backup og meta

កូនៗមានសុវត្ថិភាពពីវីរុសកូរ៉ូណាថ្មី បើម៉ាក់ៗធ្វើតាម ៥ ចំណុចនេះ

កូនៗមានសុវត្ថិភាពពីវីរុសកូរ៉ូណាថ្មី បើម៉ាក់ៗធ្វើតាម ៥ ចំណុចនេះ

ករណី​ផ្ទុះ​ព័ត៌មាន​មាន​អ្នក​ផ្ទុក​វីរុស​កូរ៉ូណ​ប្រភេទ​ថ្មី​នៅ​កម្ពុជា​រួច​មក យើង​គ្រប់គ្នា​ពិតជា​ភ័យ​ខ្លាច ជាពិសេស​អ្នក​មាន​កូន​តូច គឺ​បារម្ភ​ជាង​ខ្លួនឯង​ទៅ​ទៀត។ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ជំងឺ​ទូទៅ​បាន​ណែនាំ​ឲ្យ​ម៉ាក់​ប៉ា​អនុវត្ត ៥ ចំណុច​នេះ ដើម្បី​ការពារ​កូន​ពី​ការ​ឆ្លង​​វីរុស​កូរ៉ូណាប្រភេទ​ថ្មី និង​ជំងឺ​ផ្លូវ​ដង្ហើម​ដទៃ​ទៀត៖

១- ឲ្យកូនពាក់ម៉ាស់

ចំពោះ​​​កូន​​​ធំ​បន្តិច យើង​​​អាច​​​ឲ្យ​​ពាក់​​ម៉ាស់​​ការពារ ជា​​ពិសេស​​នៅ​​ពេល​​ចេញ​​ទៅ​​ក្រៅ ទៅកន្លែង​​ដែល​​មាន​​​មនុស្ស​​ច្រើន ហើយ​ចំពោះ​កូន​ដែល​មាន​ជំងឺ​វិញ ក៏​ត្រូវ​ឲ្យ​ពាក់​ម៉ាស់​ដែរ ដើម្បី​បង្ការ​ឆ្លង​មេរោគ​ទៅ​មនុស្ស​ជុំវិញខ្លួន តាម​រយៈ​តំណក់​ទឹក​មាត់​តូចៗ នៅ​ពេល​ក្អក ឬ​កណ្តាស់។

២- ទិញ​ទឹកលាងដៃ

ត្រូវ​មាន​ទឹក​លាង​ដៃ​នៅ​ជាប់​ខ្លួន​កូន​ជា​ប្រចាំ វិធី​បែបនេះ​គឺ​ងាយស្រួល​មែនទែន ហើយ​អាច​សម្លាប់​មេរោគ​បាន​ភ្លាម​ៗ ក្រោយ​ចាប់​កាន់​របស់​នៅតាម​ទី​សាធារណៈ។ តែ​បើ​មិន​បាន​ទិញ​ទឹក​លាង​ដៃ អាច​ឲ្យ​កូន​លាង​ដៃ​ជាមួយ​ទឹក​ស្អាត និង​សាប៊ូ ហើយ​ជូត​សម្អាត​ដៃ​ឲ្យ​បាន​ស្ងួត​ល្អ។ ការ​លាង​សម្អាត​ដៃ អាច​កម្ចាត់​មេរោគ​បាន នៅ​រាល់​ពេល​យើង​ប៉ះពាល់​អ្នក​ជំងឺ ឬ​ប៉ះពាល់​ជាមួយ​សារធាតុរាវ​អ្វីមួយ។ ដៃ​យើង​ងាយ​ចម្លង​ភាព​កខ្វក់​មក​តាម​ជាមួយ ហើយ​ទម្លាប់​របស់​យើង​ទៀត​សោត គឺ​តែង​យក​ដៃ​ទៅ​ប៉ះ​ជាមួយ​ផ្នែក​ផ្សេងៗ​ទៀត​នៃ​រាងកាយ មាន ច្រមុះ មាត់ ដែល​ជា​កន្លែង​ងាយ​ឆ្លង​ជំងឺ​ផ្លូវ​ដង្ហើម។

វីរុសកូរ៉ូណា

៣- កុំឲ្យ​កូន​ទៅ​កន្លែង​ទីប្រជុំជន

កន្លែង​ពោរពេញ​មនុស្ស​ច្រើន​ប្រមូលផ្ដុំ ក៏​កន្លែង​សម្បូរ​មេរោគ​ច្រើន​ប្រភេទ​ដែរ ព្រោះ​មនុស្ស​យើង​មិន​ស្គាល់​ប្រវត្តិ មិន​ដឹង​ថា​មាន​ជំងឺ​អ្វី​ខ្លះ​ក្នុង​ខ្លួន។ ដូចនេះ​បើ​មនុស្ស​ជំងឺ​ដែល​ឆ្លង​តាម​ផ្លូវ​ដង្ហើម វា​មាន​គ្រោះថ្នាក់​សម្រាប់​កូន​យើង។ តែ​បើ​យើង​មាន​ការ​ចាំបាច់​ត្រូវ​ទៅ​កន្លែង​មាន​មនុស្ស​អ៊ូអរ គួរតែ​ពាក់​ម៉ាស់​ឲ្យ​កូន​តាម​របៀប​ត្រឹមត្រូវ ទើប​អាច​ជួយ​ការពារ​ខ្លួន​បាន និង​ចៀស​វាង​ការ​ប៉ះពាល់​ជិតស្និទ្ធ​ជាមួយ​អ្នក​ជំងឺ​ដែល​មាន​គ្រុន​ក្ដៅ ក្អក ឬ​ផ្ដាសាយ។

៤- កុំ​ទាន់​ឲ្យ​កូន​ទៅ​កន្លែងផ្ទុះ​វីរុស

ប្រសិនបើ​យើង​មាន​ដំណើរ​កម្សាន្ត​ទៅ​បរទេស ដែល​ជា​កន្លែង​ផ្ទុះ​វីរុស គួរតែ​ផ្អាក​សិន​ទៅ ដើម្បី​បង្ការ​ខ្លាច​ឆ្លង ហើយ​ចាំ​ស្ងប់ស្ងាត់។ ប្រសិនបើ​យើង​ទៅ​ដើរលេង​ទាំង​កំពុង​ផ្ទុះ​ជំងឺ ច្បាស់​ណាស់​ថា​ការ​កម្សាន្ត​នោះ​ក៏​មិន​សប្បាយ​ដែរ ហើយ​ការ​ខ្វល់ខ្វាយ​ច្រើន​អាច​នាំឲ្យ​ទៅ​ជា​ឈឺ​វិញ​ក៏​មាន​ដែរ។

៥- ឲ្យ​កូន​ញ៉ាំ​អាហារ​ចម្អិន​ឆ្អិន​ល្អ

អាហារ​ដែល​កូន​ញ៉ាំ​គួរតែ​ចម្អិន​ឲ្យ​បាន​ឆ្អិន​ល្អ មាន​ដូចជា​សាច់ ស៊ុត ហើយ​ចៀស​វាង​ការ​ប៉ះពាល់​ជាមួយ​សត្វ​ព្រៃ ឬ​កន្លែង​ចិញ្ចឹម​សត្វ ដោយ​គ្មាន​ពាក់​អ្វី​ការពារ​ខ្លួន ព្រោះ​ថា​វីរុស​មួយ​ចំនួន​មាន​ប្រភព​មក​សត្វ។

អត្ថបទពាក់ព័ន្ធ៖

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

25/03/2020

អត្ថបទ​ដោយ Try Ravi

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ជីព ចិត្ត


អត្ថបទពាក់ព័ន្ធ

ការពារកូនតូចពីជំងឺផ្សេងៗ ​នៅរដូវភ្លៀង ប៉ាម៉ាក់អាចអនុវត្តន៍វិធានទាំងនេះ

បើ​ចង់​ឲ្យ​កូន​មាន​សុខភាពល្អ និងឆ្លាតវៃ ប៉ាម៉ាក់ គួរគិតកត្តាសំខាន់​២​យ៉ាង


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ Mar 25, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម