ក្មេងនៅតូចៗ អាយុក្រោម ១ ឆ្នាំ អាចលេបថ្នាំទម្លាក់ព្រូនបានទេ? ក្មេងកើតព្រូនមានអីសម្គាល់? សំណួរទាំងនេះច្បាស់ជាម៉ាក់ប៉ាថ្មីថ្មោងចង់ដឹង ដើម្បីងាយចំណាំ និងត្រៀមទិញថ្នាំទម្លាក់ព្រូនឲ្យកូនលេបឲ្យបានទៀងទាត់។
ក្មេងនៅតូចៗ អាយុក្រោម ១ ឆ្នាំ អាចលេបថ្នាំទម្លាក់ព្រូនបានទេ? ក្មេងកើតព្រូនមានអីសម្គាល់? សំណួរទាំងនេះច្បាស់ជាម៉ាក់ប៉ាថ្មីថ្មោងចង់ដឹង ដើម្បីងាយចំណាំ និងត្រៀមទិញថ្នាំទម្លាក់ព្រូនឲ្យកូនលេបឲ្យបានទៀងទាត់។

កូនក្មេងដែលមានអាយុចាប់ពី ១ ឆ្នាំឡើងទៅ ម៉ាក់ប៉ាអាចឲ្យលេបថ្នាំទម្លាក់សត្វល្អិតបានហើយ នេះបើតាមបញ្ជាក់របស់លោកវេជ្ជបណ្ឌិត ញឹប អង្គាបុស្ស នាយកមន្ទីរពេទ្យកុមារជាតិ។ ជាទូទៅក្មេងតម្រូវឲ្យលេបថ្នាំសម្លាប់សត្វល្អិត ឬព្រូន រៀងរាល់ ៦ ខែ/ម្តង នោះទើបរាងកាយលូតលាស់បានល្អ មិនស្គមស្គាំង។
ក្មេងកើតព្រូន ឬមានសត្វល្អិតនឹងបង្ហាញសញ្ញាទាំងនេះ៖
– ស្គម
– ស្លេកស្លាំង
– ឧស្សាហ៍ឈឺពោះ
– រាករូស
– ចង្អោរ ក្អួត
– ក្អក
– ប៉ោង ឬហើមពោះ
– មិនឃ្លានអាហារ
– ស្រកទម្ងន់
– ញ៉ាំច្រើនយ៉ាងណាក៏មិនធាត់។

លោកវេជ្ជបណ្ឌិតថា ក្មេងកើតសត្វល្អិតមានពពួកព្រូន អៀន តេនញ៉ា ដោយសារការរស់នៅគ្មានអនាម័យ ការញុំាអាហារមិនស្អាត ឬឆ្អិនមិនល្អ ការប៉ះពាល់របស់មិនស្អាត និងលេងផ្ទាល់ដី។ ក្រៅពីលេបថ្នាំទម្លាក់សត្វល្អិតហើយ ម៉ាក់ប៉ាគួរតែប្រកាន់ខ្ជាប់នូវអនាម័យ ទាំងចំណីអាហារ ខ្លួនប្រាណ មិនត្រូវបន្ទោបង់ផ្តេសផ្តាស នោះទើបកូនមានសុខភាពល្អ ចៀសផុតពីជំងឺឆ្លងផ្សេងៗ។

ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
កំណែប្រែបច្ចុប្បន្ន
15/06/2021
អត្ថបទដោយ ដេត ធន្នី
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី
ត្រួតពិនិត្យដោយ
វេជ្ជ. ចាន់ ស៊ីណេត
ឯកទេសសម្ភព និងរោគស្ត្រី · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ