ក្មេងៗកើតអូទីស្សឹមមួយចំនួនឧស្សាហ៍ជួបបញ្ហាគេងមិនលក់ ដែលអាចបណ្ដាលមកពីការយល់សប្ដិអាក្រក់ នោមដាក់ពូក គេងឆាប់ភ្ញាក់ ឬគុណភាពគេងទូទៅមិនល្អ។ បញ្ហាគេងមិនលក់លើក្មេងៗ អាចបណ្ដាលឲ្យអាអូនមានអារម្មណ៍តប់ប្រមល់ ឆាប់ខឹង និងប៉ះពាល់ដល់សុខភាពទូទៅកូន។ នេះបើតាមការឲ្យដឹងពី American Academy of Paediatrics។
ចំពោះអាអូនកើតអូទីស្សឹមវិញ អាចបណ្ដាលឲ្យកើតជំងឺបាក់ទឹកចិត្ត ការនិយាយ និងចងចាំមិនល្អ និងបណ្ដាលឲ្យមានអាកប្បកិរិយាមិនសមរម្យកើតឡើង។ ប៉ុន្តែ តិចនិកងាយៗខាងក្រោមនេះ អាចជួយកម្ចាត់បញ្ហាគេងមិនលក់លើក្មេងៗអូទីស្សឹម ជួយឲ្យគេងលក់បានស្រួល។
១. បន្ទប់មានផាសុកភាព
បន្ទប់អាអូនគេង ត្រូវតែមានផាសុកភាព មិនក្ដៅ មិនស្អុះ និងមិនត្រូវមានពន្លឺខ្លាំងពេកទេ។ ភាពស្អប់ស្ងាត់ក្នុងបន្ទប់គេង ភាពងងឹត និងត្រជាក់ស្រួល អាចជួយឲ្យកូនយើងគេងលក់បានយ៉ាងស្កប់ស្កល់។
២. មានទម្លាប់ល្អមុនគេង
យើងគួរបង្កើតទម្លាប់គេងល្អៗយ៉ាងហោចណាស់ ១ម៉ោងមុនអាអូនចូលគេង និងអនុវត្តវាឲ្យជាប់ដូចជា ដុសធ្មេញ អានសៀវភៅរឿង គួររូប ស្ដាប់តន្ត្រី ឬម៉ាស្សាដែលជួយឲ្យកូនមានអារម្មណ៍ធូរស្រាល ឆាប់គេងលក់ស្រួល។
៣. នាំអូនទៅលេងក្រៅផ្ទះ
តិចនិកមួយជួយឲ្យអាអូនគេងលក់បានស្រួលនោះគឺ នាំអាអូនចេញទៅលេងក្រៅផ្ទះត្រូវពន្លឺថ្ងៃ និងមើលធម្មជាតិជាដើម។ ការដែលអាអូនត្រូវកម្ដៅថ្ងៃពេលព្រឹក (ហាមឲ្យកូនលេងក្រោមពន្លឺថ្ងៃ ពេលថ្ងៃត្រង់ក្ដៅខ្លាំង) ជួយបង្កើនកម្រិត វីតាមីន D ជាហេតុជួយធ្វើឲ្យអាអូនគេងលក់បានស្រួលពេលយប់។
៤. ញ៉ាំថ្នាំបំប៉ន Melatonin
វិធីកម្ចាត់បញ្ហាគេងមិនលក់លើក្មេងៗកើតអូទីស្សឹមមួយទៀតនោះគឺឲ្យអាអូន ញ៉ាំថ្នាំបំប៉ន Melatonin មុនពេលជិតចូលគេង។ ថ្នាំបំប៉ន Melatonin មានវីតាមីនចម្រុះមុខជាច្រើនដែលជួយដល់ការគេង និងប្រព័ន្ធភាពស៊ាំកូន ប៉ុន្តែមុននឹងប្រើយើងគួរពិភាក្សាជាមួយគ្រូពេទ្យជំនាញឲ្យច្បាស់ជាមុនសិន។
៥. របបអាហារមានតុល្យភាព
របបអាហារក៏មាននាទីសំខាន់ជួយដល់ការគេងរបស់អាអូនមានអូទីស្សឹមដែរដូចជា ផ្លែឈើស្រស់ បន្លែបៃតង សាច់ ស៊ុត ជួយផ្ដល់ថាមពលដល់រាងកាយ និងធ្វើឲ្យអាអូនគេងលក់បានស្រួលពេលយប់។ អាហារ និងភេសជ្ជៈមួយចំនួនដែលមានជាតិកាហ្វេអ៊ីន ប៉ាម៉ាក់មិនសូវចាប់អារម្មណ៍ ដូចជាសូកូឡា តែកំប៉ុង ឬដប សូម្បីតែទឹកក្រូច គួរកុំឲ្យកូនញ៉ាំច្រើនពេលជិតដល់ម៉ោងគេង។
[embed-health-tool-vaccination-tool]