backup og meta

អ្នក​លេង​ហ្គេម​​គួរ​តាម​ដាន!​ WHO ​ចាត់​ទុក​ការ​ញៀន​​ហ្គេម​​ជា​វិបត្តិ​​ត្រូវ​ដោះស្រាយ

អ្នក​លេង​ហ្គេម​​គួរ​តាម​ដាន!​ WHO ​ចាត់​ទុក​ការ​ញៀន​​ហ្គេម​​ជា​វិបត្តិ​​ត្រូវ​ដោះស្រាយ

ហ្គេម​ជា​​ការ​កម្សាន្ត ​ហើយ​មិន​ថា​អ្នក​លេង​ហ្គេម ឬ​មិន​លេង នៅ​តែ​ដឹង​ថា​​ចំណាយ​ពេល​​លើ​វា​​ជ្រុល​ពេក នឹង​ប៉ះ​ពាល់​ការ​សិក្សា ការងារ ឬ​រហូត​ពេល​ខ្លះ​លែង​ខ្វល់​​ពី​អ្នក​ក្បែរ​ខ្លួន។ ​បញ្ហា​នេះ អង្គការ​សុខភាព​ពិភព​លោក​ (WHO) កាល​ពីថ្ងៃ​ទី​ ២៥ ខែ​ឧសភា​ ២០១៩ កំពុង​ឈាន​ដល់​ការ​​ពិចារណារ​សម្រេច​ចាត់​ចូល​ការ​លេង​ហ្គេម​​ជា​វិបត្តិ​ត្រូវ​ដោះ​ស្រាយ។

បើ​តាម​វិប​សាយ​ WHO ថា កិច្ចពិភាក្សា​​សម្រេច​ផ្លូវ​ការ​​រៀប​ចំ​ដោយ​សន្និបាត​អង្គការ​នេះ នា​ទី​ក្រុង ហ្សឺណែវ​​ប្រទេស​ស្វីស ដោយ​មាន​ការ​ចូល​រួម​ពី​បណ្តា​អ្នក​ជំនាញ​សុខភាព មន្ត្រី​ប្រតិភូ​​នៃ​បណ្តា​ប្រទេស​សមាជិក​ WHO ព្រម​ទាំង​តំណាង​ធំៗ​​នៃ​​បណ្តា​ក្រុមហ៊ុន​ឧស្សាហកម្ម​ហ្គេម​មកចូល​រួម​ផង។

មក​ទល់​ពេល​នេះ​ កិច្ច​ពិភាក្សា​កំពុង​ស្ថិត​នៅ​ដំណាក់​កាល​ពិភាក្សា​សម្រេច តែ​យ៉ាង​ណា​គួរ​រំឭក​ដែរ​​ថា កាល​ពី​ឆ្នាំ​២០១៨​កន្លង​ទៅ WHO បាន​ចាត់​ទុក​​ថា​ការ​លេង​ហ្គេម​គឺ​ជា​វិបត្តិ​រួច​ទៅ​ហើយ នា​ឱកាស​សន្និសីទ​អន្តរ​ជាតិ​​លើក​ទី​១១ សើ​រើ​ពិនិត្យ​ចំណាត់​ថ្នាក់​ជំងឺ​​ធ្វើ​ឡើង​ជា​ប្រចាំ​ឆ្នាំ ប៉ុន្តែនា​អំឡុង​ពេល​នោះ​​​ដោយ​មាន​ការ​​សំណូម​ពរ​របស់លោក Stanely Pierre-Louis ដែល​ជា​តំណាង​ឲ្យ​សមាគម​ឧស្សាហកម្ម​ហ្គេម ឲ្យ​មាន​ការ​ពិភាក្សា​ពិនិត្យ​សម្រេច​​​ពី​អ្នក​ជំនាញ​សុខភាព ជា​បន្ត​បន្ទាប់​ ទើប​ការ​ពិភាក្សា​បាន​បន្ត​ធ្វើ​នា​​ឆ្នាំ​២០១៩​នេះ​។

តាម​អ្នក​ជំនាញ​សុខភាព​របស់​ WHO​ បាន​អះ​អាង​ សកម្មភាព​លេង​ហ្គេមដែល​ក្លាយ​ជា​ទម្លាប់ នឹង​បង្ក​ជា​វិបត្តិ​ ដោយ​សារ​​ការ​លេង​ធ្វើ​​​ឲ្យ​មនុស្ស​ផ្តោត​អារម្មណ៍​ខ្លាំង​ទៅ​លើ​ហ្គេម ដោយ​ឡែក​ចំណាប់​អារម្មណ៍​លើ​សកម្មភាព​ប្រចាំ​ថ្ងៃ​នឹង​ធ្លាក់​ចុះ ក្នុង​នោះ​រួម​មាន​​​ ការ​​សិក្សា ការ​ចូល​រួម​ជា​មួយ​គ្រួសារ ការងារ រួម​ទាំង​ផល​អវិជ្ជមាន​លើ​អាកប្បកិរិយា​អ្នក​លេង​ហ្គេម​ ផង​ដែរ​ ក្នុង​ករណី​​​មាន​ទម្លាប់​នៃ​ការ​លេង​ហ្គេម​បន្ត​ជាប់​រហូត​​​​ក្នុង​រយៈ​ពេល​១​ឆ្នាំ​ ដែល​ចាត់​ទុក​​ថា​ជា​ការ​ញៀន​ហ្គេម Video Game Addiction (VGA)​។

អត្ថបទពាក់ព័ន្ធ៖

តាម​ការ​ឲ្យ​ដឹង​ពី​មន្ត្រី​ WHO ​បើ​សន្និបាត​អង្គការ​សុខភាព​ពិភព​លោក​សម្រេច​ជា​ផ្លូវ​ការ​ទទួល​ស្គាល់​ថា​ការ​ញៀន​ហ្គេម​ជា​វិបត្តិ​ នោះ​បណ្តា​ប្រទេស​ជា​សមាជិក​នៃ WHO នឹង​ចាត់​វិធាន​ការ​ថ្មី ដើម្បី​បង្ការ​​ដែល​នឹង​អាច​ចាប់​ផ្តើម​​នា​ឆ្នាំ​២០២២។ ស្រប​ពេល​ជា​មួយ​​​ដំណាក់​ការ​សម្រេច​ខាង​លើ​នេះ ​ក្រុមហ៊ុន​​ឧស្សាហកម្ម​ហ្គេម​​របស់​ជប៉ុន​មួយ​ គឺ​ក្រុមហ៊ុន Sony​ ក៏​បាន​​ប្រកាស​អំពី​វិធាន​ការ​​ភ្លាម​ៗ​របស់​ខ្លួន​តែ​ម្តង​លើ​បញ្ហា​នេះ ដោយ​ការ​កំណត់​ Setting លើ​​ផលិតផល​​ហ្គេម​ថ្មី ក្នុង​កម្រិត​មួយ​ដែល​អាច​គ្រប់​គ្រង​លើ​អ្នក​លេង​ហ្គេម​បាន​៕​​​​

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

​​

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

World Health Organization Making Final Decision on Gaming Disorder This Weekend

https://www.who.int/about/governance/world-health-assembly/seventy-second-world-health-assembly

កំណែ​ប្រែបច្ចុប្បន្ន

01/06/2019

អត្ថបទ​ដោយ មាន រតនា

ត្រួតពិនិត្យដោយ ជីព ចិត្ត

បច្ចុប្បន្នភាពដោយ៖ Ly Sophat


អត្ថបទពាក់ព័ន្ធ

បើ​ចង់​ឲ្យ​កូន​មាន​សុខភាពល្អ និងឆ្លាតវៃ ប៉ាម៉ាក់ គួរគិតកត្តាសំខាន់​២​យ៉ាង

តិចៗងាយៗការពារកូនតូចពីជ្រាំងអណ្តាត ម៉ាក់ៗគួរដឹង!


ត្រួតពិនិត្យដោយ

ជីព ចិត្ត


អត្ថបទ​ដោយ មាន រតនា · កែ Jun 01, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម