backup og meta

មិនចង់ឲ្យកូនឈឺធ្មេញតាំងពីតូច ម៉ាក់ប៉ាគួរធ្វើម៉េច?

មិនចង់ឲ្យកូនឈឺធ្មេញតាំងពីតូច ម៉ាក់ប៉ាគួរធ្វើម៉េច?

បញ្ហា​កូន​តូច​ឈឺ​ធ្មេញ​ម៉ាក់ប៉ា​ជាច្រើន​ចៀស​មិន​ផុត​ឡើយ ព្រោះ​អី​ពួកគេ​ចូលចិត្ត​ញ៉ាំ​របស់​ផ្អែម និង​មិន​ដុស​ធ្មេញ​ឲ្យ​បាន​ត្រឹមត្រូវ។ តើ​អាច​មានគន្លឹះ ឬ​វិធី​ទប់ស្កាត់​បញ្ហា​ឈឺធ្មេញ​ចំពោះ​ក្មេង​ដែរឬ​ទេ? ចម្ងល់​នេះ អ្នក​ជំនាញ​សុខភាព​មាត់​ធ្មេញ​ ទន្ត​បណ្ឌិត សាន ដាណេត បម្រើ​ការងារ​​​គ្លីនិក​ធ្មេញ​ប៊ូទិក ថា​វា​ជា​រឿង​ពិបាកបំផុត។

លោក​បន្ត​ទៀត​ថា កូន​តូច​ណា​ក៏​ចូលចិត្ត​ចំណី និង​ភេសជ្ជៈ​ផ្អែម​ៗ​ ដូចនេះ​ចៀស​មិន​ផុត​ពី​មាន​ដង្កូវស៊ី​​ ហើយ​ឈឺធ្មេញ​ឡើយ។ តែ​យើង​អាច​ជួយ​ការ​ពារ​កូន​បាន ពេល​ក្មេង​ចាប់​ផ្ដើម​ដុះ​ធ្មេញ​ភ្លាម ត្រូវ​ចាប់ផ្តើម​បង្រៀន​ដុស​ធ្មេញ​ឲ្យ​ក្មេង​ឲ្យ​បាន​ទៀងទាត់ ហើយ​បើ​​មាន​ការ​ឈឺចាប់​ត្រូវ​ទៅ​នាំ​កូន​ទៅ​ជួប​ពេទ្យ​ធ្មេញ ដើម្បី​ស្វែង​រក​មូលហេតុ រួច​​ព្យាបាល។ បើ​ឃើញ​ធ្មេញ​កូន​មាន​ប្រហោង មិន​គួរ​យក​ឈឺ​ទៅ​ចាក់ ឬ​ឆ្កឹះ​ឡើយ ព្រោះ​អាច​នាំឲ្យ​ប៉ះពាល់​កាន់តែ​ខ្លាំង។

សុខភាពមាត់ធ្មេញ

រឿង​ដែល​ត្រូវ​ចៀសវាង​មួយ​ទៀត ពេលធ្មេញ​​កូន​មាន​បញ្ហា​ហើយ មិន​ត្រូវ​ឲ្យ​ផឹក​ទឹក​ត្រជាក់​នោះ​ទេ ព្រោះ​វា​កាន់តែ​ស្រៀវ​ថែម​ទៀត។ សម្រាប់​ភេសជ្ជៈ​កំប៉ុង ស្ករ​គ្រាប់ ការ៉េម​ដែល​មាន​ជាតិ​ផ្អែម​ៗ​វិញ ក្មេង​តូច​មិន​គួរ​ញ៉ាំ ឬផឹក​ឡើយ តែ​បើ​ជ្រុល​ជា​ផឹក​ហើយ ត្រូវ​ផឹក​ទឹក​​តាម​ក្រោយ​ភ្លាម ដើម្បី​កុំ​ឲ្យ​ជាតិ​ផ្អែម​ទុំ​ជាប់​នឹង​ធ្មេញ។

ចំណុច​សំខាន់​មួយ​ទៀត ត្រូវ​ឲ្យ​កូន​ដុស​ធ្មេញ ក្រោយ​ញ៉ាំ​បាយ និង​មុន​ពេល​គេង ដើម្បី​កម្ចាត់​កាកសំណល់​ផ្សេងៗ​ពី​មាត់​ធ្មេញ ហើយ​ក្រោក​ឡើង​មាត់​មិន​សូវ​មាន​ក្លិន។ ដូចនេះ​ហើយ បើ​ចង់​ឲ្យ​កូន​មាន​ធ្មេញ និង​ក្លិន​មាត់ល្អ​ត្រូវ​ញ៉ាំ​អាហារ ផ្លែឈើ ពិនិត្យសុខភាពមាត់ធ្មេញ ២/ឆ្នាំ ហើយ​អាហារ​ដែល​ធ្វើ​ឡើង​ពី​ខ្ទឹម​ខ្លាំង និង​ក៏​មិន​គួរ​ញ៉ាំ​ដែរ ព្រោះ​នាំ​ឲ្យ​ធុំ​ក្លិនអាក្រក់។

អត្ថបទពាក់ព័ន្ធ

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ​និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

07/02/2020

អត្ថបទ​ដោយ Try Ravi

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

តើរបបអាហារអ្វីខ្លះដែលជួយ​ឲ្យ​កូន​អាចទប់ទល់នឹងជំងឺ និងលូតលាស់ល្អ?

ដើរលេងអុំទូកមនុស្សច្រើនកុះករ បើកូនខ្យល់គរ ប៉ាម៉ាក់គួរជួយកូនបែបណា?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ Feb 07, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម