backup og meta

ជំរុញកូនឲ្យរៀន ឬធ្វើ Homework ច្រើនពេក អាចប៉ះពាល់​ទាំងសុខភាព​ និងរឿងសំខាន់ៗប៉ុន្មានចំណុចទៀត

ជំរុញកូនឲ្យរៀន ឬធ្វើ Homework ច្រើនពេក អាចប៉ះពាល់​ទាំងសុខភាព​ និងរឿងសំខាន់ៗប៉ុន្មានចំណុចទៀត

ប៉ាម៉ាក់​សម័យ​ថ្មី ពិតជា​យក​ចិត្ត​ទុកដាក់​នឹង​សុខភាព និង​សកម្មភាព​របស់​កូនៗ​ណាស់ ចាប់តាំង​ពី​ដឹង​ថា មាន​កូន​នៅ​ថ្ងៃ​ដំបូង​ម្ល៉េះ។ ពេល​កូន​កើត​មក​ហើយ ចិញ្ចឹម​ថែទាំ​កូន ឲ្យ​ញ៉ាំ​សុទ្ធតែ​អាហារ​សម្បូរ​ជីវជាតិ ហើយ​បញ្ចូន​ទៅ​រៀន សុទ្ធតែ​សាលា​ល្អៗ ព្រោះ​ចង់​ឲ្យ​កូនៗ ចេះដឹង និង​ឆ្លាតវៃ​ជាងគេ។ ចុះបើ​ទៅ​រៀន កូនៗ​តូច មាន Homework ច្រើន តើវា​ប៉ះពាល់​ដល់​សុខភាព​ទេ?

តាមរយៈ​ការសិក្សា​មួយ ចេញផ្សាយ​លើ​កាសែត​វេជ្ជសាស្ត្រ Journal of Family Therapy របស់​អាមេរិក នៅ​ឆ្នាំ​២០១៥ បញ្ជាក់​ថា ពិត​ជាមាន​ផល​ប៉ះពាល់​ដល់​កុមារ ដែល​ត្រូវ​ជំរុញ​ឲ្យ​ធ្វើ Homework លើស ១០​នាទី/យប់ ពេល​រៀន​នៅ​ថ្នាក់​ទី១។

ការសិក្សានេះ បាន​ធ្វើឡើង​លើ​ប៉ាម៉ាក់ ជាង ១.១០០​នាក់ នៅ​កោះ Rhode របស់​អាមេរិក ដោយ​មាន​កូនៗ ចូល​រៀន​តាម​សាលា​បឋម។ អ្នកស្រាវជ្រាវ រកឃើញ​ថា កុមារ​រៀន​ថ្នាក់​ទី១ ធ្វើ Homework ២៨​នាទី/យប់ និង​កុមារ​រៀនថ្នាក់​ទី២ ធ្វើ Homework ២៩​នាទី/យប់។

អ្នកស្រាវជ្រាវ បញ្ជាក់​ថា ការ​ធ្វើ Homework ច្រើន​ដូច្នេះ ប៉ះពាល់​ដល់​ឥរិយាបថ ទំនុកចិត្ត ជំនាញ​សង្គម និង​គុណភាព​ជីវិត​របស់​កុមារ។ ជាងនេះ​ទៅទៀត វាបង្ក​បញ្ហា​ស្មុគស្មាញ​ដល់​ប៉ាម៉ាក់​ទៀត ដោយ​នៅពេល​ចំណេះដឹង​របស់​ប៉ាម៉ាក់ មាន​កម្រិត ប៉ាម៉ាក់​ពុំមាន​ទំនុកចិត្ត ជជែក​ជាមួយ​សាលា​អំពី Homework របស់​កុមារ​នោះទេ។

ក៏មាន​ការ​ចេញផ្សាយ​មួយ លើ​កាសែត Washington Post បញ្ជាក់​ថា ប៉ាម៉ាក់​មួយ​ចំនួន បាន​ណែនាំ​ឲ្យ​កុមារ​តូចៗ មិន​ឲ្យ​ធ្វើ Homework ដោយ​ឲ្យ​កូនៗ​របស់​ពួកគេ ធ្វើ​អ្វី​ដែល​ពួកគេ​ចង់ធ្វើ ក្រោយ​ម៉ោង​រៀន ដូចជា លេង​នៅ​ខាងក្រៅ ឬ​ហាត់ប្រាណ​ជាដើម។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខ​ភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជា​មួយ​ពេទ្យ​ជំនាញ។Hello Health Group មិនចេញ វេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://www.healthline.com/health-news/children-more-homework-means-more-stress-031114#3

កំណែ​ប្រែបច្ចុប្បន្ន

30/08/2019

អត្ថបទ​ដោយ គីង ច័ន្ទវាសនា​

ត្រួតពិនិត្យដោយ ជីព ចិត្ត

បច្ចុប្បន្នភាពដោយ៖ Solika


អត្ថបទពាក់ព័ន្ធ

តើរបបអាហារអ្វីខ្លះដែលជួយ​ឲ្យ​កូន​អាចទប់ទល់នឹងជំងឺ និងលូតលាស់ល្អ?

ដើរលេងអុំទូកមនុស្សច្រើនកុះករ បើកូនខ្យល់គរ ប៉ាម៉ាក់គួរជួយកូនបែបណា?


ត្រួតពិនិត្យដោយ

ជីព ចិត្ត


អត្ថបទ​ដោយ គីង ច័ន្ទវាសនា​ · កែ Aug 30, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម