backup og meta

ប៉ាម៉ាក់​ចូល​ចិត្ត​ឲ្យ​ក្មេងលេង​ទូរសព្ទ ​មុន​ចូល​គេង ប្រយ័ត្នលើស​ដើម!

ប៉ាម៉ាក់​ចូល​ចិត្ត​ឲ្យ​ក្មេងលេង​ទូរសព្ទ ​មុន​ចូល​គេង ប្រយ័ត្នលើស​ដើម!

ស្រលាញ់កុំ តែ​កុំ​ទម្រើសកូន ពិសេស​រឿង​ឲ្យ​លេង​ទូរសព្ទ​ មុន​ចូល​គេង​! ខូច​ទាំង​ភ្នែក ខូច​ទាំង​បញ្ហា​ស្មារតី! បើកូន​ពិបាក​រឿង​ចូល​គេង ក៏​ដោយ​សារ​តែ​ទូរសព្ទ​ដែរ។ មួយ​ទៀត ទាន់​អូនៗ​នៅ​តូច ណែនាំ​ឲ្យ​ហើយ ក៏​ជា​ការ​ល្អ​ម្យ៉ាង។

ការស្រាវជ្រាវ​បង្ហាញថា ប្រើ​​ទូរសព្ទ​មុន​ពេល​ចូល​គេង អាច​បណ្ដាល​ឲ្យ​មាន​ផល​ប៉ះពាល់​មិន​ល្អ​ជា​ច្រើន ដូច​ជា គេង​មិន​លក់ បញ្ហាពេលគេង និង​ប៉ះពាល់​​សុខភាព​ទូទៅ​។

១- ផល​ប៉ះ​ពាល់​​ការ​ប្រើ​ទូរសព្ទ ​មុនចូល​គេង

អ្នកជំនាញ​បាន​​សិក្សា​លើ​បញ្ហា​នេះ​អស់​ពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ ខណៈ​ផ្អែក​លើ​ការ​សិក្សា​មួយ​ទៅ​លើ​ក្មេង​ជំទង់​ដែល​ចេញ​ផ្សាយ​កាល​ពី​ឆ្នាំ២០១៧ បង្ហាញ​ថា ក្នុង​ចំណោម​ក្មេង​ជំទង់ ៩០០​នាក់ អាយុ​ចន្លោះ ១២-១៥ ឆ្នាំ មាន ២០% ភ្ញាក់​ពេល​យប់​ដើម្បី​មើល​សារ ឬ​ព័ត៌លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម ​ជា​ហេតុ​​នាំឲ្យ​មាន​អារម្មណ៍​​នឿយ​ហត់​ខ្លាំង​ជាង​ក្មេងៗ​គេង​បាន​គ្រប់​គ្រាន់ ដល់​ទៅ ៣ ដង។ ការ​សំខាន់​ គឺ​សមត្ថភាព​ទូទៅ​ចុះ​ខ្សោយ​ជាង​ក្មេង​ដទៃ​ទៅ​ទៀត។

២- ហេតុផល​ក្មេងមិន​ឈប់​លេង​ទូរសព្ទ ​មុន​ចូល​គេង

មាន​ការ​បង្ហាញ​​ជាក់​លាក់​មួយ គឺ​មនុស្ស​ជា​ច្រើន​មិន​អាច​ឃ្លាត​ចេញ​ពី​ទូរសព្ទ​ឡើយ។ ជា​ហេតុ ពួក​គេ​តែង​​យកវា​ដាក់​ជាប់​ក្បែរ​ខ្លួន សូម្បី​ពេល​ចូល​គេង​ក៏​ដោយ ព្រោះ​ក្មេងៗ​ជំទង់​គិត​ថា ពេល​ដាក់​ទូរសព្ទ​ជាប់​ខ្លួន​​ធ្វើ​ឲ្យ​អារម្មណ៍​គេ​ស្ងប់ ផ្ទុយ​ទៅ​វិញ​បើ​គ្មាន​ទូរសព្ទ​ក្បែរ​ខ្លួន នឹង​ធ្វើ​​ឲ្យ​មាន​អារម្មណ៍​នៅ​មិន​សុខ ដូច​បាត់​អ្វី​ម្យ៉ាង​ក្នុង​ខ្លួន។

លេង​ទូរស័ព្ទ​មុន​ចូល​គេង Hellokrupet

៣- យើង​ជា​ប៉ា​ម៉ាក់​ត្រូវ​ធ្វើ​យ៉ាង​ម៉េច?

ចង់​មិន​ចង់ ក៏​ត្រូវ​ធ្វើ​អ្វី​ខ្លះ​ដើម្បី​ឲ្យ​កូនៗ​បាន​ល្អ​ដែរ ពិសេស​ពាក់​ព័ន្ធ​សុខភាព​កូនៗ​តែ​ម្តង ហេតុនេះ​យើង​គួរ​៖

– ប្រាប់​ផល​ប៉ះពាល់​ពី​ទូរសព្ទ​ដល់កូន៖ គួរ​និយាយ​ជា​មួយ​អាអូន មីអូន ជា​មុន​សិន មុន​ហាម​ពួក​គេ​ឲ្យ​កុំ​ឲ្យប្រើ​ទូរសព្ទ។ ដំបូង ​អាច​ពន្យល់​ពី​ផល​វិបាក​នៃ​ការ​ប្រើ​ទូរសព្ទ​ឲ្យ​បាន​ច្រើន​ទៅ​កូន ធ្វើ​ឲ្យ​ពួកគេ​យល់ បន្ទាប់​មក​គួរ​ដឹង​ពី​មូល​ហេតុ​ម៉េច​បាន​ជា​អាអូន មីអូន ចូលចិត្ដ​ប្រើ​ទូរសព្ទ​ជាប់​ខ្លួន​ដូច​គ្នា ព្រោះ​ថា​ពេល​ខ្លះ អាច​មាន​មូល​ហេតុ​ជាក់​ច្បាស់​ណា​មួយ ធ្វើ​ឲ្យ​ញៀន​ជាមួយ​ទូរសព្ទ។ ជាក់​ស្ដែង ​មូល​ហេតុ​ទាំង​នោះ អាច​មក​ពី​កូនៗ​ស្មុគ្រស្មាញ ឬ​មាន​បញ្ហា​វិបត្តិ​អ្វី​មួយ ត្រូវ​ប្រើ​ទូរសព្ទ​ដើម្បី​បន្ធូរ​អារម្មណ៍។ សរុប​មក គួរ​ពិភាក្សា​ជា​មួយ​ពួក​គេ​ជា​មុន មុន​សម្រេច​ចិត្ត​អ្វី​មួយ ព្រោះ​អាច​ជួយ​ឲ្យ​កូន​យើង​គោរព​យើង យក​យើង​ធ្វើ​ជា​គំរូពួក​គេ​ទៅ​ថ្ងៃ​មុខ។

– បង្កើត​ទម្លាប់​ចូលគេង៖ បង្កើត​ទម្លាប់​ចូល​គេង មិន​ត្រឹម​តែ​ផ្ដល់​ផល​ប្រយោជន៍​ដល់​ក្មេង​ៗ​នោះ​ទេ ក៏​សំខាន់​ដល់​មនុស្ស​ពេញ​វ័យ​ដូច​គ្នា។ ប៉ាម៉ាក់ អាច​ណែនាំ​ឲ្យ​អាអូន មីអូន ធ្វើ​អ្វី​ល្អៗ​មុន​គេង ដូច​ជា ងូត​ទឹក អាន សរសេរ​អក្សរ ឬ​កត់​ត្រា​សកម្មភាព​ប្រចាំ​ថ្ងៃ​ជា​ដើម។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជា​មួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Should Bedrooms be No-Phone Zones for Teens? https://www.psychologytoday.com/blog/psy-curious/201702/should-bedrooms-be-no-phone-zones-teens. Accessed May 17, 2017.

កំណែ​ប្រែបច្ចុប្បន្ន

28/03/2019

អត្ថបទ​ដោយ Prem Satya

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ Ly Sophat


អត្ថបទពាក់ព័ន្ធ

ការពារកូនតូចពីជំងឺផ្សេងៗ ​នៅរដូវភ្លៀង ប៉ាម៉ាក់អាចអនុវត្តន៍វិធានទាំងនេះ

បើ​ចង់​ឲ្យ​កូន​មាន​សុខភាពល្អ និងឆ្លាតវៃ ប៉ាម៉ាក់ គួរគិតកត្តាសំខាន់​២​យ៉ាង


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Prem Satya · កែ Mar 28, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម