ដោយសារសារពាង្គកាយកុមារកំពុងស្ថិតក្នុងដំណាក់កាលលូតលាស់ ពេលខ្លះការចាប់កាន់ដៃកុមារ លើកឡើង ឬយោកយោលលេង ក៏អាចជាកាយវិការបង្កការប៉ះពាល់ដល់រាងកាយពួកគេផងដែរ។ តាមរយៈ Bright Side បានណែនាំនូវវិធីមួយចំនួន ដើម្បី ពរ បី និងកាន់កូនក្មេងតូចឱ្យបានត្រឹមត្រូវ៖
១. ទប់ក និងក្បាល សម្រាប់កូនតូចអាយុក្រោម៤ ទៅ៦ខែ
កូនតូចអាយុក្រោម ៤-៦ខែ ពុំទាន់មានសាច់ដុំត្រង់ក សម្រាប់ទប់ និងបញ្ជាសារពាង្គកាយខ្លួនឯងបាននោះទេ ដូចនេះវាជារឿងសំខាន់ដែលអ្នកពរត្រូវទប់ត្រង់ផ្នែកក និងក្បាលពួកគេ។ បើមិនដូច្នោះទារកអាច ពិបាកដកដង្ហើម និងមានបញ្ហាឈឺត្រង់ឆ្អឹងក។
របៀបពរកូនតូច១ ២. ប្រើសម្ពាយសម្រាប់ដាក់កូនតូចឱ្យបានត្រឹមត្រូវ
សម្ពាយសម្រាប់ដាក់ស្ពាយកូនតូច ជាសម្ភារៈពេញនិយមមួយសម្រាប់ប៉ាម៉ាក់សម័យថ្មី តែគប្បីប្រើប្រាស់ឱ្យបានត្រឹមត្រូវ ដោយដាក់វាឱ្យទ្រត្រង់ជើងរបស់កុមារ ដូចទៅហ្នឹងម៉ាក់ៗពរកូនដែរ។ ធ្វើដូចនេះ ឆ្អឹងសន្លាក់ និងខ្នងកុមារមិនថ្លោះ ឬភ្លាត់។
របៀបពរកូនតូច២ ៣. ពរផ្អឹបកុមារដោយដាក់ក្បាលផ្អែកលើស្មា
ពេលអ្នកចង់ពរបំពេរកូនតូចឱ្យគេង គួរដាក់ត្រង់ផ្នែកក្បាលឱ្យអឹបពីលើស្មា ជាជាងការដាក់ឱ្យអឹបលើទ្រូង ព្រោះអាចឱ្យកុមារពិបាកដកដង្ហើម ឬក្រណាត់អាវរបស់អ្នកអាចចូលក្នុងមាត់របស់ពួកគេ។
របៀបពរកូនតូច៣ ៤. ពរក្មេងតូច ដោយឧស្សាហ៍ប្តូរខាង
ដោយសារសាច់ដុំក កុមារកំពុងលូតលាស់ដូចរៀបរាប់ខាងលើ ដូចនេះ ការពរ ដោយឧស្សាហ៍ប្តូរកុមារទៅខាងឆ្វេង ឬស្តាំចង្កេះរបស់អ្នក ជាការរក្សាលំនឹងឆ្អឹងកកុមារ កុំឱ្យឈឺ។
អត្ថបទពាក់ព័ន្ធ៖
៥. ប្រើដៃទប់ទាំង គូទ ខ្នង និងក្បាលកុមារ
ជារឿងសំខាន់ពេលពរក្មេងតូច អ្នកគប្បីទប់ខ្នងរបស់ពួកគេ ព្រោះឆ្អឹងខ្នងរបស់កុមារ និងទារកអាចនឹងត្រូវរងបន្ទុកខ្លាំង ដែលត្រូវការជំនួយពីដៃអ្នកទប់ ទាំងគូទ ខ្នង និងក្បាល។
របៀបពរកូនតូច៥ ៦. ពុំគួរពរក្មេង ដោយបែរមុខគេផ្ទុយពីអ្នក
ពរដាក់ក្មេងបែរចេញពីមុខអ្នក មិនត្រឹមតែធ្វើឱ្យអ្នកពិបាក ថែមទាំង បង្កបញ្ហាដល់ ឆ្អឹងខ្នង និងជើងកុមារ ដូចនេះគួរយកចិត្តទុកដាក់ទ្រកុមារឱ្យបានត្រឹមត្រូវ។
របៀបពរកូនតូច៦ ៧. ពុំគួរចាប់ទាញដៃកុមារលើកឡើង
ករណីនេះច្រើនកើតលើកុមារអាយុខ្ទង់៥ឆ្នាំ ហើយការទាញដៃបែបនេះ អាចបង្កឱ្យឆ្អឹងសន្លាក់កែងដៃកុមារ មានបញ្ហាថ្លោះគ្រិច ឬបាក់៕
របៀបពរកូនតូច៧ ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕