៣៧ អង្សារសេ ជាកម្រិតកម្តៅធម្មតានៅក្នុងខ្លួនមនុស្សយើង មិនថា ចាស់ ឬក្មេងនោះទេ តែកាលណាកម្តៅក្នុងខ្លួនលើសពី ៣៧ អង្សារសេ ចាត់ទុកថាក្តៅខ្លួនហើយ។ អ្វីដែលគួរឲ្យកត់សម្គាល់បំផុតនោះ ក្មេងតូចៗតែងមានអាការៈគ្រុនក្តៅជាញឹកញាប់ តើមកពីមូលហេតុអ្វីខ្លះទៅ?
តាមការបកស្រាយរបស់លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត កូនក្មេងមានប្រព័ន្ធភាពស៊ាំខ្សោយ កាលណាខ្លួនគេមានប្រតិកម្មអ្វីមួយ ធ្វើឲ្យរាងកាយឡើងកម្តៅភ្លាមៗ ដែលការឡើងកម្តៅនេះជាសញ្ញាបញ្ជាក់ថា កូនក្មេងច្បាស់ជាមានការបង្ករោគដោយពពួកបាក់តេរី វីរុស ឬការរលាកអ្វីមួយ។ បញ្ហាទាំងនេះ ធ្វើឲ្យកូនតូចក្តៅខ្លួន បូករួមជាមួយរោគសញ្ញាមួយចំនួនទៀត ហើយម៉ាក់ប៉ាមិនត្រូវបណ្តែតបណ្តោយនោះទេ ត្រូវប្រញាប់នាំកូនទៅពេទ្យ។
អត្ថបទពាក់ព័ន្ធ៖ តិចនិកបញ្ចុះកម្តៅកូនតូចៗពេលក្តៅខ្លួនខ្លាំង មិនឲ្យគ្រោះថ្នាក់ដល់ជីវិត
ករណីខ្លះ ក្មេងគ្រុនក្តៅមិនមែនជាអាការៈធ្ងន់ធ្ងរនោះទេ វាកើតឡើងដោយសារតែផលរំខានពីការចាក់វ៉ាក់សាំង ឬអាអូនដុះធ្មេញជាដើម។ បើគ្រុនក្តៅដោយបញ្ហាទាំងនេះ ម៉ាក់ប៉ាគ្រាន់តែឲ្យកូនញ៉ាំថ្នាំបញ្ចុះកម្តៅ នោះអាការៈនឹងត្រលប់មកធម្មតាវិញ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-vaccination-tool]