អាការៈក្តៅខ្លួនលើក្មេងៗ ភាគច្រើនបណ្តាលមកពីវីរុស និងអាចជាសញ្ញាសំខាន់នៃជំងឺស្រាលៗមួយចំនួន ដូចជា ផ្តាសាយ រលាកច្រមុះ រលាកបំពង់កជាដើម ហើយវានឹងថមថយ ឬបាត់ទៅវិញនៅថ្ងៃទី៣។
តែទោះបែបនេះក្តីអាការៈក្តៅខ្លួនលើក្មេងៗខ្លះអាចក៏បណ្តាលមកពីបាក់តេរី ហើយក៏ជាករណីធ្ងន់ធ្ងរមួយចំនួន។ លោកវេជ្ជបណ្ឌិត ហេង សុទ្ធី អនុប្រធានមន្ទីរពេទ្យគន្ធបុប្ផា នៅភ្នំពេញ បានឲ្យដឹងថា ក្នុងករណីដែលក្មេងក្តៅខ្លួន ហើយចេញរោគសញ្ញាមួយចំនួនខាងក្រោមនេះ អាចជាសញ្ញាជំងឺធ្ងន់ៗដូចជា គ្រុនឈាម គ្រុនឈីក រលាកទងសួត ឬសួត រលាកស្រោមខួរ ជាដើម។
សញ្ញាធ្ងន់ធ្ងរនៃជំងឺទាំងនោះ មានដូចជា៖
– កុមារមិនញ៉ាំ មិនលេងដូចមុន សន្លឹម
– ចេញកន្ទួល ឬអុជក្រហមលើស្បែក ហូរឈាមច្រមុះ
– ឈឺសន្លាក់
– ឈឺពោះ រាករូស
– ប្រកាច់ ឬសន្លប់។ល។
ក្នុងករណីដែលកុមារក្តៅខ្លួន រួមទាំងមានសញ្ញាខាងលើ លោកវេជ្ជបណ្ឌិតណែនាំឲ្យប្រញាប់យកកូនមកពេទ្យកុមារជាបន្ទាន់ មិនអ៊ីចឹងទេកុមារអាចនឹងគ្រោះថ្នាក់ដល់ជីវិត។
[embed-health-tool-vaccination-tool]