backup og meta

បើ​ក្មេងស្លាក់​អី​មួយ​ក្នុង​មាត់ ប៉ា​ម៉ាក់​ត្រូវ​ធ្វើ​ម៉េច?

បើ​ក្មេងស្លាក់​អី​មួយ​ក្នុង​មាត់ ប៉ា​ម៉ាក់​ត្រូវ​ធ្វើ​ម៉េច?

ទារក​ និង​កុមារ​តូច​ៗ តែងឆ្ងល់​​ច្រើន​ពីរបស់អ្វី​ក៏​ដោយ​ដែល​បាន​ឃើញ ហើយក្មេង​ភាគ​ច្រើន​​តែង​ដាក់​របស់​តូចៗ ដែល​ឆ្ងល់ដាក់​​ចូល​មាត់ ពិសេស​ក្មេងអាយុ​ក្រោម ​៥ ​ឆ្នាំ។ ករណី​តែងជួប​ប្រទះ​ភាគច្រើន គឺនាំ​ឲ្យក្មេងស្លាក់ និងស្ទះ​បំពង់​ខ្យល់​ ហើយ​គ្រោះ​ថ្នាក់​បំផុត​សម្រាប់​កូនយើង ព្រោះ​​បណ្តាល​ឲ្យ​ខ្វះ​អុក​ស៊ីហ្សែនទៅចិញ្ចឹមខួរក្បាល។ “Hello គ្រូពេទ្យ’ នឹង​ប្រាប់​ពីវិធី​សង្គ្រោះ​បឋម ពេល​ប្រទះ​ឃើញ​ក្មេង ឬ​ទារក​តូចៗ​ស្លាក់​អ្វី​មួយ​ក្នុង​មាត់។

១- អ្វីជា​ការ​ស្លាក់​ចំពោះ​ក្មេងៗ?

ការ​ស្លាក់កើត​ឡើង​នៅពេល​វត្ថុ​មួយ ​ដូច​ជា គ្រាប់​ឃ្លី គ្រាប់​ចិញ្ចៀន និងថ្ម​ពិល​តូច (button batteries) ឬ​វត្ថុ​តូចៗ​ផ្សេង​ទៀត ស្ទះ​ជាប់​បំពង់​ក ឬ​បំពង់​ខ្យល់ ជា​ហេតុ​ធ្វើ​ឲ្យ​​ស្ទះ​ចរន្ត​ខ្យល់ មិន​អាច​ដក​ដង្ហើម​បាន។

២- ស្លាក់​មាន​ចេញ​រោគ​សញ្ញា​អ្វី​ខ្លះ?

ក្មេង​ស្លាក់ ​អាច​នឹង​បង្ហាញ​សញ្ញា​ និង​រោគ​សញ្ញា​គ្រោះ​ថ្នាក់​ ដូច​ជា មិន​អាច​ដក​ដង្ហើម​បាន ដង្ហក់ ដក​ដង្ហើម​ឮ​សំឡេង ​មិន​អាច​ស្រែក​ ឬ​ធ្វើ​មាន​សំឡេង​បាន។ មុខ​​ឡើង​ខៀវ ហើយ​ចាប់​កាន់​បំពង់​ក​ និង​គ្រវី​ដៃ មើល​ទៅ​កំពុង​ស្លន់​ស្លោរ និង​បាត់​បង់​ស្មារតី។ អំឡុង​ពេល​​កំពុង​ស្លន់ បង្ហាញ​អាការ​ពិបាក​ក្នុង​ខ្លួន ឬ​មិន​អាច​និយាយ​ចេញ​ជា​ឃ្លាត្រឹម​ត្រូវ​បាន ឬ​មិន​អាច​បញ្ចេញ​សំឡេង​ឲ្យ​ឮ​គ្រប់​គ្រាន់ អាច​នឹង​​ក្អក​ញាប់ និង​ហូរ​ទឹក​ភ្នែក។

វិធីសង្គ្រោះ​ពេល​ក្មេង​ស្លាក់ Hello គ្រូពេទ្យ

អត្ថបទ​ពាក់ព័ន្ធ៖

  • ​វិធី​ជួយ​សង្គ្រោះ​អ្នក​ត្រូវ​ពស់​ចឹក មិន​​ឲ្យ​គ្រោះ​ថ្នាក់​ដល់​ជីវិត
  • បើ​ក្មេង​លង់​ទឹក នេះជា​វិធី​សង្គ្រោះ​បឋម​ជួយ​បាន​ភ្លាមៗ

៣- ​ត្រូវ​ធ្វើ​ដូច​ម្ដេច​ ពេល​ក្មេង​ស្លាក់?

បើ​ក្មេង​នៅ​អាយុ​ក្រោម ​១ ​ឆ្នាំ សូម​ដាក់​គេ​ផ្កាប់​នៅ​លើ​កំភួន​ដៃ ឬ​នៅ​លើ​ភ្លៅ ​បើ​កំភួន​ដៃមិន​អាច​ដាក់​គេ​មាន​លំនឹង​បាន។ បន្ទាប់​មក​កាន់​ថ្គាម និង​ទ្រ​ក្បាល​ ដោយ​ដៃ​ម្ខាង និង​ដាក់​ឲ្យ​​ទាប​ជាង​ទ្រូង​ក្មេង។ ប្រើ​ថ្លើម​ដៃម្ខាង​ទៀត ទះ​ខ្នងក្មេង (ផ្នែក​ចន្លោះ​ឆ្អឹង​ស្លាប​ប្រចៀវ​ទាំង​ពីរ) ចំនួន​ ៥ ដង​ឲ្យលឿន។ ​បើ​ក្មេង​នៅ​តែ​មិន​ដក​ដង្ហើម ព្យាយាម​សង្កត់​ទ្រូង ដោយ​ផ្ងារ​ក្មេង​ឡើង​ក្នុង​ស្ថាន​ភាព​ក្បាល​ទាប​ជាង​ទ្រូង រួច​ដាក់​ម្រាម​ដៃ​ពីរ​នៅ​កណ្ដាល​ទ្រូង​ ហើយ​សង្កត់​ ៥ ​ដង។ ត្រូវ​ធ្វើ​របៀប​នេះ​ម្ដង​ហើយ​ម្ដង​ទៀត (ទាំង​ផ្កាប់​ហើយ​ទះ​ខ្នង និង​សង្កត់​ទ្រូង) រហូត​ទាល់​តែ​របស់​នោះ​អាច​មើល​ឃើញ​ និង​យក​ចេញ​ផុត។

បើ​ក្មេង​អាយុលើស​ ១ ឆ្នាំ ត្រូវ​ឈរ​នៅ​ក្រោយ​ខ្នង​ក្មេង ដោយ​ដាក់​ដៃ​ទាំង​ពីរ​ជុំវិញ​ចង្កេះ ដៃ​ម្ខាង​ក្ដាប់​ ហើយ​តម្រង់​មេដៃ​ចំ​ចុង​ដង្ហើម​​ក្មេង ដៃ​ម្ខាង​ទៀត​ត្រូវ​ដាក់​ពី​លើ​ បន្ទាប់​មក​សង្កត់​ចូល​ក្នុង រួច​រុញ​ឡើង​លើ។ អង្គការ​កាកបាត​ក្រហម​ បាន​ណែនាំ​ឲ្យ​ជំនួស​ការ​សង្កត់​ពោះ​ ទៅ​ជា​ការ​ទះ​ខ្នង​វិញ​ ដើម្បី​ព្យាយាម​យក​របស់​ដែល​ស្ទះ​នោះ​ចេញ។ បើ​ក្មេង​សន្លប់ ត្រូវ​ធ្វើ​វីធី​សង្គ្រោះ​បន្ទាន់ CPR (Cardiopulmonary resuscitation) ភ្លាម។

បើ​ក្មេង​ទើប​ចេះ​ដើរ ឬ​ក្មេង​ធំ ត្រូវ​ប្រាប់​ឲ្យ​ក្អក ដើម្បី​ឲ្យវត្ថុ​ដែល​ស្ទះធ្លាក់​​ចេញ​មកក្រៅ។ មិន​ត្រូវ​ព្យាយាម​យក​របស់​ដែល​ស្ទះ​នោះ​ចេញ​ឡើយ លើក​លែង​យើង​មើល​វា​ឃើញ ព្រោះ​អាច​រុញ​វា​ឲ្យចូល​កាន់​តែ​ជ្រៅ​ទៅ​ក្នុង​បំពង់​ខ្យល់។ ត្រូវ​សួរ​ “តើ​កូន​កំពុង​ស្លាក់​មែន​ទេ?’ បើ​ក្មេង​ងក់​ក្បាល​ មាន​ន័យ​ថា​ពិត​ហើយ តែ​បើ​គេ​មិន​តប មាន​ន័យ​ថា​គេ​ត្រូវ​ការឲ្យជួយ​ហើយ។

ទៅពេទ្យបន្ទាន់ ឬហៅ​ទូរសព្ទ​ទៅ​លេខ ១១៩ ភ្លាម បើក្មេងសន្លប់ ឬ​មិន​អាច​ដក​ដង្ហើម​បាន ព្រោះ​តែ​មាន​វត្ថុ​អ្វី​មួយ​បិទ​បំពង់​ខ្យល់ ឬ​មាន​បញ្ហា​អ្វី​មួយ​ ធ្វើឲ្យ​បំពង់​ខ្យល់​បិទ ឬបើ​ក្មេង​ដក​ដង្ហើម​ឮ​សំឡេង ដង្ហក់ មិន​អាច​ស្រែក  ឬ​មុខ​របស់​គេ​ឡើង​ខៀវ រួច​ចាប់​កាន់​ក និង​មើល​ទៅ​កំពុង​ស្លន់​ស្លោ​ ភ័យ​ខ្លាច។

ក្មេង​តូច​ងាយ​នឹង​ស្លាក់​ណាស់ ដូច​នេះយើង​​ត្រូវ​តែ​រៀប​ចំ​ខ្លួន​បង្ការ​ទុក​ជាមុន។ ត្រូវ​រៀន​ពី​ វិធី​សង្កត់​ពោះ​ពេល​ស្លាក់ (Heimlich maneuver) និង​វិធី​សង្គ្រោះ CPR ម៉ាក់​ប៉ា​ អ្នក​ថែទាំក្មេង ​មេដោះ​ ត្រូវ​តែ​ចេះ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​​សង្ស័យ​ជុំវិញ​សុខភាព​អ្នក​ ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល​ផ្ទាល់​ជាមួយ​គ្រូពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

How to help a choking child? http://www.nhs.uk/Conditions/pregnancy-and-baby/Pages/helping-choking-baby.aspx. Accessed August 20, 2016.

Choking in children. http://www.webmd.com/first-aid/choking-in-children. Accessed August 20,2016

Choking-adult or child over a year. https://medlineplus.gov/ency/article/000049.htm. Accessed August 20,2016

Choking. http://kidshealth.org/en/parents/choking.html#. Accessed August 20,2016

Choking: first aid. http://www.mayoclinic.org/first-aid/first-aid-choking/basics/ART-20056637. Accessed August 20,2016

First aid for a child who is choking. http://www.redcross.org.uk/What-we-do/First-aid/Baby-and-Child-First-Aid/Choking-child. Accessed August 20,2016

Infant choking instructions. http://chokingchild.org/infant-choking.php. Accessed August 20,2016

Choking. https://www.betterhealth.vic.gov.au/health/conditionsandtreatments/choking. Accessed August 20,2016

What to do when your child is choking. http://www.parents.com/baby/injuries/choking/what-to-do-when-your-child-is-choking/. Accessed August 20,2016

កំណែ​ប្រែបច្ចុប្បន្ន

06/02/2020

អត្ថបទ​ដោយ គឹម កាណែល

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ គឹម កាណែល


អត្ថបទពាក់ព័ន្ធ

ការពារកូនតូចពីជំងឺផ្សេងៗ ​នៅរដូវភ្លៀង ប៉ាម៉ាក់អាចអនុវត្តន៍វិធានទាំងនេះ

បើ​ចង់​ឲ្យ​កូន​មាន​សុខភាពល្អ និងឆ្លាតវៃ ប៉ាម៉ាក់ គួរគិតកត្តាសំខាន់​២​យ៉ាង


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ គឹម កាណែល · កែ Feb 06, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម