backup og meta

កូនតូចអាយុប៉ុណ្ណេះ ទោះក្តៅខ្លួនកម្រិតណាក៏ត្រូវនាំទៅពេទ្យដែរ

កូនតូចអាយុប៉ុណ្ណេះ ទោះក្តៅខ្លួនកម្រិតណាក៏ត្រូវនាំទៅពេទ្យដែរ

ក្តៅ​ខ្លួន​មិន​មែន​ជា​ជំងឺ​នោះ ជា​រោគ​សញ្ញា​នៃ​ជំងឺ​អ្វី​មួយ ឬ​ក៏​បង្ក​រោគ​ណា​មួយ ហើយមិនមែន​គ្រប់​ករណី​កូន​ក្តៅ​ខ្លួន​ ត្រូវនាំកូន​ទៅ​ជួប​ពេទ្យ​ទាំង​អស់​នោះ​ទេ។ តែ​ចំពោះ​កូន​តូច​អាយុ​ក្រោម​៦ខែ ទោះ​កើត​គ្រប់​ខែ ឬ​មិន​គ្រប់​ខែ​ក្តី លោកស្រី​វេជ្ជបណ្ឌិត គុជ ឆោមដាលីន បម្រើ​ការងារ​នៅ​មជ្ឈមណ្ឌល​វេជ្ជសាស្រ្ត​សិង្ហបុរីថា ទោះ​ជា​ក្តៅ​ខ្លួន​កម្រិត​ណា​ក៏​ត្រូវ​នាំ​ទៅ​ជួប​គ្រូពេទ្យ​បន្ទាន់​ដែរ។

ពាក់​ព័ន្ធ​នឹង​មូលហេតុ​ដែល​ត្រូវ​នាំ​កូន​អាយុ​ក្រោម​៦ខែ​ដែល​ក្តៅ​ខ្លួន​ទៅ​ជួប​គ្រូពេទ្យ​បន្ទាន់ ទោះ​ជា​ក្តៅ​កម្រិត​ស្រាល ឬ​ធ្ងន់​ក៏​ដោយ​នោះ លោកស្រី​វេជ្ជបណ្ឌិត​ឯកទេស​រោគ​កុមារ​រូប​នេះ​បញ្ជាក់​ថា ក្មេង​តូច​ក្តៅ​ខ្លួន​ពិបាក​រក​មូលហេតុ​ជាង​ក្មេង​ធំ ហើយ​ថែម​ទាំង​ងាយ​ប្រឈម​នឹង​ធ្ងន់ធ្ងរ​ទៀត។

“កូន​យើង​នៅតូច អាយុ​ក្រោម​៦ខែ អ៊ីចឹង​កាល​ណា​ក្តៅ​ខ្លួន គួរ​តែ​យក​ទៅ​ឲ្យ​ពេទ្យ​ពិនិត្យ​មើល ព្រោះ​អី​ជួនកាល​ក្មេង​តូច ក្តៅ​ខ្លួន​អាច​រក​ប្រភព​អត់​ឃើញ ហើយ​បើ​កូន​តូច​ក្តៅ​ខ្លួន អាច​ប្រឈម​នឹង​ជំងឺ​ធ្ងន់​ច្រើន’។ លោកស្រី​វេជ្ជបណ្ឌិត​រៀបរាប់។

តាម​ក្បួន​ពេទ្យ​ក្មេង​ដែល​ឡើង​កម្តៅ​ចាប់ ៣៧,៥ អង្សារសេ​ឡើង​ទៅ ទើប​ហៅ​ថា​ក្តៅខ្លួន។ លោកស្រី​វេជ្ជបណ្ឌិត​បាន​បន្ថែម​ថា កាល​បើ​ទៅ​ពិគ្រោះ​ជាមួយ​ពេទ្យ​កុមារ​ទាន់​ពេល​វេលា កម្រ​មាន​បញ្ហា​ធ្ងន់ធ្ងរ ឈាន​ដល់​ស្លាប់​ណាស់។

ក្រៅ​​ពី​លក្ខខណ្ឌ​កូន​តូច​អាយុ​ក្រោម៦ខែ នៅមានករណីផ្សេងទៀតដែលម៉ាក់ប៉ាត្រូវនាំកូនពេទ្យបន្ទាន់ មានដូចជាកូន​ក្តៅ​ខ្លួន​មិន​អាច​គ្រប់​គ្រង​បានក្រោយ​ឲ្យ​ថ្នាំ​ត្រជាក់​រួច ក្មេង​មាន​អាការៈ​ក្តៅ​ខ្លួន អត់​មាត់ អត់​លេង​ច្រើន គិត​តែ​ពី​គេង​ខុស​ប្លែក​ធម្មតា និងក្មេង​ក្តៅ​ខ្លួន​ខ្លាំង​ហើយ​មាន​សញ្ញា​ធ្ងន់ធ្ងរ ដូចជា ប្រកាច់ មាន​បញ្ហា​ផ្លូវ​ដង្ហើម ក្អួត។

អត្ថបទពាក់ព័ន្ធ៖

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

16/06/2020

អត្ថបទ​ដោយ ដេត ធន្នី

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

តើរបបអាហារអ្វីខ្លះដែលជួយ​ឲ្យ​កូន​អាចទប់ទល់នឹងជំងឺ និងលូតលាស់ល្អ?

ដើរលេងអុំទូកមនុស្សច្រើនកុះករ បើកូនខ្យល់គរ ប៉ាម៉ាក់គួរជួយកូនបែបណា?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Jun 16, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម