backup og meta

ខ្លាច​កូន​លង់ខ្លួនរត់​ចេញ​ពីផ្ទះ ប៉ាម៉ាក់​ត្រូវ​ដឹង​តិចនិក​ដោះ​ស្រាយ​ទាំងនេះ​

ខ្លាច​កូន​លង់ខ្លួនរត់​ចេញ​ពីផ្ទះ ប៉ាម៉ាក់​ត្រូវ​ដឹង​តិចនិក​ដោះ​ស្រាយ​ទាំងនេះ​

មាន​កូន​មិន​មែន​ងាយ​ស្រួលទេ ជា​ប៉ាម៉ាក់គេ គឺ​មាន​ទំនួល​ខុស​ត្រូវ​ច្រើន បារម្ភ​ច្រើន ចាប់​តាំង​ពី​កូន​ទើប​កើត ដល់ពេញវ័យ​ក៏​នៅ​តែ​បារម្ភ ខ្លាច​កូន​មិន​ស្អាត​ដូច​គេ រៀន​មិន​ពូ​កែ​ដូច​គេ ខ្លាច​នេះ​ខ្លាចនោះ។ បើ​កូន​តាម​គន្លង​មិន​អី​ទេ ប៉ុន្តែ​បើ​មិន​តាម​គន្លង​ច្បាស់​ជាចុក​ឈាម​ស្លាប់ហើយ។ ជាប៉ាម៉ាក​គេ ទើប​ដឹង​អារម្មណ៍​នេះ ណា​មួយ​បច្ចុប្បន្នក្មេងៗ​ទើប​ធំ ងាយ​លង់​តាម​គ្នា​ណាស់ ប្រហែស​តែ​បន្តិច​ខូច​អនាគត​ទទេ។ អត្ថបទ​នេះ ប្រហែល​អាច​ជួយ​ប៉ាម៉ាក់ ដោះ​ស្រាយ​បញ្ហា​កូនៗ​រត់​ចេញ​ពី​ផ្ទះ​បាន​ខ្លះ​។

១- ហេតុ​អ្វី​បាន​យុវវ័យចូល​ចិត្ត​រត់​ចេញ​ពី​ផ្ទះ?

មាន​មូល​ហេតុ​ជា​ច្រើន​ដែល​នាំ​ឲ្យ​ក្មេង​រត់​ចេញ​ពី​ផ្ទះ ដូច​ជា៖

មក​ពី​ខ្លួនគេ​ផ្ទាល់

  • វក់​នឹង​អ្វី​មួយ​ជ្រុល​ហួស​ហេតុ ដូច​ជា ​ស្នេហា​តាម​ប្រព័ន្ធ​អ៊ីនធឺណេត វីដេអូ​ហ្គេម ថ្នាំ​ញៀន
  • មិន​ស្ថិត​នៅ​ក្រោម​បង្គាប់
  • ត្រូវ​ឪពុក​ម្ដាយ​ឃុំ​នៅតែ​ក្នុង​ផ្ទះ
  • មាន​គម្រោង​រត់​តាម​គូស្នេហ៍។

មក​ពី​បញ្ហា​គ្រួសារ​ និងមនុស្ស​​ជុំវិញខ្លួន

  • ប៉ាម៉ាក់ឈ្លោះ​គ្នា ឬ​លែងលះ​គ្នា
  • បាត់បង់​អារម្មណ៍​កក់ក្តៅ ឬ​ទំនាក់ទំនង​ជាមួយសមាជិក​គ្រួសារ
  • ហិង្សា​ក្នុង​គ្រួសារ
  • បញ្ហា​ហិរញ្ញវត្ថុ
  • មាន​អ្នក​ជិត​ខាង​មិន​ល្អ។

សញ្ញា​បង្ហាញ​ថា​យុវវ័យ​ប្រុង​រត់​ចោល​ផ្ទះ

  • បង្ហាញ​ការ​ផ្លាស់​ប្ដូរ​អារម្មណ៍​មិន​ទៀង​ទាត់
  • សម្គាល់ឃើញ​មាន​ការ​ផ្លាស់​ប្ដូររាង​កាយ (ចុះ​ទម្ងន់ ឬ​មិន​មាន​អនាម័យ​រាង​កាយ)
  • បាត់​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង
  • ធ្លាក់​ចូល​ក្នុង​បញ្ហា​បាក់​ទឹក​ចិត្ត ឬ​នៅ​ឯកោ
  • ឧស្សាហ៍​មាន​ប្រតិកម្ម​ជាមួយ​អ្នកដទៃ
  • មាន​លទ្ធផល​ការ​សិក្សា​ធ្លាក់​ចុះ​អាក្រក់​ភ្លាម​ៗ ឬ​គេច​សាលា​ញឹក​ញាប់
  • មាន​គំនិត​ចង់​សម្លាប់​ខ្លួន
  • និយាយ​កុហក​ច្រើន និង​លួច​របស់
  • ផឹកស្រា ឬញៀនគ្រឿងញៀន
  • រក្សា​ទុក​អាវុធ​អាចបង្ក​គ្រោះ​ថ្នាក់​ផ្សេងៗ

ដោះស្រាយរឿងកូនរត់ចេញពីផ្ទះ Hello គ្រូពេទ្យ

អត្ថបទពាក់ព័ន្ធ៖

  • ស្តាប់​ហេតុផល​នេះ ប្រហែល​ប៉ាម៉ាក់​លែងចង់​ឈ្លោះ​គ្នា​មុខ​កូន​ទៀត​ហើយ!
  • កំហុស​ឆ្គង ៣ យ៉ាង​ធ្វើ​ឲ្យ​កូន​ឈឺ​ញឹក តែ​ម៉ាក់ប៉ា​មិនសូវ​ចាប់​អារម្មណ៍

២- ​ត្រូវ​ធ្វើ​ម៉េចដើម្បី​ការពារ​កុំ​ឲ្យយុវវ័យ​រត់​ចេញ​ពី​ផ្ទះ?

– ព្យាយាម​បង្កើន​ទំនាក់​ទំនងរវាង​ប៉ាម៉ាក់ និង​កូនៗ៖ មិន​ត្រូវ​ធ្វើឲ្យ​ទំនាក់​ទំនង​នេះ​តឹង​តែង ​ឬ​អវិជ្ជមាន​នោះ​ទេ។ ប្រសិន​បើ​មាន​ជម្លោះ សូម​ព្យាយាម​និយាយ​ជាមួយកូន បន្ទាប់​ពី​ជម្លោះចប់។ ត្រូវ​ធ្វើឲ្យ​កូនជឿ​ថា ទោះ​មាន​រឿង​អ្វី​កើត​ឡើង ប៉ាម៉ាក់​នៅ​តែ​ស្រលាញ់​ពួក​គេ​ដោយ​គ្មាន​លក្ខខណ្ឌ​ដែរ។

– ប្រសិន​បើ​កូន​ប្រាប់ពី​បញ្ហា ត្រូវ​​ធ្វើ​ខ្លួន​ជា​អ្នក​ស្ដាប់​ដ៏​ល្អ​ម្នាក់៖ ត្រូវ​ស្ដាប់​នូវ​គំនិត អារម្មណ៍​ និង​ទឹក​ចិត្ត​របស់កូន បន្ថែមជា​មួយ​ការ​អាណិត​អាសូរ​​ចំពោះ​កូន​ទៀត​ផង។

– ដើរ​តួរ​ជា​​មិត្ត​ល្អ​ម្នាក់​របស់​កូន៖ ​សួរ​សុខ​ទុក្ខ​កូនយើង​រៀង​រាល់​ថ្ងៃ ពិភាក្សា​បញ្ហា​ផ្សេងៗ ឬ​ចែក​រំលែក​រឿង​សម្ងាត់ជាមួយគ្នា។ ដោយ​សកម្ម​ភាព​ទាំង​អស់​នេះ ជួយ​ឲ្យ​យើង​នឹង​ដឹង​ប្រសិន ​បើ​មាន​បញ្ហា​មិន​ល្អ​ណា​មួយ​កើត​ឡើង​ចំពោះ​កូនយើង ​និង​ថែម​ទាំង​អាច​​កំណត់​​ដំណោះ​ស្រាយ​ ដើម្បី​បញ្ចប់​បញ្ហា​មុន​កើត​ឡើង​ទៀតផង។

– ត្រូវ​ធ្វើ​ជា​អ្នក​នាំ​ផ្លូវ​សម្រាប់​កូនៗ៖ ​បង្រៀន​កូនៗ​ពី​បំណិន​ជីវិត (របៀប​ដោះ​ស្រាយ​បញ្ហា ឬជំនាញ​ក្នុង​ការ​ទទួល​ខុស​ត្រូវ)។ អ្វី​ដែល​សំខាន់ ត្រូវបង្រៀនកូនៗឲ្យហ៊ាន​​ប្រឈម​មុខ​នឹង​បញ្ហា ព្រោះ​​ការ​គេច​វេះ មិនមែន​ជាដំណោះ​ស្រាយ​ល្អ​នោះ​ទេ។

– កុំ​បិទសិទ្ធ​សេរី​ភាព​កូន៖ ត្រូវ​ផ្ដល់​សេរី​ភាព​ខ្លះ​ចំពោះ​កូនៗ ព្រោះ​ពេល​ខ្លះកូនយើង​​ក៏​ត្រូវ​ការ​ភាព​ផ្ទាល់​ខ្លួន និង​សិទ្ធ​ ដើម្បី​ស្វែង​យល់​ពី​ពិភព​លោក​នេះ​ដែរ។ វិធី​គ្រប់​គ្រង​តឹងរ៉ឹង​ពេក ​នឹង​ធ្វើ​ឲ្យ​មាន​គំនាប ​សម្ពាធ​ទៅ​កូន។

– កុំ​​បណ្ដោយឲ្យ​កូន​រត់​ចេញ​ពី​ផ្ទះ​៖ នៅ​ក្នុងភាព​ជា​យុវ​វ័យ​ គំនិត​អវិជ្ជមាន ​ឬពាក្យ​មិន​ល្អ អាច​ធ្វើ​ស្ថានភាព​កាន់​តែ​លំបាក។

៣- ​ត្រូវ​ប្រតិកម្ម​របៀប​ម៉េច​បន្ទាប់​ពីកូន​រត់​ចេញ​ពី​ផ្ទះ?

ទោះ​បី​ជា​ប៉ាម៉ាក់​ខិត​ខំ​ក៏​ដោយ ក៏​កូនយើង​​អាច​​នៅ​តែ​រត់​ចោល​ផ្ទះ​ដែរ។ ទោះ​បី​ជា​ការ​រត់​ចេញ​ពី​ផ្ទះ​នេះ បញ្ចប់​ដោយ​ការ​វិល​ត្រលប់​មក​វិញ​ក៏​ដោយ ក៏​នៅ​ពេល​នេះ​ ជា​ពេល​ប៉ាម៉ាក់​ត្រូវតែ​​មាន​ប្រតិកម្ម​តបត​បញ្ហា​នេះ។

– មិន​ត្រូវ​ជេរ​ស្ដី ឬ​វាយកូនទេ៖ សកម្មភាព​នេះ​ មិន​ត្រឹម​តែ​ធ្វើ​ឲ្យ​កូន​​ឈឺ​ចាប់​ផ្លូវ​កាយ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ផ្លូវ​ចិត្ត​ ឬ​ផ្លូវ​អារម្មណ៍ ​ក៏​ប៉ះ​ពាល់ដូច​គ្នា។ ចាំ​បាច់​បំផុត ត្រូវ​ឲ្យ​កូន​ដឹង​ថា យើង​បារម្ភ​ពីគេ​។

– លើក​ទឹក​ចិត្ត​កូន និយាយ​​អ្វីកើត​ឡើង និង​ហេតុ​ផលនាំ​​ឲ្យកូនរត់​ចេញ​ពី​ផ្ទះ៖ វា​ជា​ការ​សំខាន់​ ត្រូវ​​ដឹង​ពី​មូល​ហេតុ​នៅ​ពី​ក្រោយ ​ដើម្បី​ការពារ​នៅ​ថ្ងៃ​អនាគត។ សូម​ព្យាយាម​ដោយ​ស្ងៀម​ស្ងាត់ ​ប្រើ​សំឡេង​ទន់​ និង​ភាសា​លក្ខណៈ​មនុស្ស​ពេញវ័យ។

មិន​ត្រូវ​សួរ​នាំ​កូន​ច្រើន​ពេក​ទេ៖ ក្នុង​ករណីកូនមិន​ព្រម​និយាយចេញ​ឲ្យ​យើង​ដឹង ត្រូវ​​ជំនួយ​ពី​មនុស្ស​ណា​ម្នាក់ ទាំងប៉ាម៉ាក់ និង​កូន​ សុទ្ធ​តែ​ទុក​ចិត្ត​ និង​គោរព ​ដើម្បី​ជួយលួង​លោម​គេ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខ​ភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជា​មួយ​ពេទ្យ​ជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Preventing Teen Runaways http://mypositiveparenting.org/2015/03/22/preventing-teen-runaways/ Accessed April 21, 2017.

កំណែ​ប្រែបច្ចុប្បន្ន

11/10/2019

អត្ថបទ​ដោយ គឹម កាណែល

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ Solika


អត្ថបទពាក់ព័ន្ធ

បើ​ចង់​ឲ្យ​កូន​មាន​សុខភាពល្អ និងឆ្លាតវៃ ប៉ាម៉ាក់ គួរគិតកត្តាសំខាន់​២​យ៉ាង

តិចៗងាយៗការពារកូនតូចពីជ្រាំងអណ្តាត ម៉ាក់ៗគួរដឹង!


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ គឹម កាណែល · កែ Oct 11, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម