backup og meta

ផល​​ប៉ះពាល់​​ពី​​ការ​​ច្របាច់​​ក្បាល​ដោះ​​ទារក ម៉ាក់​ៗ​​គ្រប់​​រូប​​គួរ​​យល់​​ដឹង និង​​ចៀស​វាង

ផល​​ប៉ះពាល់​​ពី​​ការ​​ច្របាច់​​ក្បាល​ដោះ​​ទារក ម៉ាក់​ៗ​​គ្រប់​​រូប​​គួរ​​យល់​​ដឹង និង​​ចៀស​វាង

ជំនឿ​របស់​ចាស់​ៗ​សម័យ​មុន គឺ​ឲ្យ​តែ​ទារក​ទើប​នឹង​កើត ត្រូវ​ច្របាច់​ក្បាលដោះកូន​ឲ្យ​ចេញ​គ្រាប់​ ចៀសវាង​ពេល​ធំ​ទៅ​ដោះ​ប្រែ​ជា​ធំ​រយីករយាក ឬ​កើត​ជំងឺ​ផ្សេង​ៗ​នៅ​កន្លែង​នោះ ហើយ​មិន​ថា​ជា​កូន​ប្រុស ឬ​ស្រី​ឡើយ​ឲ្យតែ​កើត​មក​ ​ត្រូវ​ធ្វើ​បែប​នេះ​ភ្លាម។

ទង្វើ​ធ្វើ​បែប​នេះ ​គ្រូពេទ្យ​ថាជា​រឿង​មិន​ត្រឹមត្រូវ​ទេ ព្រោះ​អាច​ធ្វើឲ្យ​ទារក​មាន​ឆ្លង​មេរោគ និង​បង្ក​ទៅ​ជា​ដំបៅ​ធ្ងន់ធ្ងរ​បាននិងឈានរហូតដល់វះកាត់ជាដើម។ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ជំងឺ​ទូទៅ​បាន​ឲ្យ​ដឹង​ថា ម៉ាក់​ប៉ា​ទាំងអស់​គួរតែ​បោះចោល​ទម្លាប់​ចាស់​បុរាណ​នោះ​ទៅ ព្រោះ​ពេល​កូន​ឆ្លង​រោគ​ហើយ​អាច​បង្ក​ទៅ​ជា​​ដំបៅក្លាយរោគនិងខ្ទុះបាន។ លោក​ក៏​បាន​បន្ត​ទៀត​ថា ការ​ច្របាច់​ក្បាលដោះ​កូន ប្រៀប​ដូចជា​នាំ​មេរោគ​ឲ្យ​កូន​ដែរដោយសារមានការដាច់រលាត់ស្បែក ព្រោះ​បើ​ដៃ​មិន​ស្អាត មេរោគ​នឹង​ជ្រៀត​ចូល​ទៅ​ភ្លាម ហើយ​បើ​ទោះ​ជា​ដៃ​លាង​សម្អាត ក៏​មេរោគអាច​ចូល​តាម​ធូលី ខ្យល់ ឬ​សម្លៀកបំពាក់​កូន​កកិត​ប៉ះ​ចុះឡើង​នៅ​កន្លែង​នោះ។

ច្របាច់ដោះទារកHello_គ្រូពេទ្យ

នៅ​ពេលក្បាល​ដោះ​កូន​ឆ្លង​មេរោគ វា​មាន​រោគសញ្ញា​ដូចជា ហើម ឡើង​ក្រហម មាន​ខ្ទុះ និង​ក្ដៅ​ខ្លួន​ជាដើម ដូចនេះ​ប្រសិនបើ​ឃើញ​កូន​មាន​ដោះ​ធំ មិន​ចាំបាច់​ទៅ​ភ័យ​ព្រួយ​អ្វី​ឡើយ។ ជា​ធម្មតា​កូន​ដែល​ថ្លោស ដោះ​ក៏​ធំ​ដែរ ព្រោះ​តែ​មាន​សាច់​ច្រើន។

ជា​ចុងក្រោយ​លោក​វេជ្ជបណ្ឌិត​ក៏​បាន​ផ្ដល់​ដំបូន្មាន​ថា សម្រាប់​អ្នក​ដែល​មាន​កូន ហើយ​ធ្លាប់ច្របាច់​ក៏​មិន​បាច់​ភ័យ​ខ្លាច​ថា​ពេល​ធំ​ទៅ​កូន​អាច​កើត​ជំងឺ​ផ្សេង​នៅ​ដោះ​ដែរ ព្រោះ​ក្រោយ​ព្យាបាល​ជា វា​មិន​អាច​មាន​រហូត​ដល់​ធំ​ទេ។

អត្ថបទពាក់ព័ន្ធ៖កំហុស​ឆ្គង ៣ យ៉ាង​ធ្វើ​ឲ្យ​កូន​ឈឺ​ញឹក តែ​ម៉ាក់ប៉ា​មិនសូវ​ចាប់​អារម្មណ៍

ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយគ្រូពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

27/05/2019

អត្ថបទ​ដោយ Try Ravi

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

តើរបបអាហារអ្វីខ្លះដែលជួយ​ឲ្យ​កូន​អាចទប់ទល់នឹងជំងឺ និងលូតលាស់ល្អ?

ដើរលេងអុំទូកមនុស្សច្រើនកុះករ បើកូនខ្យល់គរ ប៉ាម៉ាក់គួរជួយកូនបែបណា?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ May 27, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម