backup og meta

បើកូនមុត រលាត់ស្បែកខ្លាំង ធ្វើម៉េចបង្ការមិនឲ្យកើតតេតាណូស?

បើកូនមុត រលាត់ស្បែកខ្លាំង ធ្វើម៉េចបង្ការមិនឲ្យកើតតេតាណូស?

សារជាតិ​ជា​ក្មេង​តែងតែ​រពឹស រត់​បុក​នេះ​បុក​នោះ ឬ​យក​របស់​មុត​ស្រួច​មក​លេង ព្រោះតែ​បែប​នោះ​ហើយ​ទើប​អាច​មាន​របួស​ស្នាម​កើត​ឡើង​តិច ឬ​ច្រើន។ ម៉ាក់ប៉ា​មាន​កូន​តូចត្រូវ​ប្រុង​ប្រយ័ត្ន ប្រសិនបើ​មាន​មុត​​របស់​មុត​ស្រួច ឬ​ដួល​កកិត​ស្បែក ត្រូវ​ប្រញាប់​យក​ថ្នាំ​សម្លាប់​មេរោគ​មក​លាង​សម្អាត បន្ទាប់​មក​ទៀត​លាប​ថ្នាំ​បំបាត់ស្លាកស្នាម។

ប៉ុន្តែ​បើ​តាម​លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ជំងឺ​ទូទៅ​បាន​ឲ្យ​ដឹង​ថា ករណី​ម៉ាក់​ៗ​កាត់​ក្រចក​កូន កូនដើរដួល ឬ​កូន​ដើរ​បុក​របស់​មុត​ស្រួច គួរតែ​ប្រុងប្រយ័ត្ន​ឲ្យ​បាន​ខ្ពស់ ព្រោះ​បើ​មិន​មាន​ការ​សម្អាត​បាន​ត្រឹមត្រូវ​អាច​បង្ក​រោគ ហើយ​ពេល​មាន​មេរោគ​ឆ្លង​នៅ​កន្លែង​មាន​បញ្ហា​នោះ អាច​បណ្ដាល​ទៅ​ជា​ក្ដៅ​ខ្លួនក្នុងរយៈពេល ២-៣ ថ្ងៃ។ លោក​វេជ្ជបណ្ឌិត​បន្ត​ទៀត​ថា ក្នុង​ករណី​ខ្លះ​ក្រៅ​ពី​ក្ដៅ​ខ្លួន អាច​ឈាន​រហូត​ដល់​ប្រកាច់​ទៀត​ផង ដែល​បង្ក​ដោយសារ​ការឡើង​កម្តៅ​ខ្ពស់ ឬ​មេរោគ​តេតាណូស។

អត្ថបទពាក់ព័ន្ធ៖ នេះជាផលវិបាកនៃជំងឺតេតាណុស ម៉ាក់ប៉ាត្រូវនាំកូនទៅចាក់វ៉ាក់សាំងការពារ

ថែទាំកូន

ចំពោះ​វិធី​ព្យាបាល​ពេល​កូន​មាន​អាការៈ​ក្ដៅ ដែល​បង្ក​ដោយ​មេរោគ យើង​ត្រូវ​ឲ្យ​កូន​ញ៉ាំ​ថ្នាំបញ្ចុះ​កម្តៅ រួច​ជ្រលក់​​កន្សែង​​ជូត​​ខ្លួន​កូន ដើម្បី​កាត់​បន្ថយ​កម្ដៅ​ភ្លាម​ៗ និងប្រញាប់នាំកូនជួបគ្រូពេទ្យ ។

លោក​ក៏​បាន​បន្ត​ទៀត​ថា ម៉ាក់ប៉ា​ទាំងអស់​គួរតែ​មាន​ថ្នាំ​លាង និង​លាប​របួស ដើម្បី​បង្ការ​បញ្ហា​ទាំង​នេះ​នៅ​ពេល​ក្រោយ​ទៀត ហើយ​អាច​ជួយ​ការពារ​មិន​ឲ្យ​បញ្ហា​ដូចថ្នាក់​នេះ។

អត្ថបទពាក់ព័ន្ធ៖ ១០ សំណួរពាក់ព័ន្ធការប្រើថ្នាំផ្សះលើក្មេងៗ ប៉ាម៉ាក់ចាំបាច់ត្រូវដឹង!

ក្នុង​ករណី​មាន​សំណួរ​ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក​ ជម្រើស​ល្អ​បំផុត​ សូម​ពិគ្រោះ​ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។Hello Health Group មិន​ចេញ​វេជ្ជបញ្ជា​ មិន​ធ្វើ​រោគវិនិច្ឆ័យ​ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

04/10/2019

អត្ថបទ​ដោយ Try Ravi

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

តើរបបអាហារអ្វីខ្លះដែលជួយ​ឲ្យ​កូន​អាចទប់ទល់នឹងជំងឺ និងលូតលាស់ល្អ?

ដើរលេងអុំទូកមនុស្សច្រើនកុះករ បើកូនខ្យល់គរ ប៉ាម៉ាក់គួរជួយកូនបែបណា?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ Oct 04, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម