backup og meta

ម៉ាក់ៗដឹងអត់ ថ្នាំបើកប្រើហើយ ទុកបានប៉ុន្មានថ្ងៃ?

ម៉ាក់ៗដឹងអត់ ថ្នាំបើកប្រើហើយ ទុកបានប៉ុន្មានថ្ងៃ?

មានម៉ាក់​ៗជា​ច្រើន​​ទិញ​ថ្នាំ​ឲ្យ​កូន​លេប​រួច ពេល​​កូនជា ​ថ្នាំ​នៅ​សល់ទុក​ប្រើ​នៅ​ថ្ងៃក្រោយ​ទៀត ទាំង​មិន​ដឹង​ថា នោះ​ជា​រឿង​ត្រឹមត្រូវ​ដែរ ឬ​អត់។ មិនមែនតែ​ថ្នាំ​កូន​តូច​ទេ ថ្នាំ​មនុស្ស​ពេញ​វ័យ និង​ចាស់ ក៏ភាគច្រើន​លេប​ជា​ ហើយ​សល់​ទុក​លេប​ពេល​ឈឺលើកក្រោយ​ទៀត​ដែរ។ ​ឱសថការី គីម កាណែល នឹង​ណែនាំពី​ប្រភេទ​ថ្នាំ​ណា​ខ្លះ​ដែល​ហែក ឬ​បើក​ហើយ​អាច​ប្រើ​បាន​ប៉ុន្មាន​ថ្ងៃ។

១- ប្រភេទ​សេរ៉ូ

ជា​ធម្មតា​ក្មេង​តូច​ពិបាក​លេប​ថ្នាំ ដូចនេះ​ហើយ​ពេទ្យ​តែងតែ​ឲ្យ​ពពួក​សេរ៉ូ​អាច​ទុក​បាន​ពី ១ សប្ដាហ៍​ទៅ ១០ ថ្ងៃ​ប៉ុណ្ណោះ​។ បើ​ប្រើ​ហួស​ពី​ពេល​នេះ​អាចមាន​ផល​រំខាន​ខ្លះ​ៗ ឬ​លេប​ទៅ​ថ្នាំ​គ្មាន​ប្រសិទ្ធភាព​តែ​ម្តង។

ថែទាំកូន

២- ថ្នាំ​កញ្ចប់

ចំពោះ​ថ្នាំ​កញ្ចប់​វិញ បើ​យើង​ហែក​ប្រើ​បាន​ត្រឹម​តែ​មួយ​ថ្ងៃ​ប៉ុណ្ណោះ តែ​យក​ល្អ​គួរតែ​ប្រើ​តែ​មួយ​ដង​បាន​ហើយ។ ឧទាហរណ៍៖សម្រាប់​ថ្នាំ​មួយ​កញ្ចប់​រំលែក​ជា​ពីរ លេប​ពេល​ព្រឹក​យើង​អាច​ហែក​រួច វេច​ខ្ចប់​វិញ​ឲ្យ​ជិត​ល្អ ល្ងាច​អាច​យក​ថ្នាំ​នោះ​មក​លេប​បន្ត តែ​មិន​អាច​រំលង​ទៅ​ដល់ ២-៣ ថ្ងៃ​ឡើយ។

៣- ថ្នាំ​កំប៉ុង

រីឯ​ថ្នាំ​ប្រភេទ​នេះ​វិញ យើង​អាច​​ប្រើ​បាន​រយៈពេល​យូរ​តាម​ការកំណត់​នៅលើ​សំបក​កំប៉ុង​ថ្នាំ ហើយ​មិន​ត្រូវ​បើក​ចំហ​ចោល​ឡើយ និង​ត្រូវ​រក្សា​ស៊ីលីកាជែលនៅ​ក្នុងកំប៉ុង​នោះ​ កុំ​យក​ចេញឲ្យ​សោះ។ ស៊ីលីកាជែល​មាន​តួនាទី​ស្រូប​យក​ជាតិ​សំណើម និង​ការពារ​ផលិតផល​កុំ​ឲ្យ​ខូច​គុណ​ភាព។

៤- ថ្នាំ​បន្ទះ

ថ្នាំ​បន្ទះ​ក៏​អាច​បើក​ប្រើ​បាន​រយៈពេល​យូរ​តាម​ការកំណត់​បាន ហើយ​បើ​សន្ទះ​ការពារ​​របើក យើង​មិន​គួរ​យក​ថ្នាំ​នោះ​មក​លេប​ឡើយ។

ដំបូន្មាន​គួរ​ចងចាំ គឺ​ត្រូវ​រក្សា​ថ្នាំ​ទុក​កុំ​ឲ្យ​ត្រូវ​កម្ដៅ​ថ្ងៃ ឬ​សំណើម និង​ទុក​ទី​ណា​ដែល​មាន​សុវត្ថិភាព​ឆ្ងាយ​ផុត​ពី​ដៃ​ក្មេង ហើយ​បើ​មាន​ចម្ងល់​ពី​របៀប​ប្រើ ​គួរតែ​ទៅ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ ចៀសវាង​ការ​ប្រើ​មិន​ច្បាស់​នាំ​ឲ្យ​គ្រោះ​ថ្នាក់។

អត្ថបទពាក់ព័ន្ធ៖

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

05/02/2020

អត្ថបទ​ដោយ Try Ravi

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

ការពារកូនតូចពីជំងឺផ្សេងៗ ​នៅរដូវភ្លៀង ប៉ាម៉ាក់អាចអនុវត្តន៍វិធានទាំងនេះ

បើ​ចង់​ឲ្យ​កូន​មាន​សុខភាពល្អ និងឆ្លាតវៃ ប៉ាម៉ាក់ គួរគិតកត្តាសំខាន់​២​យ៉ាង


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ Feb 05, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម