backup og meta

ហេតុអីក្មេងៗឧស្សាហ៍រលាកបំពង់ក?

ហេតុអីក្មេងៗឧស្សាហ៍រលាកបំពង់ក?

ម៉ាក់​ប៉ា​មាន​ការ​ព្រួយបារម្ភ​ខ្លាំង ព្រោះ​ក្មេង​ៗ​ងាយ​នឹង​កើត​ជំងឺ​រលាក​បំពង់ក​នេះណាស់ ហើយ​ពេល​ឈឺ​ក្មេង​តូច​ៗ​មិន​អាច​និយាយ​លម្អិតប្រាប់​ពី​ស្ថានភាព​ជំងឺ​ថា ខ្លួន​កំពង់​ឈឺ​បំពង់ក ពិបាក​លេប​ទឹកមាត់ ឬ​រមាស់​បំពង់ក។ លោក​វេជ្ជបណ្ឌិត ហ៊ាង រតនា ឯកទេស​ទូទៅ ធ្លាប់​បាន​ចែករំលែក​ពី​រោគ​សញ្ញា​ខ្លះ​ៗ ហើយ​ពេល​នេះ​លោក​នឹង​បង្ហាញ​ពី​មូលហេតុ​នាំឲ្យ​កូន​កើត​ជំងឺ​នេះ។

លោក​បាន​បន្ត​ថា ក្មេង​ឧស្សាហ៍​រលាក​បំពង់ក​មកពី​បញ្ហា ២ គឺ​ទី​១ ដោយសារ​ការ​បង្ក​រោគ​ដោយ​វីរុស​ដូច​ជំងឺ​ផ្ដាសាយ​ដែរ ហើយ​ទី​២ គឺ​ដោយសារ​បាក់តេរី Streptococcal Infection។ ក្រៅ​ពី​នោះ​ការ​ស្រូប​ធូលី​កខ្វក់​ចូល​ទៅ​ក្នុង​ច្រមុះ បំពង់ក ញ៉ាំ​អាហារ​គ្មាន​អនាម័យ ឬ​មៀម​របស់​មិន​ល្អ ក៏​ជា​ចំណែក​ខ្លះ​ដែរ។

ថែទាំកូន

ចំពោះ​ការ​ធ្វើ​រោគ​វិនិច្ឆ័យ​របស់​គ្រូពេទ្យ គឺ​គ្រាន់តែ​ឲ្យ​កូន​ហា​មាត់ ហើយ​បើ​ឃើញ​ថា​បំពង់ក​ឡើង​ក្រហម ឡើង​ហើម​ក្រពេញ​ក មាន​ពង់​បែក​ស​ៗ ក្ដៅ​ខ្លួន ឬ​ពេល​ខ្លះ​ទាល់​យក​កំហាក​ទៅ​ពិនិត្យ។ វេជ្ជបណ្ឌិត​រូប​នេះ​បាន​បន្ថែម​ទៀត​ថា ក្មេង​ឧស្សាហ៍​កើត​ជំងឺ​នេះ​ព្រោះ បំពង់​ក​មាន​តួនាទី​ច្រើន​ទាំង​លេប​អាហារ លេប​ទឹកមាត់ ដកដង្ហើម បញ្ចេញ​សំនៀង ហើយ​វា​ជា​ផ្លូវ​បំបែក ៤ រវាង​ផ្លូវ​អាហារ និង​ផ្លូវ​ដង្ហើម ជា​សន្ទះ​បិទ​បើក​អាហារ និង​ទឹក ទើប​ជា​កន្លែង​ងាយ​ស្រួល​សម្រាប់​វីរុស បាក់តេរី​ប្រមូលផ្ដុំ។

ចំពោះ​ការ​ប្រើប្រាស់​ថ្នាំ គឺ​ស្ថិត​ទៅ​លើ​គ្រូពេទ្យ បើ​រក​ឃើញ​ថា​កូន​រលាក​បំពង់ក​ដោយ​អ្វី​មួយ និង​ចេញ​ថ្នាំ​តាម​កម្រិត ហើយ​យើង​អាច​ជួយ​កាត់​បន្ថយ​តាម​រយៈ​ឲ្យ​កូន​ផឹក​ទឹកក្ដៅឧណ្ហៗ​ ញ៉ាំ​អាហារ​ទន់​ៗ ចៀសវាង​ទឹក​ត្រជាក់។ ដើម្បី​ការពារ​កូន​ត្រូវ​ធ្វើ​អនាម័យ​មាត់​ធ្មេញ​ជាប្រចាំ ខ្ពុរ​មាត់​ជាមួយ​ទឹក​អំបិល ត្រូវ​ព្យាបាល​ជំងឺ​នេះ​ឲ្យ​សះស្បើយ ចៀសវាង​មេរោគ​រស់នៅ​ទីនោះ លាង​សម្អាត​ដៃជាមួយសាប៊ូ កុំប៉ះពាល់ជាមួយអ្នកជំងឺ។

រឿង​សំខាន់​ដែល​ម៉ាក់ប៉ា​តែងតែ​ធ្វេសប្រហែស គឺ​ពេលកូនឈឺភ្លាមមិនបាននាំកូនទៅជួបគ្រូពេទ្យជំនាញ ដើម្បីធ្វើរោគវិនិច្ឆ័យ ហើយប្រើប្រាស់ថ្នាំតាមចិត្ត។ ក្រៅពីនោះមិន​បាន​ឲ្យ​ថ្នាំ​កូន​តាម​វេជ្ជបញ្ជា ពោល​ពេល​ឃើញ​កូន​ធូរ មិន​បន្ត​ប្រើ​ថ្នាំ​ឲ្យ​អស់ ហើយ​ការ​ព្យាបាល​មិន​ត្រឹមត្រូវ​បែប​នេះ​នឹង​បង្ក​ឲ្យ​​ស៊ាំ​ថ្នាំ ហើយ​ពេល​ព្យាបាល​លើក​ក្រោយ​មាន​ការ​លំបាក ដោយសារ​មេរោគ​ស៊ាំ​ថ្នាំ ហើយ​បើ​ព្យាបាលមិនបាន​ត្រឹម​ត្រូវ នឹងវិវត្ត​ទៅ​ជា​ជំងឺ​ខូចប្រឹស​បេះដូង ប្រសិន​បើវា​បង្កដោយ​មេរោគ​ស្រឹបតូកូក។

អត្ថបទពាក់ព័ន្ធ៖ លក្ខណៈសម្គាល់ខុសគ្នា​ រវាងគ្រុនឈាម និងរលាកបំពង់ក

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

08/01/2020

អត្ថបទ​ដោយ Try Ravi

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

ការពារកូនតូចពីជំងឺផ្សេងៗ ​នៅរដូវភ្លៀង ប៉ាម៉ាក់អាចអនុវត្តន៍វិធានទាំងនេះ

បើ​ចង់​ឲ្យ​កូន​មាន​សុខភាពល្អ និងឆ្លាតវៃ ប៉ាម៉ាក់ គួរគិតកត្តាសំខាន់​២​យ៉ាង


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ Jan 08, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម