backup og meta

ផ្តាសាយធំមានអាការៈស្រដៀងកូវីដ មកដឹង ៦ចំណុចសំខាន់ពីជំងឺផ្លូវដង្ហើមមួយនេះ

ផ្តាសាយធំមានអាការៈស្រដៀងកូវីដ មកដឹង ៦ចំណុចសំខាន់ពីជំងឺផ្លូវដង្ហើមមួយនេះ

ពេល​អាកាសធាតុ​ត្រជាក់ ម្នាក់ៗ​ងាយ​នឹង​កើត​ផ្តាសាយ​ណាស់ ដោយ​ហេតុថា វីរុស​ផ្តាសាយ​អាច​រស់​បាន​យូរ​នៅ​ក្នុង​បរិយាកាស​ត្រជាក់។ នេះ​ជា​អ្វី​ដែល​យើង​ត្រូ​វដឹងពី​ជំងឺ​ផ្តាសាយធំ ដែល​ឧស្សាហ៍​កើត​មាន​លើ​មនុស្ស​គ្រប់​វ័យ។

១. ជំងឺផ្តាសាយ​ធំ មាន​រោគ​សញ្ញា​ស្រដៀង​ជំងឺ​កូវីដ ១៩

ជំងឺ​ផ្តាសាយ​ធំ​បង្ក​ឡើង​ដោយ​វីរុស ហើយ​រោគ​សញ្ញា​សំខាន់ៗ​រួម​មាន ក្តៅខ្លួន ក្អក ឈឺក ហៀរសម្បោរ តឹងច្រមុះ ព្រឺរងារ អស់កម្លាំង ឈឺក្បាល ឈឺខ្លួន ដែល​ចង្កោម​នៃ​រោគ​សញ្ញា​ទាំង​នោះ​ស្រដៀង​នឹង​ជំងឺ​កូវីដ ១៩ ដែរ។

២. អ្នកណាខ្លះងាយកើតជំងឺផ្តាសាយធំ?

បើ​តាម​អង្គការ​សុខភាព​ពិភព​លោក (WHO) អ្នក​ដែល​ប្រឈម​ខ្លាំង​នឹង​ការ​ឆ្លង​ផ្តាស្តាយធំ រួម​មាន ស្ត្រីពពោះ ក្មេង​អាយុ​ក្រោម ៥ឆ្នាំ មនុស្សចាស់ វ័យ៦៥ឆ្នាំ​ឡើង មនុស្ស​ដែល​មាន​ជំងឺ​ប្រចាំ​កាយ​រ៉ាំរ៉ៃ ដូចជា អេដស៍ ហឺត បេះដូង សួត និង​ជំងឺ​ទឹកនោម​ផ្អែម។

៣.  ​ផ្ដាសាយធំ​ត្រូវ​ការ​ពេល​ប៉ុន្មាន​ថ្ងៃ​ទើប​ជា?

ផ្តាសាយ​បង្ក​ដោយ​វីរុស​ផ្តាសាយ​ជា​ច្រើន​ប្រភេទ ហើយ​អាច​ចម្លង​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ទៀត​បាន​យ៉ាង​លឿន តាម​រយៈ​ការ​ក្អក ឬ​កណ្តាស់ ហើយ​យើង​អាច​កើត​ជំងឺ​នេះ​ម្ដង​ហើយ​ម្ដង​ទៀត។ ជា​ធម្មតា ជំងឺផ្តាសាយ​បង្ក​រោគ​សញ្ញា​នៅ​ក្នុង​ច្រមុះ និង​បំពង់ក។ បើមជ្ឈមណ្ឌល​គ្រប់គ្រង និង​បង្ការ​ជំងឺ​អាមេរិក (CDC) បញ្ជាក់ថា មនុស្ស​ភាគច្រើន ជាសះស្បើយ​ពី​ផ្ដាសាយ​អំឡុងពី ៧-១០​ថ្ងៃ។

៤. ផ្តាសាយធំធ្វើម៉េចឆាប់ជា?

ដូចគ្នា​នឹង​ជំងឺកូវីដ ១៩ ដែរ ការ​បង្ការ​ការ​ចម្លងជំងឺផ្លូវដង្ហើមមួយនេះ មាន​តែ​ការ​ធ្វើ​អនាម័យ ដោយ​លាង​សម្អាត​ដៃ​ឲ្យ​បាន​ញឹក​ញាប់ ពាក់​ម៉ាស​ការពារ នៅ​ពេល​ក្អក ឬ​កណ្តាស់​ត្រូវ​ប្រើ​កន្សែង ឬ​ក្រដាស​មក​ខ្ទប់​ច្រមុះ និង​មាត់។ ចំពោះ​មធ្យោបាយ​ ដើម្បី​គ្រប់គ្រង​ផ្ដាសាយ ដោយ​ការ​សម្អាត​រាងកាយ​ពី​ការ​ផ្ទុក​មេរោគឲ្យបានលឿន និងមានប្រសិទ្ធភាពនោះ អ្នកជំងឺផ្តាសាយធំត្រូវ៖

– ផឹក​ទឹកឲ្យ​បាន​ច្រើន

– សម្រាក​ឲ្យ​បាន​ច្រើន

– ផឹក​ទឹក​ក្ដៅឧណ្ហៗ ឬញាំស៊ុបក្ដៅៗ

– ខ្ពុរ​ទឹក​អំបិល

– ផឹក​ថ្នាំ​បំបាត់​គ្រុន​រងា និង​ថ្នាំ​បំបាត់​ការ​ឈឺចាប់។

៥. កើត​ផ្តាសាយធំ ដាច់ខាត​កុំ​ប្រើ​ថ្នាំ​ផ្សះ

ជា​ចំណុច​សំខាន់​បំផុត​គ្នា​យើង​ត្រូវ​ដឹង ថ្នាំ​ផ្សះ (Antibiotic) មិន​អាច​សម្លាប់​វីរុស​បាន​ទេ ខណៈ​ជំងឺ​ផ្តាសាយ គឺ​បង្ក​ដោយ​វីរុស មិន​បាក់​តេរី​នោះ​ទេ ​នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ឱសថការី សេត ច័ន្ទកក្កដា បង្រៀន​នៅ​សាកល​វិទ្យាល័យ​អន្តរជាតិ។ថ្នាំអង់​ទីប៊ីយ្យូទិក ឬ​ថ្នាំ​ផ្សះ​ជា​ឱសថ​ប្រឆាំង​មេរោគ មាន​តួនាទី​សំខាន់​ក្នុង​ការ​សម្លាប់​បាក់តេរី​ប៉ុណ្ណោះ ថ្នាំ​ប្រភេទ​នេះ​ប្រើ​មិន​ត្រឹម​ត្រូវ ឬ​ប្រើ​ដោយ​គ្មាន​វេជ្ជបញ្ជា​អាច​បង្ក​ផល​ប៉ះពាល់​ធ្ងន់​ធ្ងរ​ទៅ​វិញ។

៦. ត្រូវចាក់វ៉ាក់សាំងការពារផ្តាសាយធំរាល់ឆ្នាំ

បច្ចុប្បន្ន​មាន​វ៉ាក់សាំង​ការពារ​ជំងឺ​ផ្តាសាយ​ធំ​ហើយ ​វិធី​ល្អ​បំផុត​ក្នុង​បង្ការ​មិន​កើត ឬ​ឆ្លង​ជំងឺ​ផ្តាសាយ​ធំ អង្គការ​សុខភាព​ពិភពលោក​ណែនាំ​ឲ្យ​ចាក់​វ៉ាក់​សាំង​​ការពារ ១ឆ្នាំ/ម្តង។ មួយ​វិញ​ទៀត​វ៉ាក់សាំង​នេះ​ការពារ​បាន​តែ​ផ្ដាសាយ​ធំ​មួយ​មុខ​ប៉ុណ្ណោះ ហើយ​កុំ​ឆ្ងល់​ថា ហេតុអ្វី​បានជា​ចាក់​រួច តែ​នៅ​មាន​ឈឺ​ជំងឺ​នេះ​ដដែល ព្រោះ​មេរោគ​ផ្ដាសាយ​​​មាន​ច្រើន​ប្រភេទ​ខ្លាំង​ណាស់ តែ​ផ្ដាសាយ​ធំ​ជា​ប្រភេទ​ធ្ងន់ធ្ងរជាង​គេ ទើប​យើង​ចាំបាច់​ត្រូវ​ចាក់ឲ្យបានទៀងទាត់។

ផ្តាសាយ១

 

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://www.who.int/emergencies/diseases/novel-coronavirus-2019/question-and-answers-hub/q-a-detail/coronavirus-disease-covid-19-similarities-and-differences-with-influenza

https://www.cdc.gov/flu/about/keyfacts.htm#:~:text=Flu%20is%20a%20contagious%20respiratory,a%20flu%20vaccine%20each%20year.

https://www.nhs.uk/conditions/flu/

កំណែ​ប្រែបច្ចុប្បន្ន

07/07/2021

អត្ថបទ​ដោយ ដេត ធន្នី

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

មិនចង់ឲ្យផ្តាសាយធំយាយី ឬឆាប់ជា ត្រូវដឹងពីចំណុចសំខាន់ទាំងនេះ!

ក្មេងក្តៅខ្លួន ឬផ្តាសាយ ចំថ្ងៃត្រូវចាក់វ៉ាក់សាំង អាចចាក់បានអត់?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Jul 07, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម