backup og meta

កូនតូចក្តៅខ្លួនកម្រិតណា ទើបត្រូវនាំទៅពេទ្យ?

កូនតូចក្តៅខ្លួនកម្រិតណា ទើបត្រូវនាំទៅពេទ្យ?

ក្មេង​តូចៗ​ភាគ​ច្រើន​សុទ្ធ​តែ​ធ្លាប់​ជួប​បញ្ហា​ក្តៅ​ខ្លួន ជួន​កាល​ក្តៅ១ ឬ​២​ថ្ងៃ​ហើយ ដាក់​ថ្នាំ​មិន​បាត់​សោះ ធ្វើឲ្យ​ម៉ាក់ប៉ា​ព្រួយ​បារម្ភ​ខ្លាំង។ លោកស្រី​វេជ្ជបណ្ឌិត គុជ ឆោមដាលីន បម្រើ​ការងារ​នៅ​មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ​សិង្ហបុរី នឹង​ចែក​រំលែក​ព័ត៌មាន​មូយ​ចំនួន​អំពី​មូលហេតុ​នាំ​ឲ្យ​ក្មេង​តូច​ឧស្សាហ៍​ក្តៅ​ខ្លួន រួម​ទាំង​កម្រិត​នៃ​អាការៈ​ក្តៅ​ខ្លួន ដែល​ម៉ាក់ប៉ា​ត្រូវ​នាំ​កូន​ទៅ​ជួប​គ្រូពេទ្យ​បន្ទាន់។

កម្រិត​នៃ​អាការៈ​ក្តៅ​ខ្លួន​ដែល​ត្រូវ​នាំ​កូន​ទៅ​ពេទ្យ លោកស្រី​វេជ្ជបណ្ឌិត​ឯកទេស​កុមារ​រូប​នេះ បែង​ចែក​ជា ៤ ប្រភេទ។

ទី១ ៖ បើ​កូន​អាយុ​ក្រោម​៦ខែក្តៅ​ខ្លួន ​ម៉ាក់​ប៉ា​ត្រូវ​នាំ​ទៅ​ពេទ្យ ព្រោះ​ក្មេង​អាយុ​ប៉ុណ្ណេះ​អាច​ប្រឈម​នឹង​ជំងឺ​ធ្ងន់​ច្រើន។

ទី២៖ កូន​ក្តៅ​ខ្លួន​មិន​អាច​គ្រប់​គ្រង​បាន ក្រោយ​ឲ្យ​ថ្នាំ​ត្រជាក់​រួច វា​អាច​ជា​សញ្ញា​ក្មេង​មាន​បញ្ហា​សុខភាព​អ្វី​ផ្សេង​ទៀត​ក្រោយ​ផ្តល់​ថ្នាំ​ហើយ​មិន​ត្រជាក់​ខ្លួន។

ទី៣៖ ក្មេង​មាន​អាការៈ​ក្តៅ​ខ្លួន អត់​មាត់ អត់​លេង​ច្រើន គិត​តែ​ពី​គេង​ខុស​ប្លែក​ធម្មតា។

ទី៤៖ ក្មេង​ក្តៅ​ខ្លួន​ខ្លាំង​ហើយ​មាន​សញ្ញា​ធ្ងន់ធ្ងរ ដូចជា ប្រកាច់ មាន​បញ្ហា​ផ្លូវ​ដង្ហើម ក្អួត។

លោកស្រី​វេជ្ជបណ្ឌិត គុជ ឆោមដាលីន បាន​បញ្ជាក់​ទៀត​ថា ក្តៅ​ខ្លួន​មិន​មែន​ជា​ជំងឺ​ទេ វា​ជា​រោគ​សញ្ញា​ដែល​រាងកាយ​កំពុង​ប្រឆាំង​នឹង​អ្វី​មួយ ទើប​បណ្តាល​ឲ្យ​ចេញ​រោគ​សញ្ញា​ក្តៅ​ខ្លួន។

ក្តៅ​ខ្លួន​អាច​មក​ពី​ការ​មាន​ការ​បង្ក​​រោគ និង​មិនមែន​ការ​បង្ក​រោគ។​ ការ​បង្ក​រោគ អាច​កើត​មាន​​ដោយសារ​ពពួក​វីរុស ពពួកបាក់តេរី​ជាដើម។ ការ​បង្ក​រោគ​នៅ​កន្លែង​ណា​មួយ អាច​ធ្វើ​ឲ្យ​ក្មេងៗ​មាន​បញ្ហា រលាក​ច្រមុះ រលាក​ពោះវៀន ឬ​រលាក​ស្បែក។ល។

​ទាក់ទង​ទៅ​នឹង​ការ​មិន​បង្ក​រោគ​វិញ​នោះ គឺ​មាន​កត្តា​ដូច​ជា ស្លៀកពាក់​ឲ្យ​កូន​ជិត​ពេក ឬ​ឃ្លុំ​ខ្លួន​ពេក​អាច​ធ្វើ​ឲ្យ​កូន​ហប់ បណ្តាល​ឲ្យ​កម្តៅ​ខ្លួន​កូន​លើស​ពី​ធម្មតា។ ​កត្តា​មួយ​ទៀត គឺ​អាច​មក​ពី​ការ​ញ៉ាំ​ទឹក​មិន​គ្រប់​គ្រាន់ នៅ​ពេល​អាកាស​ធាតុ​ក្តៅ។ មួយ​វិញ​ទៀត អាច​ទាក់​ទង​នឹង​ការ​វ៉ាក់សាំង​បង្ការ និង​ការ​ដុះ​ធ្មេញ ក៏​អាច​ធ្វើ​ឲ្យ​ក្មេង​ក្តៅ​ខ្លួន​ដែរ។

អត្ថបទពាក់ព័ន្ធ៖

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

11/05/2020

អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

តើរបបអាហារអ្វីខ្លះដែលជួយ​ឲ្យ​កូន​អាចទប់ទល់នឹងជំងឺ និងលូតលាស់ល្អ?

ដើរលេងអុំទូកមនុស្សច្រើនកុះករ បើកូនខ្យល់គរ ប៉ាម៉ាក់គួរជួយកូនបែបណា?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ May 11, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម