backup og meta

កូន ឧស្សាហ៍ឈឺជើង ប៉ាម៉ាក់ត្រូវដឹងរឿងទាំងនេះ

កូន ឧស្សាហ៍ឈឺជើង ប៉ាម៉ាក់ត្រូវដឹងរឿងទាំងនេះ

​អាការៈ​ឈឺ​ជើង​​កើត​ឡើង​ជា​ញឹកញាប់​​​​ចំពោះ​ក្មេង​​តូច​ៗ​ដែល​មាន​អាយុ​ចាប់​ពី​៣ទៅ​៥​ឆ្នាំ និង​ក្មេង​​ជិត​ចូល​ជំទង់​ ហើយ​​ជា​ទូទៅ​ វា​នឹង​បាត់​ទៅ​វិញ​នៅ​ពេល​​ពួក​គេ​ឈាន​ចូល​ដល់​​វ័យ​ជំទង់​។ ការ​ឈឺចាប់​នេះ​គឺ​ពុំ​បង្ក​គ្រោះថ្នាក់​ឡើយ​ ហើយ​ក៏​គ្មាន​សញ្ញា​នៃ​ជំងឺ​ធ្ងន់ធ្ងរ​ណា​មួយ​ផង​ដែរ​។

ជា​ធម្មតា​ ការ​ឈឺ​ជើង​កើត​មាន​នៅ​សាច់​ដុំ​ភ្លៅ និង​កំភួន​ជើង​ ឬ​​ខាង​ក្រោយ​ជង្គង់​។​ ចំពោះ​កុមារ​ដែល​កើត​មាន​អាការៈ​ឈឺ​ចាប់​នេះ​ អាច​ប្រឈម​នឹង​ការ​រមួល​ក្រពើ​ ឬ​ការ​​ឈឺ​ចាប់​ពី​ស្រាល​ទៅ​ធ្ងន់ធ្ងរ​។

​​​​​​​អាការៈ​ឈឺ​ជើង​ទាំង​នេះ​រួម​មាន​៖

  • កើត​ឡើង​នៅ​ពេល​ល្ងាច​ ឬ​យប់​ និង​អាច​បាត់​ទៅ​វិញ​នៅ​ពេល​ព្រឹក​
  • មាន​សភាព​ធ្ងន់ធ្ងរ​ដែល​អាច​ធ្វើ​ឲ្យ​ក្មេង​ភ្ញាក់​ពី​គេង​
  • ជា​ទូទៅ​ កើត​មាន​ចំពោះ​ជើង​ទាំង​សង​ខាង​
  • កើត​ឡើង​ម្ដងម្កាល​ ឬ​ជា​ច្រើន​យប់​ជាប់​គ្នា​
  • អម​មក​ជាមួយ​នឹង​អាការៈ​ឈឺ​​ក្បាល​ ឬ​ឈឺ​ពោះ​

អាការៈ​ឈឺ​ជើង​នេះ​អាច​បណ្ដាល​មក​ពី​ការ​រត់​ លោត​ និង​តោង​​ឡើង​នៅ​ពេល​ដែល​ក្មេង​លេង​ នៅ​អំឡុង​ពេល​ថ្ងៃ​។

ការ​ឈឺ​ជើង​នេះ​ក៏​អាច​ពាក់ព័ន្ធ​ទៅ​នឹង​កត្តា​ដទៃ​ទៀត​ដូចជា​ហត់​នឿយ​ រួយ​ជើង​ ឬ​កង្វះ​វីតាមីន​D​ ជា​ដើម។​

ឈឺជើង២

វិធី​ដោះស្រាយ​បញ្ហា​ឈឺ​ជើង​

​ជាក់​ស្ដែង​ ពុំ​មាន​ការ​ព្យាបាល​ច្បាស់លាស់​ចំពោះ​អាការៈ​ឈឺ​ជើង​ដែល​កើត​ឡើង​ចំពោះ​កុមារ​ឡើយ​។​ ប៉ុន្តែ​ ប៉ា​ម៉ាក់​អាច​អនុវត្ត​វិធីសាស្ត្រ​ងាយ​ៗ​ខាង​ក្រោម​​នេះ ដើម្បី​កាត់​បន្ថយ​ការ​ឈឺ​ចាប់​របស់​កូន​​៖

  • ងូត​ទឹក​ក្តៅ​ឧណ្ហ​ៗ​៖ ឲ្យ​កូន​ងូត​ទឹក​ក្តៅ​ឧណ្ហ​ៗ​ ជា​ពិសេស​នៅ​មុន​ពេល​ចូល​គេង​ ដើម្បី​ជួយ​កាត់​បន្ថយ​ការ​ឈឺចាប់​ ក៏​ដូចជា​ជួយ​ជំរុញ​ការ​គេង​របស់​ក្មេង​។
  • ម៉ាស្សា៖ ធ្វើ​ការ​ម៉ាស្សា ឬ​ច្របាច់​បរិវេណ​ដែល​ឈឺ​ចាប់​ ដើម្បី​ឲ្យ​កូន​មាន​អារម្មណ៍​ប្រសើរ​ឡើង​។​
  • ការ​ពត់​ពែន​ខ្លួន​៖ ការ​ពត់​ពែន​​កំភួន​ជើង​ និង​ភ្លៅ​ថ្នម​ៗ​​នៅ​ពេល​ថ្ងៃ​ អាច​ជួយ​បំបាត់​ ឬ​ការពារ​អាការៈ​ឈឺ​ជើង​នេះ​បាន​​។​
  • ស្អំ​ទឹក​ក្ដៅ​៖ ​ចូរ​ស្អំ​កំណាត់​ក្ដៅ​ឧណ្ហ​ៗ​នៅ​បរិវេណ​ឈឺ​ចាប់​ និង​ជៀសវាង​ប្រើប្រាស់​ទឹក​ក្ដៅ​ខ្លាំង​ ដើម្បី​ការពារ​ស្បែក​ក្មេង​ពី​ការ​រលាក​។​ យ៉ាង​ណា​មិញ​ ប៉ា​ម៉ាក់​មិន​គួរ​ស្អំ​ទឹក​ក្ដៅ​នៅ​អំឡុង​ពេល​គេង​ឡើយ​។
  • ថ្នាំ​បំបាត់​ការ​ឈឺ​ចាប់​៖ ថ្នាំ​បំបាត់​ការ​ឈឺ​ចាប់​មួយ​ចំនួន​ក៏​អាច​ជួយ​បំបាត់​អាការៈ​ឈឺ​ចាប់​ជើង​នេះ​​​ម្ដងម្កាល​ផង​ដែរ​។

ពេល​ណា​យើង​គួរ​នាំ​កូន​ទៅ​ជួប​​គ្រូពេទ្យ​?

នៅ​ក្នុង​ករណី​ដែល​កូន​មាន​រោគ​​សញ្ញា​ខាង​ក្រោម​នេះ​ ប៉ា​ម៉ាក់​គប្បី​នាំ​កូន​ទៅ​ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រូពេទ្យ​ ទើប​ជា​ការ​ប្រសើរ​៖

  • កើត​មាន​​ជាប់​ជា​ប្រចាំ
  • នៅ​តែ​ឈឺចាប់​អំឡុង​ពេល​ព្រឹក​
  • ​មាន​សភាព​ធ្ងន់ធ្ងរ​ដែល​អាច​រំខាន​ដល់​សកម្មភាព​ប្រចាំ​ថ្ងៃ​របស់​ក្មេង​
  • ឈឺ​ចាប់​នៅ​​ត្រង់​សន្លាក់​
  • ពាក់ព័ន្ធ​ទៅ​នឹង​ការ​រង​របួស​
  • មាន​អាការៈ​ផ្សេង​​ទៀត​ ដូចជា​ហើម​ ស្នាម​ក្រហម​ គ្រុន​ក្ដៅ​ កន្ទួល​រមាស់​ បាត់បង់​ចំណង់​អាហារ​ ខ្សោយ​ ឬ​អស់​កម្លាំង​ជា​ដើម​។

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://www.mayoclinic.org/diseases-conditions/growing-pains/symptoms-causes/syc-20354349

https://www.medicalnewstoday.com/articles/322617#growing-pains

កំណែ​ប្រែបច្ចុប្បន្ន

08/04/2021

អត្ថបទ​ដោយ នូ សោភ័ណ្ឌ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

ក្មេងកើតកូវីដ-១៩ អាចវិវត្តទៅរលាកគ្រប់ប្រព័ន្ធក្នុងរាងកាយ

ជំនឿ​​ខ្លះ​ៗ​ទាក់​ទង​នឹង​​អត្តចរិត​ក្មេងកើត​ខែ​កុម្ភៈ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Apr 08, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម