backup og meta

អ្នក​ខ្លះថាមាន​​កូនទោលមិនល្អទេ តែបើដឹងរឿងទាំងនេះអាចនឹង​ប្ដូរការគិត

អ្នក​ខ្លះថាមាន​​កូនទោលមិនល្អទេ តែបើដឹងរឿងទាំងនេះអាចនឹង​ប្ដូរការគិត

សព្វ​ថ្ងៃ​នេះ​ គូ​ស្វាមីភរិយា​ជា​ច្រើន​បាន​ជ្រើស​រើស​មាន​កូន​ត្រឹម​តែ​មួយ​ប៉ុណ្ណោះ​។​ តើប៉ាម៉ាក់​​ដែល​សម្រេច​ចិត្ត​បែប​នេះ​ជា​មនុស្ស​​​អាត្មា​និយម​មែន​ទេ​? វា​ពិបាក​នឹង​វិនិច្ឆ័យ​ថា​​អ្នក​ទាំង​នោះ​​ខុស​ឬ​អត់​ណាស់​។​ នៅ​ក្នុង​អត្ថ​បទ​នេះ​គ្នា​យើង​​អាច​នឹង​រក​ឃើញ​ហេតុ​ផល​ខ្លះៗ​ដែល​ប៉ាម៉ាក់​​មួយ​ចំនួន​ជ្រើស​រើស​មាន​កូន​តែ​មួយ​គ្រាប់​ ហើយ​ប្រហែល​គ្នា​យើង​​អាច​នឹង​ឈាន​ទៅ​ដល់​ការ​សម្រេច​ចិត្ត​ដូច​គ្នា​ផង​ដែរ​។​

កសាងសម្ព័ន្ធភាពកាន់តែមានន័យខ្លាំងឡើង

ការ​កសាង​សម្ព័ន្ធ​ភាព​ ជា​រឿង​សំខាន់​សម្រាប់​មនុស្ស​គ្រប់​គ្នា​មិន​ថា​នរណា​ឡើយ​។​ ខណៈ​ដែ​ល​កុមារ​ដទៃ​ទៀត​មាន​បងប្អូន​បង្កើន​ដើម្បី​លេង​ជាមួយ​ ក្នុង​នាម​ជា​កូន​ទោល​តែ​ម្នាក់​ កូនយើង​​នឹង​កាន់​តែ​ផ្តោត​ខ្លាំង​ទៅ​លើ​ការ​ធ្វើ​បែប​នោះ​ ដោយ​កូន​នឹង​​​ប្រឹង​ស្វះ​ស្វែង​រក​មិត្ត​ភ័ក្តិ​ដែល​មិន​ចាំ​បាច់​ត្រូវ​តែ​ជាប់​សាច់​ឈាម​នឹងខ្លួន​​ឡើយ​ ដើម្បី​ក្លាយ​ជា​បង​ប្អូន​បង្កើត​របស់​ពួក​គេ​។​ មាន​ពេល​ខ្លះ​ សម្ព័ន្ធ​ភាព​នេះ​ត្រូវ​បាន​ប្រកាន់​យក​មែន​ទែន​មិន​លេង​សើច​ ហើយ​ត្រូវ​បាន​ធ្វើ​ដោយ​ការ​យក​ចិត្ត​ទុក​ដាក់​ខ្លាំង​ទៀត​ផង​​​ ហើយ​នេះ​គឺ​ជា​ឱកាស​សម្រាប់​កូនយើង​​ក្នុង​ការ​បង្កើត​ឲ្យ​មាន​នូវ​ភាព​ចាស់​ទុំ​ ​ដែល​ក្មេង​ផ្សេង​​ទៀត​អាច​នឹង​មិន​មាន​។​

អត្ថបទពាក់ព័ន្ធ៖

អារម្មណ៍សមភាពនៅក្នុងផ្ទះ

ការ​ដែល​យើង​ធ្វើ​ជាប៉ាម៉ាក់​​របស់​កូន​ទោល ​មាន​ន័យ​ថាយើង​​មិន​គ្រាន់​តែ​ជា​ឳពុក​ម្តាយ​របស់​គេ​ប៉ុណ្ណោះ​ទេ​ តែ​ថែម​ទាំង​ជា​មិត្ត​ភ័ក្ត​របស់​គេ​ទៀត​ផង​។​ យើង​គួរ​​បង្រៀនកូន​ឲ្យ​​ចេះ​គោរព​មនុស្ស​ធំឲ្យ​បាន​ត្រឹម​ត្រូវ និង​ឲ្យ​កូន​​​ដឹង​ថា​កូន​អាច​នឹង​ទទួល​ការ​គោរព​​វិញ​ដោយ​របៀប​ម៉េច។ ឧទាហរណ៍​ យើង​អាច​សួរ​យោបល់ពី​កូន​អំពី​ការ​ដើរ​លេង​ដោយ​យក​អាហារ​ទៅ​ហូប​​នៅ​​ខាង​ក្រៅ​​ផ្ទះ​នៅ​ចុង​សប្តាហ៍​ ឬ​ជម្រើស​ក្នុង​ការ​តុប​តែង​ផ្ទះ​របស់​យើង​​ ដោយ​យើង​ស្ដាប់ និងទទួលយោបល់របស់​កូន​​។​​ កូន​យើង​​នឹង​​​មាន​អារម្មណ៍​ថា​ខ្លួន​គេ​ក៏​មាន​មុខ​នាទី​សំខាន់​ផង​ដែរ​នៅ​ក្នុង​ផ្ទះ​ ហើយ​ព្យាយាម​ធ្វើ​វា​ឲ្យ​បាន​ត្រឹម​ត្រូវ​។​ ការ​កសាង​សមភាព​​នៅ​ក្នុង​ក្រុម​គ្រួសារ​​នឹង​បង្កើត​តុល្យភាព​មួយ ​ដែល​អនុញ្ញាត​ឲ្យ​យើង​និង​កូន​​រីក​រាយ​។​

កសាងសេចក្តីស្រឡាញ់ក្នុង​ចិត្ត​កូន​

ក្នុង​គ្រួសារ​ធំ​ដែល​មាន​កូន​ពីរ​នាក់​ ឬ​ច្រើន​លើស​នេះ​ កុមារ​ពេល​ខ្លះ​មាន​អារម្មណ៍​ថា​គ្មាន​នរណា​ម្នាក់​ស្តាប់​បញ្ហា​របស់​ខ្លួន​​ឡើយ​ ឬ​​​មិន​មាន​អ្នក​​ចូល​ចិត្ត​ច្រើន​ដូច​ទៅ​នឹង​​បង​ប្អូន​បង្កើត​ពួក​គេ​ឡើយ។​ តែ​ជា​មួយ​នឹង​កូន​ទោល​​ កូន​មាន​ឱកាសមើល​ដឹង​ពីក្ដី​ស្រឡាញ់​របស់​ប៉ាម៉ាក់​និង​ការ​យក​ចិត្ត​ទុក​ដាក់​​ទាំង​មូល​របស់​ខ្លួន​គេ​តែ​ម្ដង​​។​ លើស​ពី​នេះ​ទៅ​ទៀត​ កូន​យើង​​នឹង​មិន​មាន​អារម្មណ៍​ថា​បាន​បាត់​ចេញ​ពី​​ក្នុង​ផ្ទះ​ឡើយ​ ព្រោះកូន​​អាច​ចែក​រំលែក​ជាមួយយើង​​នូវ​បញ្ហា​ទាំង​អស់ដែល​​គេ​មាន​។ ​កូន​​អាច​មាន​​អារម្មណ៍​ដឹង​នូវ​សេចក្តី​ស្រឡាញ់​របស់យើង​បាន​ ហើយ​ធ្វើ​ដូច​គ្នា​នេះ​ដាក់យើង​​វិញដែរ​​។​

ឱកាសក្នុងការបង្កើតភាពស្រមើ​ស្រម៉ៃ និងច្នៃប្រឌិត

ខណៈ​ដែល​កុមារ​ផ្សេង​ទៀត​មាន​បង​ប្អូន​បង្កើត​ដើម្បី​លេង​ជា​មួយ​ កូន​យើង​​ត្រូវ​តែ​លេង​តែ​ម្នាក់​ឯង​។​ ចាំ​បន្តិច​សិន​ សូម​កុំ​បារម្ភ​អំពី​វា​អី​! នៅ​ក្នុង​សភាព​ពិត​ជាក់​ស្តែង​ ពេល​លេង​តែ​ម្នាក់​ឯង​ កូន​យើង​​ទំ​នង​នឹង​បង្កើត​ចេញ​បាន​នូវ​ ការ​ស្រមើ​ស្រម៉ៃ ដ៏​សម្បូរ​បែប​ និង​ប្រកប​ដោយ​ភាព​ច្នៃប្រឌិត​របស់​ខ្លួន ​ដែល​អាច​ដឹក​នាំ​​ទៅ​ដល់​មាគ៌ា​​អាជីព​ប្រកប​ដោយ​ភាព​ច្នៃ​ប្រឌិត​នៅ​ថ្ងៃ​ណា​​មួយ​​មិន​ខាន​។​ ដូច​គ្នា​ដែរ​ កូន​យើង​​មិន​ចាំ​បាច់​ត្រូវ​ស្រែក​ជំទាល​ និង​ទាស់​គ្នា​ដើម្បី​ប្រដាប់​លេង​នោះ​ឡើយ​។​

មានជំនឿចិត្តកាន់តែខ្លាំង

ពេល​ធំ​ធាត់​ឡើង​នៅ​ក្បែរៗ​ជុំវិញ​មនុស្ស​ពេញ​វ័យ​ កុមារជាកូនទោល​​ទំនងជា​​កាន់​តែមាន​ភាព​​ខ្លាំង​នឹង​ប្រែ​ជា​មាន​ជំនឿ​ចិត្ត​ និង​​ដឹង​ខ្លួន​ឯង​កាន់​តែ​ច្បាស់​។​ នេះ​គឺ​ដោយ​សារ​តែ​គេ​​មិន​ចាំ​បាច់​ត្រូវ​តែ​បារម្ភ​អំពី​ថា​ខ្លួន​​គេ​ជា​អ្នក​ដែល​ត្រូវ​បាន​គេ​ចូល​ចិត្ត​ ឬ​ស្រឡាញ់​តិច​បំផុត​នៅ​ក្នុង​គ្រួសារឡើយ​​។​ ដូច​គ្នា​ដែរ​ មិន​មាន​ភាព​ចាំ​បាច់​ក្នុង​ការ​ប្រឹង​តស៊ូ​ទាម​ទារ​ការ​យក​ចិត្ត​ទុក​ដាក់​ឡើយ​។​ កូនទោល​​ដឹង​ថាគេ​​​ឈរ​នៅ​ត្រង់​កន្លែង​ណា​ជា​មួយ​ឳពុក​ម្តាយ​​ ហើយ​កាន់​តែ​មាន​ផាសុក​ភាព​ក្នុង​ការ​ផ្សារ​ភ្ជាប់​ជា​មួយ​​មនុស្ស​ពេញ​​វ័យ​​ជា​ទូ​ទៅ​។​

សន្សំសំចៃថវិកាគ្រួសារ

ជាមួយ​នឹង​កូន​តែ​ម្នាក់​ប៉ាម៉ាក់​​​នឹង​អាច​សន្សំ​សំចៃ​បាន​លុយ​កាន់​តែ​ច្រើន​សម្រាប់​អនាគតកូន​​។​ កូនយើង​​នឹង​មាន​អត្ថ​ប្រយោជន៍​​កាន់​តែ​​ច្រើន​ឡើង​ដូច​ជា​ការ​អប់​រំ​ប្រកប​ដោយ​គុណភាព​​គ្រប់​គ្រាន់​ សកម្ម​ភាព​ក្រៅ​កម្មវិធី​សិក្សា​ ការ​ធ្វើ​ដំណើរ​ជុំ​ជា​មួយ​​ក្រុម​គ្រួសារ​ និង​អ្វីផ្សេង​​ថែម​ទៀត​។​ ​ជា​ការ​ពិត​ណាស់​ វា​សក្តិ​សម​សម្រាប់​អស់ប៉ាម៉ាក់​​ទាំង​ឡាយ​ណា​ដែល​មាន​ប្រាក់​ចំណូល​ក​ម្រិត​មធ្យម​ទៀត​ផង​​។​

ជា​មួយ​នឹង​ហេតុ​ផល​អស់​ទាំង​នេះ​​ ការ​មាន​កូន​តែ​មួយ​មិន​មែន​ជា​បញ្ហា​ធំ​នោះ​ឡើយ​ ហើយក៏​មិន​មាន​ហេតុ​ផល​សម្រាប់​ការ​មាន​អារម្មណ៍​​ថា​មាន​កំហុស​ឡើយ​ ពេល​យើង​គ្រាន់​តែ​ចង់​ឲ្យ​កូន​​មាន​អ្វី​ល្អ​បំផុត​តាម​ដែល​អាច​ទៅ​រួច​នោះ​។​

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Having only one child: easier on parents, better for kids? https://www.psychologytoday.com/blog/insight-is-2020/201209/having-only-one-child-easier-parents-better-kids. Accessed April 8, 2017.

Why it’s ok to have just one child? http://www.webmd.com/parenting/features/just-one-child#1. Accessed April 8, 2017.

Why it’s totally okay to have just one child.  http://www.babygaga.com/why-its-totally-okay-to-have-just-one-child/. Accessed April 8, 2017.

កំណែ​ប្រែបច្ចុប្បន្ន

14/08/2020

អត្ថបទ​ដោយ Meng Vatana

ត្រួតពិនិត្យដោយ គឹម កាណែល

បច្ចុប្បន្នភាពដោយ៖ Solika


អត្ថបទពាក់ព័ន្ធ

កូនឆ្លាត ឬមិនឆ្លាត អាស្រ័យលើកត្តាទាំងនេះ

វ័យប៉ុណ្ណេះ ខួរក្បាលពេញលូតលាស់ អ៊ីចឹងប៉ាម៉ាក់គួរធ្វើម៉េចខ្លះដើម្បីជួយឲ្យកូនឆ្លាត?


ត្រួតពិនិត្យដោយ

គឹម កាណែល


អត្ថបទ​ដោយ Meng Vatana · កែ Aug 14, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម