កុមារភាគច្រើនតែងមានអាការៈចង្អោរនិងក្អួតម្ដងម្កាលដែលធ្វើឲ្យប៉ាម៉ាក់ព្រួយបារម្ភ តែអាការៈមិនមែនជាបញ្ហាធំដុំពេកទេ។ អ្វីដែលប៉ាម៉ាក់គ្រប់រូបគួរតែប្រយ័ត្ន គឺពេលអាការៈទាំងនេះវិវត្តទៅជាធ្ងន់ធ្ងរ។
អត្ថបទពាក់ព័ន្ធ៖ កុំស្លន់ស្លោ! ពេលកូនក្អួតត្រូវដឹងរបៀបដោះស្រាយ
១- សញ្ញានៃការបាត់បង់ជាតិទឹក
ការរក្សាជាតិទឹកក្នុងខ្លួនរបស់កុមារ មិនល្អដូចជាមនុស្សធំនោះទេ។ សញ្ញានៃការបាត់បង់ជាតិទឹកមានដូចជាល្ហិតល្ហៃ នៅមិនសុខ យំមិនចេញទឹកភ្នែក ខ្លួនត្រជាក់ ភ្នែករូង នោមតិច និងទឹកនោមមានពណ៌ក្រមៅ។ ប៉ាម៉ាក់ត្រូវបង្កើនការញ៉ាំទឹកសម្រាប់កូនៗដើម្បីបង្ការបញ្ហានេះ ទោះជាពេលកូនៗក្អួតក៏ដោយ។ បន្ទាប់ពីក្អួតភ្លាមៗ ប៉ាម៉ាក់គួរចាប់ផ្ដើមឲ្យកូនញ៉ាំទឹក ឬបន្តក់ទឹកចូលមាត់សន្សឹមៗ និងរង់ចាំមើលថាកូនលេបចូលបានប៉ុនណា ទើបបន្តថែមម្ដងបន្តិចៗ និងត្រូវមើលបរិមាណទឹកនោមផង។
អត្ថបទពាក់ព័ន្ធ៖
២- ផ្ដល់អាហាររាវៗ
បន្ទាប់ពីឈប់ក្អួតហើយ ប៉ាម៉ាក់គួរតែចាប់ផ្ដើមបញ្ចុកអាហាររាវៗក្រៅពីទឹកដល់កូនៗ តែត្រូវជ្រើសរើសយកអាហារដែលថ្លាៗដូចជាស៊ុបមាន់ ឬទឹកផ្លែឈើស្រស់តាមចំណង់របស់ក្មេង ដែលមានសារជាតិចិញ្ចឹមគ្រប់គ្រាន់ និងងាយស្រួលរំលាយ។ ប៉ាម៉ាក់ត្រូវចាំថា មិនត្រូវឲ្យអាហាររឹងដែលធ្វើឲ្យអាការៈកូនកាន់តែធ្ងន់ធ្ងរឡើយ។
៣- ថ្នាំសង្កូវ
ភាគច្រើនកុមារដែលក្អួតគឺមិនត្រូវការថ្នាំសម្រាប់ព្យាបាលនោះទេ។ ប៉ាម៉ាក់គ្រាន់តែរង់ចាំដល់អាការៈនេះបាត់ទៅវិញដោយខ្លួនឯងទៅបានហើយ។ មិនត្រូវផ្ដល់ថ្នាំក្អួតដល់កុមារនោះទេប្រសិនបើមូលហេតុមិនមែនមកពីវីរុស។ ការប្រើប្រាស់ថ្នាំមិនត្រឹមត្រូវអាចបង្កគ្រោះថ្នាក់ដល់កុមារ។ ការផ្ដល់ជាតិទឹកគឺសំខាន់បំផុតក្នុងពេលនេះ លើកលែងមានការចេញវេជ្ជបញ្ជាពីគ្រូពេទ្យ។
៤- ត្រូវរកពេទ្យនៅពេលណា?
ត្រូវស្វែងរកគ្រូពេទ្យនៅពេល៖
- ក្អួតខ្លាំង
- មិនអាចលេបទឹកបាន
- បាត់បង់ជាតិទឹកធ្ងន់ធ្ងរ
- រវើរវាយ
- ក្អួតបែកចេញទឹកពណ៌ខៀវ ឬចេញឈាម
- ក្អួតច្រើន លើសពីមួយថ្ងៃ
- ឈឺពោះខ្លាំង
- នៅមិនសុខរើរុះខ្លាំង
កាន់តែត្រូវសង្គ្រោះបន្ទាន់ប្រសិនបើកូន ក្អួតខ្លាំង ឈឺក្បាល រឹងក និងស្បែកឡើងរមាស់។ ប៉ាម៉ាក់ត្រូវយកចិត្តទុកដាក់ពេលកុមារក្អួតម្ដងៗ ត្រូវរកគ្រូពេទ្យភ្លាមប្រសិនបើអាការៈមើលទៅមិនធម្មតា។
អាការៈក្អូតគ្រាន់តែជាការៈឈឺពោះរាកធម្មតាប្រសិនបើកូនយើងអាចនៅលេង និងបរិភោគអាហារបានធម្មតា។ យ៉ាងណាប៉ាម៉ាក់ត្រូវបង្គាប់ឲ្យកូនៗញ៉ាំទឹកឲ្យបានច្រើនហើយទៅរកគ្រូពេទ្យគ្រប់ពេលដែលសង្ស័យថាមានសញ្ញាប្លែក។
អត្ថបទពាក់ព័ន្ធ៖
- ហេតុអីក្មេងៗឧស្សាហ៍រលាកបំពង់ក?
- រឿងសំខាន់ ៤ យ៉ាង ម៉ាក់ៗគួរតាមដានកូនជាប្រចាំ
- ក្មេងឈឺល្មមៗ គួរបន្តោងសេរ៉ូមអត់?
- ប្រយ័ត្ន! បើលេបថ្នាំជាមួយទឹកទាំងអស់នេះ អាចឈឺលើសដើម
ក្នុងករណីមានសំនួរឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុតសូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយគ្រូពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា ធ្វើរោគវិនិច្ឆ័យឬ ធ្វើការព្យាបាលជូនទេ៕
[embed-health-tool-vaccination-tool]