កូនតូចអាលែកហ្ស៊ី ចេះតែកណ្តាស់ ហៀរសម្បោរញឹកញាប់ អាចមកពីកត្តាអាកាសធាតុ និងបរិស្ថានរស់នៅដែលមានសំណើម ឬកខ្វក់។ កូនក្មេងពេលអាលែកហ្ស៊ី ក្រៅពីកណ្តាស់ ហៀរសំបោរ ក្អក អាចមានរោល កន្ទួលរមាស់នៅលើស្បែក ហូរទឹកភ្នែក ពិបាកដកដង្ហើម ពេលខ្លះធ្ងន់ធ្ងរអាចឈានដល់ការបាត់បង់ជីវិត។
លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេសជំងឺទូទៅ បានបែងចែកមូលហេតុនាំកើតជំងឺអាលែកហ្ស៊ីជា ២ ប្រភេទ គឺបរិយាកាសខាងក្រៅ មានដូចជាដីហុយ លម្អងផ្កា ផ្សែងពុល រួមទាំងសារធាតុអាលែកហ្សែនផ្សេងៗជាច្រើនទៀត និងបរិយាកាសខាងក្នុងផ្ទះអាប់អួរ មិនបានសម្អាតបន្ទប់ ពូក ភួយខ្នើយជាដើម។
អត្ថបទពាក់ព័ន្ធ៖
- ក្មេងអាលែកហ្ស៊ីទឹកដោះគោ ឬអាហារ មានសញ្ញាអីខ្លះ?
- ប្រយ័ត្នកុំលេងសើច! អាលែកហ្ស៊ីច្រមុះ អាចធ្វើឲ្យកើតហឺត
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-vaccination-tool]