ធ្លាប់តែឮមនុស្សចាស់ជ្រុះសក់ ចុះមានដឹងថា មិនមែនតែមនុស្សចាស់ទេ ក្មេងៗក៏មានបញ្ហាជ្រុះសក់ដែរ។ ចុះបើអូនៗ មិនបានប៉ុន្មានឆ្នាំផង ស្រាប់តែជ្រុះសក់ ដឹងថាមកមូលហេតុអីអត់? រួចត្រូវដោះស្រាយម៉េចវិញ? “Hello គ្រូពេទ្យ’ នឹងពន្យល់គ្នាយើងឲ្យបានដឹង។
ករណីអូនៗតូចៗ ជ្រុះសក់រៀងរាល់ថ្ងៃ គឺអាចបណ្តាលមកពីស្ថានភាពសុខភាពណាមួយ។ ការប៉ាន់ស្មាន យ៉ាងតិច ៣ ភាគរយក្នុងចំណោមក្មេងៗមានបញ្ហាសក់ជ្រុះ បានទៅធ្វើការព្យាបាលនៅផ្នែកជំងឺកុមារ។
មានហេតុផលជាច្រើន អាចនាំឲ្យសក់ក្មេងជ្រុះខ្លាំង ហើយយើងអាចកត់សម្គាល់ឃើញថាការជ្រុះសក់របស់អូនៗ គឺមិនប្រក្រតី ខណៈម៉ូលហេតុអាចបណ្តាលអូនៗជ្រុះសក់មានដូចជា៖
១- ជំងឺស្រែងស្បែកក្បាល
ជំងឺស្រែងស្បែកក្បាក (Tinea Capitis) ត្រូវបានគេស្គាល់ថាជាប្រភេទជំងឺស្បែក Ringworm កើតនៅស្បែកក្បាល ដោយការឆ្លងមេរោគផ្សិត ភាគច្រើនប្រទះឃើញកើតលើក្មេងៗ។ Tinea capitis អាចមានច្រើនទម្រង់ ប៉ុន្តែជាធម្មតា វាជាបន្ទះមានសភាពក្រើមៗ នៅកន្លែងមានជ្រុះសក់ អាចមានរាងមូល ឬរាងពងក្រពើនៅលើក្បាល។ ជំងឺប្រភេទនេះ អាចមានលើស្បែកក្បាល រោមភ្នែក និងចិញ្ចើម ហើយករណីភាគច្រើនត្រូវគេធ្វើរោគវិនិច្ឆ័យ ដោយផ្អែកការមើលឃើញផ្ទាល់លើស្បែកក្បាល។ គ្រូពេទ្យ នឹងចេញវេជ្ជបញ្ជាឲ្យប្រើថ្នាំប្រឆាំងមេរោគផ្សិត ដូចជា ថ្នាំ Griseofulvin និងសាប៊ូកក់សក់សម្រាប់ព្យាបាលជំងឺស្រែង Tinea Capitis តែម្តង។
២- ជំងឺជ្រុះសក់ Alopecia areata
Alopecia areata ជាជំងឺជ្រុះសក់ ដែលមិនបង្កដោយការឆ្លងរោគនោះទេ។ ជំងឺនេះត្រូវបានគេជឿថា បង្កឡើងដោយសារផលវិបាកនៃប្រព័ន្ធភាពស៊ាំក្នុងរាងកាយ បានទៅបំផ្លាញឫសសក់។ ជំងឺនេះ ត្រូវគេសម្គាល់តាមរយៈបំណែករាងមូល ឬពងក្រពើនៅកន្លែងសក់ជ្រុះភ្លាមៗនៅលើក្បាល ដោយមានសភាពរលោង មិនមែនលេចចេញបន្ទាប់របកស្បែកក្បាល ឬមានការខូចខាតសក់នោះទេ។ ជំងឺ Alopecia Areata មិនអាចព្យាបាលក៏ពិតមែន ប៉ុន្តែអាចគ្រប់គ្រងបាន។ ករណីជាច្រើន សក់អាចដុះមកវិញនៅរយៈពេលមួយឆ្នាំក្រោយ តែអូនៗមួយចំនួន នៅតែអាចជ្រុះសក់វិញម្តងទៀត។ ៥% ក្នុងចំណោមក្មេងៗមានជំងឺនេះ អាចវិវត្តទៅជាជំងឺ Alopecia Totalis បណ្តាលឲ្យជ្រុះសក់អស់ពីក្បាលតែម្តង។ ករណីមួយចំនួនទៀត អាចវិវត្តទៅជាជំងឺជ្រុះសក់ Alopecia Universalis បណ្តាលមានការជ្រុះរោមទាំងអស់លើរាងកាយតែម្តង។
សម្រាប់ការព្យាបាលចំពោះអូនៗតូចៗមានជំងឺនេះ អាចប្រើក្រែមលាបលើផ្ទៃដែលគ្មានសក់ និងប្រេង Corticosteroid ដែលមានសារធាតុប្រឆាំងខ្លាំង។ ចំពោះក្មេងជំទង់ អាចចាក់ថ្នាំស្តេរ៉ូអ៊ីត ចូលទៅក្នុងស្បែកក្បាល។ យើងក៏អាចប្រើថ្នាំដោយផ្សំមានថ្នាំ Minoxidil ជាមួយនឹងថ្នាំស្តេរ៉ូអ៊ីតផងដែរ។
អត្ថបទពាក់ព័ន្ធ៖
- ស្វែងយល់ពីជំងឺសើស្បែក ម្យ៉ាងឧស្សាហ៍កើតលើអាអូន
- ប្រេងដូង ប្រមូលផ្តុំអាថ៌កំបាំងរក្សាសម្រស់ស្រីៗ
៣- ខូតខាតនៅតួសក់
ករណីជ្រុះសក់លើក្មេងៗ ក៏អាចបណ្តាលមកពីមានការប៉ះទង្គិចលើតួសក់ដូចគ្នា ពេលខ្លះដោយសារមានភាពតានតឹងផ្លូវចិត្តខ្លាំង។ បញ្ហាខូចខាតតួសក់ អាចកើតមាននៅពេលដែលសក់ត្រូវបានទាញឥតឈប់ឈរ (ប្រើកន្សែងពោះគោជូតខ្លាំងៗ) កកិតខ្លាំង (ត្រដុសនឹងខ្នើយ) ឬដោយសារការប្រើសារធាតុគីមីនៅលើសក់។
បញ្ហានេះ ក៏អាចកើតលើក្មេងៗមានជំងឺ Trichotillomania ដែលជាជំងឺផ្លូវចិត្តបណ្តាលឲ្យក្មេងតែងតែដកសក់ខ្លួនឯង។ បើគ្រូពេទ្យសង្ស័យមានការប៉ះទង្គិចលើតួសក់នោះ ពេទ្យនឹងរកពីមូលហេតុនៃការខូតខាតនេះ នៅពេលដឹងពីមូលហេតុច្បាស់ ពេទ្យនឹងណែនាំឲ្យអូនៗឈប់ធ្វើទង្វើបែបនេះ ដើម្បីឲ្យសក់អាចដុះឡើងវិញដូចធម្មតា។ ប៉ុន្តែបើបញ្ហាខូតខាតតួសក់មានរយៈពេលយូរ នឹកបណ្តាលឲ្យមានស្លាកស្នាមលើក្បាល សក់ក៏មិនអាចលូតលាស់ឡើងវិញបានដែរ។
[embed-health-tool-vaccination-tool]