backup og meta

រឿងសំខាន់ ៤ យ៉ាង ម៉ាក់ៗគួរតាមដានកូនជាប្រចាំ

រឿងសំខាន់ ៤ យ៉ាង ម៉ាក់ៗគួរតាមដានកូនជាប្រចាំ

កូន​តូច​ទាមទារ​ការ​យក​ចិត្ត​ទុកដាក់​ខ្លាំង​ពី​ម៉ាក់​ៗ បន្ថែម​ពី​នេះ​ត្រូវ​តាមដាន​ជា​ប្រចាំ​នូវ​សកម្មភាព របប​អាហារ ជាពិសេស​ការ​បន្ទោបង់​តែម្ដង។ ខាងក្រោម​នេះ​គឺជា​ការ​ណែនាំ​ របស់​អ្នកគ្រូពេទ្យឆ្មប សុំ សូរិយា បម្រើការ​នៅ​មន្ទីរពេទ្យ​ស្រុក​ខ្សាច់​កណ្ដាល ខេត្ត​កណ្ដាល ពី​រឿង​សំខាន់ ៤យ៉ាង ដែល​ម៉ាក់​ៗ​គ្រប់រូប​គួរតែ​តាមដាន​កូន​ជា​ប្រចាំ៖

១- លាមក

លាមក​កូន​អាច​បញ្ជាក់​ពី​ស្ថានភាព​សុខភាព ដូចនេះ​បើ​កូន​ខកខាន​បន្ទោបង់​មួយ​ថ្ងៃ យើង​អាច​ដឹង​ថា​មកពី​បញ្ហា​ចំណី​អាហារ​ទើប​បណ្ដាលឲ្យ​មាន​បញ្ហា​បែប​នេះ។ មួយ​វិញ​ទៀត​បើ​កូន​ប្រែជា​រាករូស យើង​ក៏​ស្មាន​ដឹង​ថា អាហារ​ប្លែក ឬ​មិន​ល្អ​មួយ​ណា​ដែល​កូន​ញ៉ាំ​ទៅ​ប្រែ​ជា​បែប​នេះ ហើយ​អាច​ស្វែង​រក​គ្រូពេទ្យ​ព្យាបាល​ពេល​អាការៈ​មិន​ទាន់​ធ្ងន់ធ្ងរ។

២- រូបរាង​កាយ​ទាំង​មូល

តាមដាន និង​មើល​ធម្មតា​មិន​ដូច​គ្នា​នោះ​ទេ ម៉ាក់​ៗ​ត្រូវ​ដឹង​ថា​រូបរាង​កូន​ជា​ចំណុច​សំខាន់​បំផុត​ ព្រោះ​ខ្លាច​ត្រូវ​របួស ឬ​មាន​សត្វ​ល្អិត​ទិច​ខាំ។ ពេល​វេលា​អាច​សង្កេត​កូន​បាន​សព្វ​គ្រប់​ជ្រុងជ្រោយ គឺ​ពេល​ងូត​ទឹក និង​ជូត​ខ្លួន ប្រសិនបើ​ឃើញ​មាន​ជាំ កន្ទួល អ្វី​ប្លែក​អាច​ព្យាបាល និង​ស្វែងរក​ពី​កន្លែង​ដែល​អាច​ធ្វើឲ្យ​កូន​របួស ចៀសវាង​កើត​ឡើង​រឿង​ដដែល​ៗ។

ថែទាំកូន

៣- ក្បាល

ក្បាល​គឺជា​ចំណុច​សំខាន់​បំផុត​ដែល​ម៉ាក់​ៗ​ត្រូវតែ​តាមដាន​ជាប្រចាំ ព្រោះ​ថា​យើង​មិន​បាន​នៅ​ក្បែរ​កូន​គ្រប់​ពេល​នោះ​ទេ ដូចនេះ​បើ​កូន​ដួល ឬ​ប៉ះ​ទង្គិច​ចំ​កន្លែង​សំខាន់​នោះ​ពិតជា​គ្រោះថ្នាក់​ខ្លាំង។ ដូចនេះ​ពេល​កូន​គេង ត្រូវ​រក​មើល​ថា​ក្បាល​កូន​មាន​ស្នាម​អ្វី​គួរឲ្យ​បារម្ភ​អត់​កត់សម្គាល់ ឬ​ស្បែក​ក្បាល​កូន​ប្រក្រតី​អត់។

៤- ទឹកនោម

ពណ៌​ទឹក​នោម និង​បរិមាណ​សុទ្ធតែ​សំខាន់​ដូចគ្នា​ចំពោះ​កូន។ ប្រសិនបើ​បរិមាណ​ទឹកនោម​តិច និង​ពណ៌​ប្រែប្រួល​ជា​លឿង ហើយ​ក្ដៅ​អាច​មក​ពី​កូន​ផឹកទឹក​មិន​បាន​គ្រប់គ្រាន់ ដូចនេះ​ត្រូវ​ប្រញាប់​បំពេញ​ជាតិ​ទឹក ព្រោះ​ក្មេង​បាត់បង់​ជាតិ​ទឹក​មិន​ល្អ​ចំពោះ​សុភាព​ឡើយ។

អត្ថបទពាក់ព័ន្ធ៖ ចាស់ៗទម្លាប់ឲ្យកូនតូចពាក់ខ្សែសីមា នាំឲ្យជួបបញ្ហាធ្ងន់ធ្ងរទាំងនេះ

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខ​ភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជា​មួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជ​បញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

23/12/2019

អត្ថបទ​ដោយ Try Ravi

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

ការពារកូនតូចពីជំងឺផ្សេងៗ ​នៅរដូវភ្លៀង ប៉ាម៉ាក់អាចអនុវត្តន៍វិធានទាំងនេះ

បើ​ចង់​ឲ្យ​កូន​មាន​សុខភាពល្អ និងឆ្លាតវៃ ប៉ាម៉ាក់ គួរគិតកត្តាសំខាន់​២​យ៉ាង


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ Dec 23, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម