backup og meta

វ័យប៉ុណ្ណេះ ខួរក្បាលពេញលូតលាស់ អ៊ីចឹងប៉ាម៉ាក់គួរធ្វើម៉េចខ្លះដើម្បីជួយឲ្យកូនឆ្លាត?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ May 15, 2020

    វ័យប៉ុណ្ណេះ ខួរក្បាលពេញលូតលាស់ អ៊ីចឹងប៉ាម៉ាក់គួរធ្វើម៉េចខ្លះដើម្បីជួយឲ្យកូនឆ្លាត?

    ខួរក្បាល​របស់​​ក្មេង​ចាប់​ផ្តើម​វិវត្ត​តាំង​ពី​នៅ​​ក្នុង​ផ្ទៃ​ម្តាយ​​លើ​ភាព​ឆ្លាត​វៃ ​មិន​មាន​ដែន​កំណត់​ឡើយ បែប​នេះ​ហើយ​បាន​ជា​អ្នក​វិទ្យាសាស្ត្រ​ណែនាំ​ឲ្យ​អ្នក​ម្ដាយ​គ្រប់គ្នា​ឧស្សាហ៍​និយាយ​លេង​ជាមួយ​កូន​ក្នុង​ផ្ទៃ​ឲ្យ​បាន​ច្រើន ទោះ​ជា​ដឹង​ថា​កូន​ឆ្លើយតប​មិន​កើត​ក៏​ដោយ។

    បើ​តាម​ការ​បញ្ជាក់​របស់​លោកស្រី សរ មន្ថា នាយិកា​សាលា​អប់រំ​កុមារ​តូច SHICHIDA អាយុ​ចាប់​ពី ៣-៥ឆ្នាំ ជា​ពេល​ដែល​ខួរ​ក្បាល​ក្មេង​មាន​សន្ទុះ​លូត​លាស់​ខ្លាំង និង​ជា​ពេល​ដែល​គេ​អាច​មាន​សមត្ថភាពឆាប់​ទទួល ឆាប់​ចាំ​អ្វីៗ​បាន​លឿន​បំផុត។ ទោះ​ជា​កូន​លូតលាស់​ល្អ និង​ខួរក្បាល​កូន​កំពុង​វិវត្ត​លឿន​ក៏​ដោយ តួនាទី​យើង​ជា​ឪពុក​ម្តាយ​ត្រូវ​តែ​ជួយ​ជំរុញ​បន្ថែម​ឲ្យ​ការ​លូតលាស់​ផ្នែក​បញ្ញា​កាន់​តែ​ល្អ កាន់​តែ​ឆ្លាត ​តាម​រយៈ​សកម្មភាព​មួយ​ចំនួន​ខាង​ក្រោម​នេះ។

    ១. បំប៉ន​អាហារ​សម្បូរ DHA

    ការ​សិក្សា​ជាច្រើន​បញ្ជាក់​ថា អាហារ​សម្បូរ DHA ដើរ​តួនាទី​សំខាន់ ជួយ​ដល់​ការ​លូតលាស់​មុខងារ​ខួរក្បាល និង​ភ្នែក។ តើ​អាហារ​សម្បូរ DHA មាន​អ្វីខ្លះ? អាស៊ីដ​ខ្លាញ់​អូមេហ្កា៣ ជា​ប្រភព​ដើម​ផ្តល់​នូវ DHA វា​សម្បូរ​នៅ​ក្នុង​ត្រីសាលម៉ុន​ ត្រីធូណា ​ត្រីសាឌីន​ បង្គាធំៗ និង​មួយ​ផ្នែក​តូច​នៅ​ក្នុង​សាច់ ស៊ុត គ្រាប់​ធញ្ញជាតិ ពិសេស​ទឹកដោះ​ម្សៅ​រូបមន្ត​សម្រាប់​កុមារ។

    ២. និយាយ​ជាមួយ​កូន​ឲ្យ​បាន​ច្រើន

    តាម​ការ​សិក្សា​បែប​វិទ្យាសាស្ត្រ​បញ្ជាក់​ថា ការ​វិវត្ត​ខួរក្បាល​របស់​ទារក ១ខែ ស្មើ​នឹង​ការ​វិវត្ត​ខួរក្បាល​របស់​មនុស្ស​ធំ ១០​ឆ្នាំ​ឯណោះ ដូច្នេះ​ដើម្បី​ភ្ញោច​​ខួរក្បាល​កូន អំឡុង​ឱកាស​មាស​នេះ ម៉ាក់ប៉ា​ត្រូវ​ចំណាយ​ពេល​ជាមួយ​កូន និយាយ​លេង សួរ​នាំ​កូន​ឲ្យ​បាន​ច្រើន ឬ​និទាន​រឿង​ឲ្យ​កូន​ស្តាប់ ទោះ​ជា​​ពេល​ខ្លះ​កូន​នៅ​តូច មិន​យល់​ពី​អត្ថន័យ ឬ​ក៏​ឆ្លើយ​ឆ្លង​ជាមួយ​យើង​បាន​ក៏​ដោយ។ ខួរ​ក្បាល​ប្រៀប​បាន​នឹង​របស់​ប្រើប្រាស់​ធ្វើ​ពី​ដែក​ដែរ ទុក​យូរ​មិន​ប្រើ វា​នឹង​ចាស់ ឡើង​ច្រែះ​ចាប់ ឯ​ខួរក្បាល​វិញ​ដូច​គ្នា កាន់​តែ​ប្រើ កាន់​តែ​ហ្វឹកហាត់ កាន់​តែ​ដុះ​ខាត់ គឺ​កាន់​តែ​ភ្លឺ។

    ៣. មើល​ថែ​កូន កុំ​ឲ្យ​ប៉ះ​ទង្គិច​ក្បាល

    ម៉ាក់ប៉ា​ដឹង​ហើយ​ថា ក្បាល​ជា​ផ្នែក​សំខាន់​ណាស់ ព្រោះ​ជា​បណ្ដុំ​ប្រព័ន្ធ​សរសៃ​ប្រសាទ​រាប់​ម៉ឺន រហូត​ដល់​លាន​ដែល​ប្រមូល​ផ្ដុំ​នៅ​ទីនេះ ដូច្នេះ​បើ​យើង​ប្រហែស​បណ្តោយ​ឲ្យ​កូន​ប៉ះ​ទង្គិច​ក្បាល​ញឹក​ញាប់ ឬ​ធ្ងន់ធ្ងរ នឹង​ប៉ះពាល់​ដល់​ការ​លូត​លាស់​ខួរក្បាល ឬ​អសកម្ម​ប្រព័ន្ធ​សរសៃ​ប្រសាទ​ណា​មួយ មិន​អាច​កែខៃ​វិញ​បាន​ឡើយ។

    ចង់​បាន​ចំណេះដឹង វិធីសាស្ត្រ និង​គន្លឹះ​ផ្សេងៗ​អំពី​អាហារូបត្ថម្ភ ការ​ចិញ្ចឹម​បីបាច់​កូន​ឲ្យ​លូតលាស់ល្អ ចាប់​ពី​ពេល​ពពោះ រហូត​ដល់​កូន​អាយុ ​៥ឆ្នាំ។ កុំ​ភ្លេច​ចុះ​ឈ្មោះ​ជាមួយ​កូន​ឆ្លាត​ក្លឹប!

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

     

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ដេត ធន្នី · កែ May 15, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម