backup og meta

ទម្លាប់ល្អៗម៉ាក់ប៉ាគួរធ្វើ មុនពេលឲ្យកូនចូលគេង

ទម្លាប់ល្អៗម៉ាក់ប៉ាគួរធ្វើ មុនពេលឲ្យកូនចូលគេង

ទម្លាប់​ធ្វើ​រឿង​ល្អៗ​មួយ​ចំនួន​មុន​ពេល​កូន​ចូល​គេង មិន​ត្រឹម​តែ​ធ្វើ​ឲ្យ​កូន​ឆាប់​គេង​លក់​នោះ​ទេ តែ​ក៏​ជា​ឱកាស​បង្កើន​ភាព​ស្និទ្ធ​ស្នាល​រវាង​ចំពោះ​កូន ហើយ​ក៏​ជា​ពេល​វេលា​ដែល​ម៉ាក់​ប៉ា​បង្ហាញ​ពី​ការ​យក​ចិត្ត​ទុក​ដាក់ និង​ក្តី​ស្រលាញ់​ដល់​កូន។

ខាង​ក្រោម​នេះ​ជា​​​ចំណេះ​ដឹង​មួយ​​ចំនួន ដែល​បានមកពីការសាកសួរម៉ាក់ប៉ា ៤-៥ រូប រស់នៅរាជធានីភ្នំពេញ អំពី​ទម្លាប់ល្អៗ​គួរ​ធ្វើ​មុន​ពេល​​​កូន​​ចូល​គេង មិន​ថាកូន​គេង​នៅ​ជាមួយ​យើង ឬ​បន្ទប់​ផ្សេង​នោះ​ទេ៖

១- រៀប​ចំ​បន្ទប់

ចំណុច​ដំបូង​បំផុត គឺ​ការ​ចេះ​រៀបចំ​បន្ទប់​គេង​ឲ្យ​មាន​របៀប​រៀប​រយ មាន​ពូក ខ្នើយកើយ ខ្នើយឱប ភួយ មួយ​កំប្ល៉េ។ កាលណា​យើង​រៀបចំ​បន្ទប់​ស្អាត មាន​ផាសុកភាព កូនៗ​ឃើញ​ហើយ​ចង់​គេង​ភ្លែត មិន​បាច់​ពិបាក​និយាយ ឬ​លួង​លោម​ច្រើន​នោះ​ទេ។

២- អាន​សៀវភៅ

ការ​សិក្សា​ជា​ច្រើន​បង្ហាញ​ថា ទម្លាប់​អាន​សៀវភៅ ឬ​រឿង​និយាយ​ឲ្យ​កូន​ស្តាប់​មិន​ត្រឹម​តែ​​ជួយ​អភិវឌ្ឍ​ខួរ​ក្បាល​កុមារ​​​ឲ្យ​ចង​ចាំ​​​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ជួយ​ឲ្យ​ក្មេងៗ​ដឹង​រឿង​រ៉ាវ​ជា​ច្រើន​ពី​ការ​ស្តាប់​សាច់​រឿង​នីមួយៗ អត្តចរិត​តួអង្គ គំនិត​អប់រំ​ក្នុង​រឿង​ជា​ដើម។

៣- ដាក់​តុក្កតា និង​វត្ថុ ដែល​កូន​​ស្រលាញ់​ក្បែរ​កូន

ក្មេងៗ​ឲ្យ​តែ​ស្រលាញ់​របស់​អ្វី​មួយ​ហើយ គេ​ចង់​តែ​ឱប​ឲ្យ​ជាប់​ខ្លួន​គ្រប់​ពេល គ្រប់​កន្លែង អ៊ីចឹង​ហើយ​យើង​ត្រូវ​ដាក់​​របស់​នោះ​ក្បែរ​ខ្លួន​គេ​ជា​និច្ច ទោះ​ជា​ពេល​គេង​ក៏​ដោយ ធ្វើ​បែប​នេះ​កូន​ស្ងប់​ចិត្ត អាច​គេង​លក់​ស្រួល។

៤- និយាយ​ពាក្យ​ថា ​រាត្រី​សួស្ដី

មុន​ពេល​បញ្ចប់​សកម្មភាព​ទាំង​ប៉ុន្មាន​ខាង​លើ ម៉ាក់​ប៉ា​កុំ​ភ្លេច​និយាយ​ថា “រាត្រីសួស្តី” ទៅ​កូន រួច​ថើប​កូន​១​ខ្សឺត និង​ដណ្តប់​ភួយ​ឲ្យ​កូន ដើម្បី​ជា​សញ្ញា​ប្រាប់​ថា ដល់​ពេល​គេង​ហើយ សូម​កូន​គេង​លក់​ស្រួល សុបិន​ល្អ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

29/08/2019

អត្ថបទ​ដោយ ដេត ធន្នី

ត្រួតពិនិត្យដោយ ជីព ចិត្ត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

ហេតុអ្វី Prebiotics អាច​ជួយ​ដល់ប្រព័ន្ធការពារកុមារ ហើយមានក្នុងអាហារអ្វីខ្លះ?

តើរបបអាហារអ្វីខ្លះដែលជួយ​ឲ្យ​កូន​អាចទប់ទល់នឹងជំងឺ និងលូតលាស់ល្អ?


ត្រួតពិនិត្យដោយ

ជីព ចិត្ត


អត្ថបទ​ដោយ ដេត ធន្នី · កែ Aug 29, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម