យើងដឹងហើយថា ខួរក្បាលមនុស្សបែងចែកជា២ផ្នែក គឺខួរក្បាលខាងឆ្វេង និងខាងស្តាំ ដែលខួរក្បាលទាំង២នេះ មានតួនាទីខុសៗគ្នា។ ចង់ឲ្យកូនធំឡើងក្លាយជាមនុស្សឆ្លាត ម៉ាក់ប៉ាត្រូវជំរុញឲ្យកូនប្រើខួរក្បាលទាំងសងខាង នេះបើតាមការអះអាងរបស់លោក Christopher Lee ស្ថានិកអង្គការ HEDC អន្តរជាតិ។
ខួរក្បាលខាងឆ្វេង គឺជាខួរក្បាលដែលផ្តោតលើកត្តាតក្កច្រើន ដែលពាក់ព័ន្ធនឹងការរៀនអក្សរ លេខ វិទ្យាសាស្ត្រ។ ខួរក្បាលខាងស្វាំ ផ្តោតលើផ្លូវអារម្មណ៍ និងគំនិតច្នៃប្រឌិតច្រើន ដូចជាការស្រមើស្រមៃ ការចាប់រូបភាព ពណ៌ សំឡេង សិល្បៈ កីឡាជាដើម។
នៅពេលយើងបញ្ជូនកូនទៅសាលា អ្វីដែលគេសិក្សាច្រើន គឺផ្តោតលើភាសា វិទ្យាសាស្ត្រ គណិតវិទ្យា ដែលភាគច្រើនប្រើតែខួរក្បាលខាងឆ្វេងប៉ុណ្ណោះ ខណៈសាលាខ្លះមានម៉ោងសិល្បៈកម្សាន្ត កីឡាតិចតួច ឯខ្លះទៀតមិនមានផង។
គ្រូបង្គោលបណ្តុះបណ្តាលរបស់អង្គការ HEDC អន្តរជាតិ Christopher Lee ពន្យល់ថា ការអប់រំទាក់ទងនឹងខួរក្បាល មិនពាក់ព័ន្ធនឹងបេះដូង មិនមែនជាការអប់រំទេ ដូច្នេះក្នុងករណីដែលសាលាកូនមិនមានម៉ោងសម្រាប់ហ្វឹកហាត់ខួរក្បាលផ្នែកខាងស្តាំនោះទេ ពេលកូនមកដល់ផ្ទះវិញ ឬថ្ងៃចុងសប្តាហ៍ យើងជាម៉ាក់ប៉ា គួរឆ្លៀតពេលបង្រៀនកូនឲ្យចេះធ្វើម្ហូបអាហារ លេងភ្លេង ច្រៀង លេងកីឡា ដែលទាក់ទងនឹងខួរក្បាលខាងស្តាំ។
នៅពេលដែលកូនៗ បានហ្វឹកហាត់ខួរក្បាលទាំងសងខាង គេនឹងក្លាយជាមនុស្សឆ្លាតវៃជាងក្មេងដែលប្រើខួរក្បាលតែ១ចំហៀង។
- ចង់ឲ្យកូនក្លាយជាក្មេងឆ្លាត ម៉ាក់ប៉ាត្រូវបំផុសកូនឲ្យធ្វើរឿង១នេះ
- ការវិវត្តអារម្មណ៍ក្មេងៗ ពេលកើត ដល់១០ឆ្នាំ ម៉ាក់ប៉ាត្រូវយកចិត្តទុកដាក់
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-vaccination-tool]