​ក្មេង​ស្រី​ ទូរ​ស័ព្ទ​ដៃ ​មិន​គួរដាក់​នៅ​ក្នុង​អាវ​ទ្រនាប់​ ឬពី​មុខ​សុដន់​ឡើយ ធ្វើ​បែប​នេះ ដើម្បី​បង្ការមហារីក​សុដន់។​

និយាយ​រួម ឧបករណ៍​បញ្ជូន​ទិន្នន័យ​ រវាង​ Wi-Fi និង​កុំ​ព្យូទ័រ ​គួរដាក់​នៅ​កន្លែង​ឆ្ងាយ​ពី​មនុស្ស​ម្នា​ ជា​ពិសេស​ក្មេងៗ​តែ​ម្តង​​។​

ក្នុង​ករណី​មាន​សំណួរ​ ឬ​មន្ទិល​សង្ស័យ​ជុំ​វិញ​សុខ​ភាព​អ្នក​ ជម្រើស​ល្អ​បំផុត​ សូម​ពិគ្រោះ​ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជា​មួយ​ពេទ្យ​ជំនាញ​។​ Hello​ Health​ Group​ មិន​ចេញ​វេជ្ជ​បញ្ជា​ មិន​ធ្វើ​រោគ​វិនិច្ឆ័យ​ ឬព្យា​បាល​ជូន​ទេ​៕​

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Children Face Higher Health Risk From Cell Phones http://www.webmd.com/children/news/20140819/children-cell-phones#3 Accessed May 09, 2017.

កំណែ​ប្រែបច្ចុប្បន្ន

31/07/2019

អត្ថបទ​ដោយ Meng Vatana

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ Solika


អត្ថបទពាក់ព័ន្ធ

ការពារកូនតូចពីជំងឺផ្សេងៗ ​នៅរដូវភ្លៀង ប៉ាម៉ាក់អាចអនុវត្តន៍វិធានទាំងនេះ

បើ​ចង់​ឲ្យ​កូន​មាន​សុខភាពល្អ និងឆ្លាតវៃ ប៉ាម៉ាក់ គួរគិតកត្តាសំខាន់​២​យ៉ាង


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Meng Vatana · កែ Jul 31, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម