backup og meta

ជំងឺ ៤ប្រភេទ ដែលងាយឆ្លងនៅក្នុងអាងហែលទឹក

ជំងឺ ៤ប្រភេទ ដែលងាយឆ្លងនៅក្នុងអាងហែលទឹក

គ្នាយើង​មួយចំនួន ប្រហែល​ជា​ចូលចិត្ត​ហែលទឹក ព្រោះ​វា​ជួយ​ឲ្យ​ត្រជាក់​ខ្លួន បេះដូង​ដំណើរការ​ល្អ បង្កើន​សាច់ដុំ និង​ដុត​កាឡូរី​ក្នុង​រាងកាយ​យើង​ទៀត។ ប៉ុន្ដែ​ទៅ​ហែល​ទឹក ក្នុង​អាងធំ​រួមគ្នា ក៏អាច​ប្រឈម​នឹង​ការ​ឆ្លង​បាក់តេរី និង​មេរោគ​បង្ក​ជំងឺ​ផងដែរ។ ខាងក្រោម​នេះ ជា​ជំងឺ ៤​ប្រភេទ ដែល​ងាយ​ឆ្លង​នៅ​ក្នុង​អាង​ហែល​ទឹក៖

១. ជំងឺ​រាក

ជំងឺរាក មិន​គ្រាន់តែ​ជា​បញ្ហា​ក្រពះ ដែល​កើតឡើង ពេល​យើង​ញ៉ាំ​អាហារ​មិន​ល្អ​នោះទេ។ ពេល​យើង​ច្រមុជ​ចូល​ក្នុង​ទឹក យើង​ក៏ប្រឈម​ការ​ឆ្លង​បាក់តេរី​ផងដែរ ជាពិសេស​បាក់តេរី Pseudomonas aeruginoa ដែល​បង្ក​អាសន្នរោគ និង​ជំងឺ​រាក។ បើសិន​មាន​បាក់តេរី​នេះ នៅ​ក្នុង​អាង​ហែលទឹក សូម្បី​លេប​ទឹក​បន្ដិច ក៏គ្រប់គ្រាន់​នឹង​ឆ្លង​មេរោគ​ដែរ។ ក្នុង​អាងហែល​ទឹក ក៏មាន​បាក់តេរី E.coli, Shigella និង Cryptosporidium Norovirus ដែល​អាច​រស់នៅ​បាន​រហូត​ដល់ ៥​ថ្ងៃ។

២. ជំងឺ​ប្រព័ន្ធ​ដង្ហើម

ជំងឺ​ប្រព័ន្ធ​ដង្ហើម ងាយ​នឹង​កើតឡើង​ណាស់ សម្រាប់​អ្នក​ហែល​ទឹក ដោយសារ​បាក់តេរី Legionella ងាយ​ជ្រៀត​ចូល​ក្នុង​ប្រព័ន្ធ​ដង្ហើម ដោយ​បង្ក​ឲ្យ​ពិបាក​ដក​ដង្ហើម និង​មាន​បញ្ហា​សួត។ ក្នុង​នោះ មនុស្ស​វ័យ ៥០​ឆ្នាំ​ឡើង កុមារ និង​ស្ត្រីពពោះ​ ដែល​មាន​ប្រព័ន្ធ​ការពារ​ខ្សោយ គួរ​ប្រុង​ប្រយ័ត្ន​ចំពោះ​បាក់តេរីនេះ ព្រោះ​វា​អាច​បង្ក​ឲ្យ​ជួយ​បញ្ហា​ធ្ងន់ធ្ងរ​បាន។

៣. ជំងឺ​ត្រចៀក

ពេល​យើង​ហែល​ទឹក ជាធម្មតា មាន​ទឹក​ខ្លះ ចូលទៅ​ត្រចៀក និង​ច្រមុះ​របស់​យើង ហើយ​វា​ក៏ហូរ​ចេញ​វិញ​ផងដែរ។ ប៉ុន្តែ​វា​អាច​បង្ក​បញ្ហា​ដល់​យើង ពេល​ទឹក​ចូល​​ដល់​ក្រដាស​ត្រចៀក​របស់​យើង ដោយ​វា​អាច​នាំពពួក​ផ្សិត​ទៅ​កើត​មាន​ក្នុង​ត្រចៀក។ ការ​ឆ្លង​បាក់តេរី​នេះ អាច​បណ្ដាល​ឲ្យ​ហើម ឈឺចាប់ និង​រមាស់។

៤. ជំងឺ​រមាស់ Sauna Rash

ជំងឺ​រមាស់ ភាគច្រើន កើត​មាន​ចំពោះ​អ្នក​ទៅ​សូណា ឬ​មុជ​ទឹកក្តៅ នៅ​តាម​អាង​ហែល​ទឺក។ ពពួក​បាក់តេរី នៅ​ក្នុង​អាង​ទឹកក្តៅ មាន​ប្រតិកម្ម​ខ្លាំង​ជាមួយ​ស្បែក និង​បណ្ដាល​ឲ្យ​រមាស់​យ៉ាង​ខ្លាំង។ ប្រសិន​បើ​យើង​នៅ​ក្នុង​អាង​ហែល​ទឹក​កាន់តែ​យូរ យើង​នឹង​រងការ​ប៉ះពាល់​កាន់តែ​ខ្លាំង។ បាក់តេរី ដែល​បង្ក​ឲ្យ​កើត​រមាស់ គឺ Pseudomonas aeruginoa។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://timesofindia.indiatimes.com/life-style/health-fitness/fitness/4-diseases-you-can-catch-in-the-swimming-pool/photostory/70910123.cms

កំណែ​ប្រែបច្ចុប្បន្ន

03/09/2019

អត្ថបទ​ដោយ គីង ច័ន្ទវាសនា​

ត្រួតពិនិត្យដោយ ជីព ចិត្ត

បច្ចុប្បន្នភាពដោយ៖ ជីព ចិត្ត


អត្ថបទពាក់ព័ន្ធ

នៅរដូវភ្ជុំបិណ្ឌនេះ កុំភ្លេចអនុវត្តវិធីបង្ការជំងឺផ្លូវដង្ហើម និងជំងឺឆ្លងផ្សេងៗ

អ្នកជំងឺអេដស៍គួរជៀសវាងអាហារប្រភេទណាខ្លះ ដើម្បីថែទាំសុខភាពឲ្យនៅតែរឹងម៉ាំ?


ត្រួតពិនិត្យដោយ

ជីព ចិត្ត


អត្ថបទ​ដោយ គីង ច័ន្ទវាសនា​ · កែ Sep 03, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម