backup og meta

កូនតូចៗចូលចិត្តញ៉ាំចំណីចំណុកផ្អែមៗ ប្រឈមបញ្ហាសុខភាពច្រើនយ៉ាង

កូនតូចៗចូលចិត្តញ៉ាំចំណីចំណុកផ្អែមៗ ប្រឈមបញ្ហាសុខភាពច្រើនយ៉ាង

សម្រាប់​អ្នក​ម្ដាយ​មាន​កូន​តូច​ប្រហែល​ជា​ជួប​រឿង​ឈឺក្បាល​មួយ គឺ​បញ្ហា​កូន​តូច​ចូលចិត្ត​ញ៉ាំ​ស្ករ​គ្រាប់ ការ៉េម ភេសជ្ជៈ​កំប៉ុង​ជាដើម។ បើ​តាម​លោកស្រី​វេជ្ជបណ្ឌិត ហួរ ដានេ អនុ​ប្រធាន​នាយកដ្ឋាន​អាហារូបត្ថម្ភ នៃ​មន្ទីរពេទ្យ​កុមារ​ជាតិ បាន​ឲ្យ​ដឹង​ថា​ចំណីចំណុក​អស់​ទាំងនោះ​អាច​ធ្វើឲ្យ​កូន​ជួប​បញ្ហា​សុខភាព​ជាច្រើន​ដូចជា៖

១- ខូច​ធ្មេញ

ចំណី​អាហារ ឬ​ភេសជ្ជៈ​ដែល​មាន​រស​ជាតិ​ផ្អែម​ខ្លាំង​ពេក​ធ្វើឲ្យ​កូន​ឆាប់​ខូច​ធ្មេញ​ទាំង​វ័យ​ក្មេង ហើយ​វា​បង្ក​ឲ្យ​មាន​ការ​ឈឺ​ចុកចាប់​ដល់​ក្មេង​ថែម​ទៀត​ផង ដូចនេះ​មិន​គួរ​ឲ្យ​កូន​ញ៉ាំ​អាហារ​ណា​មាន​ជាតិ​ផ្អែម​ខ្លាំង និង​ញឹកញាប់​ឡើយ។ ព្យាយាម​រក​រូប​ដែល​ទទួល​រង​ផល​ប៉ះពាល់​ដោយសារ​ការ​ញ៉ាំ​ផ្អែម​មក​ពន្យល់ ដើម្បីឲ្យ​កូនខ្លាចរអា។

២- ទឹកនោមផ្អែម

ក្មេង​តូច​ៗ​ដែល​ផឹក​គ្រឿង​កំប៉ុង​តាំងពី​តូច អាច​ប្រឈម​បញ្ហា​ទឹកនោម​ផ្អែម ដែល​ជំងឺ​នេះ​មិន​អាច​ព្យាបាល​បាន​ឡើយ។ ដោយសារ​តែ​ប្រព័ន្ធ​ការពារ​រាងកាយ​មិន​ទាន់​រឹងមាំ និង​ជាតិ​ស្ករ​មាន​ក្នុង​ភេសជ្ជៈ​ទាំង​នោះ​ច្រើន​លើស​ពី​តម្រូវ​ការ​នៃ​រាងកាយ​ដែល​ត្រូវ​ប្រើប្រាស់។

ថែទាំកូន

៣- ហានិភ័យ​ជំងឺ​បេះដូង

ទោះ​បី​ជា​ក្មេង​មិន​សូវ​ជួប​ប្រទះ​ច្រើន​ក៏​ពិត​មែន តែ​វា​នៅតែ​អាច​កើត​ឡើង​បាន​ដដែល ប្រសិនបើ​ញ៉ាំ​ក្នុង​កម្រិត​ខ្ពស់​ពេក។ ក្រៅ​ពី​ជួប​ហានិភ័យ​ជំងឺ​បេះដូង ក្មេង​ញ៉ាំ​អាហារ​ផ្អែម​ៗ​ពេក​អាច​ធាត់​ខ្លាំង មាន​ជាតិ​ស្ករ​ក្នុង​ឈាម និង​ជំងឺ​ជាច្រើន​ទៀត។

ដូចនេះ​គួរតែ​បង្រៀន​កូន​ឲ្យ​អាហារ​មាន​ជាតិ​ស្ករ​ក្នុង​កម្រិត​ល្មម ហើយ​បញ្ឈប់​ភេសជ្ជៈ​កំប៉ុង ស្ករគ្រាប់ តែ​ងាក​មក​ឲ្យ​កូន​ញ៉ាំ​ផ្លែឈើ ឬ​ទឹក​ផ្លែឈើ​ជំនួស​វិញ។ ដើម្បី​កាត់​បន្ថយ​ការ​ញ៉ាំ​អាហារ​ផ្អែម​របស់​កូន យើង​គួរ​ចាប់ផ្ដើម​ពី​អាហារ​សម្រន់ ដូចជា​ពេល​កូន​ទៅ​រៀន​យើង​អាច​ដាក់​ផ្លែឈើ នំ​ធ្វើ​ខ្លួនឯង ឬ​ចេក និង​ដំឡូង​ស្ងោរ​ជំនួស និង​កាត់​បន្ថយ​ការ​ប្រាក់​សម្រាប់​ទិញ​ចំណី​ផ្សេង​ៗ។

អត្ថបទពាក់ព័ន្ធ៖

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

31/01/2020

អត្ថបទ​ដោយ Try Ravi

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

តើរបបអាហារអ្វីខ្លះដែលជួយ​ឲ្យ​កូន​អាចទប់ទល់នឹងជំងឺ និងលូតលាស់ល្អ?

ដើរលេងអុំទូកមនុស្សច្រើនកុះករ បើកូនខ្យល់គរ ប៉ាម៉ាក់គួរជួយកូនបែបណា?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ Jan 31, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម