សម្រាប់ម៉ាក់ប៉ាដែលមានកូនតូចប្រាកដជាដឹងហើយថា ក្មេងពេលដុសធ្មេញជួនកាលលេបទាំងថ្នាំដុសធ្មេញទៅជាមួយ។ បើតាមសម្ដីរបស់លោក សាន ដាណេត ទណ្ឌិតប្រចាំនៅគ្លីនិកធ្មេញប៊ូទិក បានឲ្យដឹងថា បើកូនលេបទាំងថ្នាំដុសធ្មេញ គឺអាចពុលបាន ហើយលោកក៏បានឲ្យដំបូន្មានមួយចំនួនសម្រាប់ម៉ាក់ប៉ាមានកូនតូចឧស្សាហ៍ដុសធ្មេញ ហើយលេបចូលទៅក្នុងពោះ។
១- ជ្រើសរើសថ្នាំដុសធ្មេញ
ត្រូវពិនិត្យមើលថាតើថ្នាំដុសធ្មេញសម្រាប់កូនតូចនោះ មានជាតិហ្លុយអរ៉ាយដែរឬទេ ចំពោះក្មេងដែលឧស្សាហ៍ដុសធ្មេញ ហើយលេបទាំងថ្នាំដុសធ្មេញ គឺនៅអាយុក្រោម ៥ ឆ្នាំ ហើយវិធីដោះស្រាយគឺយើងគួររកថ្នាំដុសធ្មេញដែលគ្មានជាតិហ្លុយអរ៉ាយ សម្រាប់កូនក្មេងដែលចូលចិត្តញ៉ាំថ្នាំដុសធ្មេញ ព្រោះបើជាតិហ្លុយអរ៉ាយលើសកំណត់អាចបណ្ដាលឲ្យក្មេងពុលបាន។
២- បើថ្នាំមានជាតិហ្លុយអរ៉ាយដោយមិនដឹងខ្លួន
បើថ្នាំដុសធ្មេញមានជាតិហ្លុយអរ៉ាយ ហើយលេបចូលក្នុងពោះ គួរតែឲ្យកូនផឹកទឹកឲ្យបានច្រើន និងខ្ពុរមាត់យូរ។ ប្រសិនបើឃើញកូនមានអាការៈក្អួត ឬធ្វើទុក្ខណាមួយ គួរតែប្រញាប់នាំកូនទៅមន្ទីរពេទ្យឲ្យបានប្រញាប់។
៣- ថ្នាំមានជាតិហ្លុយអរ៉ាយ
បើយើងមិនបានទិញថ្នាំដុសធ្មេញសម្រាប់កូនក្មេងដែលគ្មានជាតិហ្លុយអរ៉ាយ គួរតែដាក់ថ្នាំឲ្យកូននៅបរិមាណតិចតួច ហើយនៅចាំប្រាប់ឲ្យកូនស្ដោះ និងតាមមើលកូនកុំឲ្យលេបថ្នាំដុសធ្មេញ ចៀសវាងមានបញ្ហាផ្សេងៗ។
អត្ថបទពាក់ព័ន្ធ៖ តិចនិកបង្រៀនកូចតូចៗឲ្យចេះដុសសម្អាតធ្មេញ
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-vaccination-tool]