backup og meta

ដំណាក់កាលនេះ បើកូនឈឺ ត្រូវនាំទៅពេទ្យ កុំសំងំព្យាបាលនៅផ្ទះ

ដំណាក់កាលនេះ បើកូនឈឺ ត្រូវនាំទៅពេទ្យ កុំសំងំព្យាបាលនៅផ្ទះ

អំឡុង​ពេល​ទាំង​យើង​ទាំង​គេ​កំពុង​ព្រួយ​បារម្ភ​នឹង​ការ​ឆ្លង​រាល​ជំងឺ COVID-19 ម្នាក់ៗ​សំងំ​នៅ​ផ្ទះ​រៀងៗ​ខ្លួន ហើយ​សូម្បី​កូន​ឈឺ​ក៏​មិន​ហ៊ាន​នាំ​ទៅ​ពេទ្យ​ដែរ ម៉ាក់ប៉ា​មួយ​ចំនួន​សំងំ​ព្យាបាល​កូន​នៅ​ផ្ទះ។

តាម​ការ​ណែនាំ​របស់​មន្ទីរពេទ្យ​កុមារ​ជាតិ ការ​បារម្ភ​ពី​សុវត្ថិភាព​កូន​ល្អ​ប្រសើរ​ហើយ តែ​ក្នុង​ពេល​នេះ​បើ​មាន​អូន​តូច​ឈឺ ត្រូវ​ប្រញាប់​រួស​រាន់​យក​មក​ពិនិត្យ និង​ព្យាបាល​ឲ្យ​ទាន់​ពេល​វេលា ដើម្បី​ចៀស​វាង​ស្ថានភាព​ជំងឺ​វិវត្ត​កាន់​តែ​ធ្ងន់ធ្ងរ។

មន្ទីរពេទ្យ​កុមារជាតិ​បាន​បញ្ជាក់​ថា ទោះ​ជា​អំឡុង​ពេល​នៃ​ការ​រីករាល COVID-19 មន្ទីរពេទ្យ​នៅ​ទទួល​ពិគ្រោះ ព្យាបាល និង​ចាក់​ថ្នាំបង្ការ​គ្រប់​ប្រភេទ​ដល់​​កុមារ​ទាំងអស់។ បន្ថែម​ពី​នោះ មន្ទីរពេទ្យ​ក៏​រៀបចំ​យន្តការ​យ៉ាង​ហ្មត់ចត់ ដើម្បី​បង្ការ និង​ទប់ស្កាត់​ការ​ឆ្លង​ជំងឺ​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់ និង​បាន​បែង​ចែក​ច្រក​ចូល​ពិនិត្យ​ជំងឺ​ប្រកប​ដោយ​សុវត្ថិភាព។

ដើម្បី​ការពារ​សុវត្ថិភាព​ពេល​នាំ​កូន​ទៅ​មន្ទីរពេទ្យ លោក​វេជ្ជបណ្ឌិត​ឯកទេស​ជំងឺ​ទូទៅ ចាន់ ស៊ីណេត ថា ទាំង​កុមារ និង​ឪពុកម្តាយ ត្រូវ​រក្សា​ឲ្យ​បាន​ខ្ជាប់​ខ្ជួន​នូវ​ក្បួន​អនាម័យ ដោយ​ត្រូវពាក់​ម៉ាស់ លាងដៃ​នឹង​អាល់កុល ឬ​ជែលឲ្យបាន​ញឹកញាប់ តែ​កូន​នៅ​តូច​ក្រោយ​​អាយុ​៦ខែ ត្រូវ​នៅឲ្យ​ឆ្ងាយ​ពី​អ្នក​ជំងឺ យក​កន្សែង ឬ​ក្រម៉ា​គ្របកូន និង​នៅ​គំលាត​សុវត្ថិភាព​ឆ្ងាយ​ពី​គ្នាយ៉ាង​តិច១ម៉ែត្រ។

COVID-19

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

10/04/2020

អត្ថបទ​ដោយ ដេត ធន្នី

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

ការពារកូនតូចពីជំងឺផ្សេងៗ ​នៅរដូវភ្លៀង ប៉ាម៉ាក់អាចអនុវត្តន៍វិធានទាំងនេះ

បើ​ចង់​ឲ្យ​កូន​មាន​សុខភាពល្អ និងឆ្លាតវៃ ប៉ាម៉ាក់ គួរគិតកត្តាសំខាន់​២​យ៉ាង


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Apr 10, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម