backup og meta

កុំបណ្តោយឲ្យកូនរាកយូរ មានផលប៉ះពាល់ច្រើនណាស់

កុំបណ្តោយឲ្យកូនរាកយូរ មានផលប៉ះពាល់ច្រើនណាស់

ម៉ាក់ប៉ា​មួយ​ចំនួន​គិត​ថា កូន​តូច​រាក​រូស​ជា​រឿង​ធម្មតា មិន​ចាំបាច់​យក​ទៅ​ពេទ្យ​នោះ​ទេ យូរ​ទៅ​គង់​នឹង​បាត់​ទៅ​វិញ​ទៅ​ឯក​ឯង។ គិត​ដូច្នេះ​មិន​ត្រឹមត្រូវ​ទេ លោក​វេជ្ជបណ្ឌិត​ឯកទេស​ជំងឺ​ទូទៅ ចាន់ ស៊ីណេត ថា កូន​ក្មេង​រាក​ធ្វើ​ឲ្យ​បាត់បង់​ជាតិ​ទឹក បើ​រាក​យូរ នោះ​ប្រឈម​នឹង​បញ្ហា​ជា​ច្រើន​ទៀត។

១- មូលហេតុ​នាំ​ឲ្យ​ក្មេង​រាក

ក្មេង​រាក​បណ្តាល​មក​ពី​មូលហេតុ​ច្រើន​យ៉ាង​ដូចជា ខ្វះ​អនាម័យ ញ៉ាំ​ទឹក​មិន​ស្អាត ឆ្លង​បាក់តេរី ឆ្លង​វីរុស ប៉ារ៉ាស៊ីត​តូចៗ ទាស់ចំណី ភេសជ្ជៈ ឬ​ជាតិ​ឡាក់តូស​ដែល​មាន​នៅ​ក្នុង​ទឹកដោះ​ម្សៅ​ជា​ដើម។

២- រោគសញ្ញាក្មេងរាកធ្ងន់ធ្ងរ

– ក្តៅខ្លួន

– លែងសូវលេងច្រើន

– គ្មានទឹកភ្នែកពេលយំ

– ឈឺពោះ

– ក្អួត

– លាមកលាយឈាម ឬសំបោរ

– មិនបត់ជើងតូច រយៈពេល ៦ ម៉ោង។

៣- ផល​ប៉ះពាល់​ពេល​ក្មេង​រាក​យូរ​ថ្ងៃ

– បាត់បង់​ជាតិ​ទឹក

– បាត់បង់​បាក់តេរី​ល្អ​ក្នុង​ពោះវៀន

– បាត់បង់​សារធាតុ​ចិញ្ចឹម

– ស្គម ស្លេកស្លាំង

– ខ្សោយ​កម្លាំង

– ភ្នែក​ស្ងួត

– ប៉ះពាល់​ការ​លូត​លាស់។

អត្ថបទពាក់ព័ន្ធ៖ ​វិធី​ងាយៗ​នេះ​អាច​ជួយ​អូនតូចៗ​បាន ពេល​រាក​តិច​តួច

ក្មេងរាក

៤- បើ​កូន​រាក​ធ្វើ​ដូច​ម្តេច?

កូន​តូច​រាក បាត់បង់​ជាតិ​ទឹក ដូច្នេះ​ម៉ាក់ៗ​ត្រូវ​ឲ្យ​កូន​បំបៅ​ដោះ ឬ​ឲ្យ​កូន​ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន និង​កូន​ញ៉ាំ​ទឹក​អូរ៉ាលីត ពិសេស​ត្រូវ​តម​ចំណី​អាហារ ភេសជ្ជៈ​ដែល​ធ្វើ​ឲ្យ​រាក និង​បាត់បង់​ជាតិ​ទឹក​កាន់​តែ​ច្រើន ដូចជា ភេសជ្ជៈ​ត្រជាក់​ផ្អែមៗ អាហារ​ហឹរ អាហារ​ខ្លាញ់​ជា​ដើម។ ចំណែក​អាហារ​ដែល​គួរ​ឲ្យ​កូន​ញ៉ាំ​វិញ​មាន បបរ​ខាប់ នំប៉័ង និង​បាយ។

អត្ថបទពាក់ព័ន្ធ៖ អាហារ​ណា​ខ្លះ​គួរឲ្យ​កូន​ញ៉ាំ និង​មិន​គួរ​ឲ្យ​ញ៉ាំ ពេល​​រាករូស?

បើ​កូន​រាក​មិន​បាត់ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ថា ត្រូវ​តែ​នាំ​កូន​ទៅ​ពេទ្យ​បន្ទាន់ ចៀស​វាង​ប្រើ​ថ្នាំ​ទប់​រាក​ចំពោះ​ក្មេង​អាយុ​ក្រោម ២ ឆ្នាំ ព្រោះ​អាច​ធ្វើ​ឲ្យ​ស្ទះ ឬ​ហើម​ពោះវៀន ប៉ះពាល់​ដល់​ការ​រំលាយ​អាហារ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

22/07/2019

អត្ថបទ​ដោយ ដេត ធន្នី

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

ការពារកូនតូចពីជំងឺផ្សេងៗ ​នៅរដូវភ្លៀង ប៉ាម៉ាក់អាចអនុវត្តន៍វិធានទាំងនេះ

បើ​ចង់​ឲ្យ​កូន​មាន​សុខភាពល្អ និងឆ្លាតវៃ ប៉ាម៉ាក់ គួរគិតកត្តាសំខាន់​២​យ៉ាង


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Jul 22, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម