ជំងឺបេះដូងពីកំណើត ជាជំងឺដែលកើតមានតាំងពីទារកនៅក្នុងផ្ទៃម្តាយម្ល៉េះ ដោយសារតែបេះដូងទារកវិវត្តខុសប្រក្រតីផ្នែកណាមួយ។ ជំងឺបេះដូងពីកំណើតស្មុគស្មាញខ្លាំង និងមានច្រើនប្រភេទ ដូចជា ជំងឺបេះដូងប្រហោងថតលើ បេះដូងប្រហោងថតក្រោម បេះដូងប្រហោងពីសរសៃអាអក ទៅសរសៃអាកទែ ឬបេះដូងមានសរសៃធំៗខ្វែងគ្នាជាដើម។
កូនដែលមានជំងឺបេះដូងពីកំណើត ជាក្តីបារម្ភរបស់ម៉ាក់ប៉ា មិនដឹងអាចព្យាបាលជា ឬមិនជានោះទេ។
បើតាមការឲ្យដឹងពីលោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត សុខ ជួរ ប្រធានដេប៉ាតឺម៉ង់ជំងឺបេះដូង នៃមន្ទីរពេទ្យ កាល់ម៉ែត និងជាប្រធានសមាគមគ្រូពេទ្យបេះដូងកម្ពុជា ជំងឺបេះដូងពីកំណើតមួយចំនួនអាចជាដោយឯងៗ នៅពេលទារកវិវត្តធំទៅ អាយុ ១ឆ្នាំ ២ឆ្នាំ ៣ឆ្នាំ ជួនកាលបេះដូងប្រហោងអាចជាឯង បិទជិតមកវិញ។ ប៉ុន្តែបើមិនជាទេ គ្រូពេទ្យត្រូវការព្យាបាលដោយភ្ជិត ដោយវិធីវះកាត់ ឬប្រើឆ្នុកទៅញ៉ុកប្រហោងឲ្យជិត។
“ជំងឺបេះដូងមួយចំនួនអាចព្យាបាលជាដាច់ ជាពិសេសជំងឺបេះដូងពីកំណើត ប៉ុន្តែជំងឺបេះដូងមួយចំនួនធំព្យាបាលមិនជាដាច់ទេ ដូចជាសម្លៀកបំពាក់ខូចខាត វារហែល វាធ្លុះ ទោះបីយើងប៉ះយ៉ាងណា ក៏នៅមានបំណះដែរ វាមិនអាចដូចរបស់ថ្មីទេ។ អ៊ីចឹងហើយមានតែការថែទាំសុខភាព របបអាហារ និងអនុវត្តទៅតាមការណែនាំរបស់គ្រូពេទ្យទេ ដែលអាចឲ្យអ្នកជំងឺរស់បានធម្មតា ប៉ុន្តែឲ្យព្យាបាលឲ្យជាដូចមនុស្សធម្មតា មិនអាចទេ’។
អត្ថបទពាក់ព័ន្ធ៖
- នេះជាប្រភេទជំងឺបេះដូងកើតញឹកញាប់ ទាំងលើកូនក្មេង និងមនុស្សចាស់
- ៣ ចំណុច ស្រីៗពពោះត្រូវធ្វើ ដើម្បីបង្ការកុំឲ្យកូនមានជំងឺបេះដូងពីកំណើត

ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-vaccination-tool]