backup og meta

ម៉ាក់​ៗ​មាន​កូនស្រី​តូច​ៗ ប្រយ័ត្ន​មាន​បញ្ហា​មួយ​នេះ​ដូច​មនុស្ស​ធំ

ម៉ាក់​ៗ​មាន​កូនស្រី​តូច​ៗ ប្រយ័ត្ន​មាន​បញ្ហា​មួយ​នេះ​ដូច​មនុស្ស​ធំ

មានមនុស្ស​ជាច្រើន​គិត​ថា បញ្ហា​រមាស់​ទ្វារមាស់ ក្លិន​មិន​ល្អ គឺ​កើត​ឡើង​ពេល​ស្រ្តី​ពេញ​វ័យ​ឡើង​ទៅ។ តែ​បើ​តាម​សម្ដី​របស់​លោកស្រី​វេជ្ជបណ្ឌិត ពឹង ជុតិមា នាយិកា​សេវាកម្ម​គ្លីនិក​រ៉ាក់ បាន​ឲ្យ​ដឹង​ថា បញ្ហា​រោគ​ស្រ្តី​មិន​មែន​កើតចំពោះ​តែមនុស្ស​ស្រី​ពេញ​វ័យ​ឡើយ ក្មេង​តូច​ៗ​ក៏​អាច​មាន​ដែរ។

លោក​ស្រី​បាន​បន្ថែម​ទៀត​ថា ប្រសិនបើ​ម៉ាក់​ៗ​ណា​មិន​បាន​យក​ចិត្ត​ទុក​ដាក់​ថែទាំ​អនាម័យ​ទ្វារមាស​ឲ្យ​កូន នោះ​បញ្ហា​ក្លិន​អាក្រក់ ឬ​រមាស់​ប្រាកដ​ជា​មាន ហើយកូន​តូច​ប៉ុណ្ណា​ក៏​អាច​មាន​បញ្ហា​នេះ​បាន​ដែរ។ នាយិកា​រូប​នោះ​បាន​បន្ត​ទៀត​ថា នៅ​ពេល​កូន​បន្ទោរបង់​រួច គួរតែ​នាំ​កូន​ទៅ​លាង​នឹង​ទឹក​ធម្មតា ឬ​យក​ក្រដាស​ស្ងួត មក​ជូត​សម្អាត​មិន​ឲ្យ​សើម។

វេជ្ជបណ្ឌិត ពឹង ជុតិមា បាន​បញ្ជាក់​ទៀត​ថា នៅ​កម្ពុជា​បញ្ហា​រោគស្រី​នេះ​គឺ​ឈាន​មុខ​គេ ព្រោះ​បញ្ហា​ទ្វារ​លាមក​ក៏​មក​ឆ្លង​ដល់​ទ្វារមាស​បាន​ដែរ។ មួយ​វិញ​ទៀត​ពេល​កូន​តូច ជួប​បញ្ហា​បែប​នេះ​មិន​គួរ​ប្រើ​ទឹក​អនាម័យ​ឡើយ ដោយ​លាង​នឹង​ទឹក​ស្អាត​ធម្មតា​ប៉ុណ្ណោះ លើកលែង​តែ​កូន​តូច​ក​រោគ ទើប​ពេទ្យ​តម្រូវ​ឲ្យ​ព្យាបាលដោយ​ថ្នាំ ឬ​ទឹក​លាង​សម្អាត​ផ្សេង​ទៀត អាស្រ័យ​លើ​ស្ថានភាព​ជាក់ស្ដែង​របស់​អ្នក​ជំងឺ។

អត្ថបទពាក់ព័ន្ធ៖ វ៉ាក់សាំងមហារីមាត់ស្បូន មិនមែនចាក់តែស្រីៗទេ ប្រុសក៏ត្រូវចាក់ដែរ

ថែទាំកូន

លើស​ពី​នោះ​ទៅ​ទៀត លោកស្រី​ក៏​សំណូមពរ​ឲ្យ​ម៉ាក់​ៗ​ដែល​មាន​កូន​ស្រី​ត្រូវ​តាមដាន​ការ​វិវិត្ត​ផ្សេង​ៗ​របស់​កូន ព្រោះ​បើ​មាន​បញ្ហា​ណា​មួយ ហើយ​ដឹង​ក្នុង​ស្ថានភាព​ដំបូង​ៗ យើង​អាច​ដោះស្រាយ ឬ​ព្យាបាល​បាន​ទាន់​ពេល​វេលា។ មួយ​វិញ​ទៀត គួរ​បង្រៀន​កូន​ពី​របៀប​ធ្វើ​អនាម័យ​ខ្លួនប្រាណ​គ្រប់​ផ្នែក​ទាំងអស់​នៃ​រាងកាយ ព្រោះ​អាច​ជួយ​សម្រួល​បញ្ហា​លំបាក​ដល់​យើង​បាន។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

11/10/2019

អត្ថបទ​ដោយ Try Ravi

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

បើ​ចង់​ឲ្យ​កូន​មាន​សុខភាពល្អ និងឆ្លាតវៃ ប៉ាម៉ាក់ គួរគិតកត្តាសំខាន់​២​យ៉ាង

តិចៗងាយៗការពារកូនតូចពីជ្រាំងអណ្តាត ម៉ាក់ៗគួរដឹង!


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ Oct 11, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម