បន្ទះត្រជាក់ពេញនិយមខ្លាំងណាស់ ម៉ាក់ប៉ាទិញទុកសាគួរនៅផ្ទះសឹងតែគ្រប់គ្នា ពេលកូនក្តៅខ្លួន ដឹងតែបិទបន្ទះត្រជាក់លើក្បាលកូនហើយ ដោយគិតថាវានឹងជួយបំបាត់អាការៈក្តៅខ្លួនបាន។ តើការបិទបន្ទះត្រជាក់ពិតជាអាចជួយបញ្ចុះកម្តៅក្មេងបាន ឬយ៉ាងណា?
បើតាមការបញ្ជាក់របស់លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេសជំងឺទូទៅ ការបិទបន្ទះត្រជាក់គ្រាន់តែជួយមួយផ្នែកតូចប៉ុណ្ណោះ មិនអាចកញ្ចុះកម្តៅកូនបានទាំងស្រុងនោះទេ។ បើកូនក្តៅខ្លួនខ្លាំងលោកវេជ្ជបណ្ឌិតណែនាំឲ្យម៉ាក់ប៉ាត្រូវប្រញាប់នាំកូនទៅជួបគ្រូពេទ្យបន្ទាន់ ពិសេសកូនតូចៗអាយុក្រោម ៣ ឆ្នាំ ព្រោះកាលណាក្មេងក្តៅខ្លួនខ្លាំងងាយនឹងប្រកាច់ ធ្វើឲ្យគ្រោះថ្នាក់ដល់ជីវិត។
ចំពោះវិធីបញ្ចុះកម្តៅកូនឲ្យលឿន មុននាំកូនមកជួបគ្រូពេទ្យ លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ណែនាំឲ្យធ្វើតាមវិធីមួយចំនួនខាងក្រោមនេះ។
– យកកន្សែងជ្រលក់ទឹកមកជូតខ្លួនកូនឲ្យញឹកញាប់ ពិសេសរំុកន្សែងជ្រលក់ទឹកបរិវេណក និងឃ្លៀក
– កុំឲ្យកូនដណ្តប់ភួយ ឬកន្សែង ទោះរងាក៏ដោយ
– ត្រូវដោះខោអាវកូនចេញ បើស្លៀកពាក់ក្រាស់ៗ
– ឲ្យកូនលេបថ្នាំបញ្ចុះកម្តៅទៅតាមកម្រិតដូស្ត និងគីឡូរបស់កូន
-សុលថ្នាំបញ្ចុះកម្តៅទៅតាមកម្រិតដូស្ត
– ឲ្យកូនបៅដោះ ឬម៉ឹមទឹកដោះគោ និងផឹកទឹកឲ្យច្រើន។
អត្ថបទពាក់ព័ន្ធ៖
- កូនតូចក្តៅខ្លួន រងាខ្លាំង ហេតុអីពេទ្យហាមដណ្តប់ភួយ ឬស្លៀកពាក់ក្រាស់ៗ
- កូនតូចៗក្តៅខ្លួនខ្លាំង ម៉ាក់ប៉ាកុំស្លន់ស្លោ មកដឹងពីរឿងត្រូវធ្វើ និងមិនត្រូវធ្វើ
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-vaccination-tool]