ចូលចិត្តព័ត៌មាន “Hello គ្រូពេទ្យ” សូមចូលរួមស្ទង់មតិនៅទីនេះ។ មតិអ្នកទាំងអស់គ្នា ពិតជាមានតម្លៃសម្រាប់ “Hello គ្រូពេទ្យ” អាចកែលម្អព័ត៌មានឲ្យកាន់តែប្រសើរ!
ក្នុងរដូវជំនន់ជន់លិចត្រូវថែរក្សាសុខភាពឲ្យបានល្អ ហើយគប្បីត្រូវប្រយ័ត្នពីសុវត្ថិភាពពីទឹក ព្រមទាំងគេចចេញពីសត្វអាសិរពិសទៀតផង។ វេជ្ជបណ្ឌិត ចាន់ ស៊ីណេត បានឲ្យដឹងថា រដូវកាលនេះសត្វមូសក៏បង្កគ្រោះថ្នាក់ខ្លាំងចំពោះសុខភាពយើងដែរ។
វេជ្ជបណ្ឌិតផ្នែកទូទៅរូបនោះបានឲ្យដឹងទៀតថា មានជំងឺ ៥ ប្រភេទមានសត្វមូសជាភ្នាក់ងារចម្លងរោគជំងឺដែលមានសត្វមូសជាភ្នាក់ងារចម្លងរោគមានដូចជា៖
– ជំងឺគ្រុនឈាម
– ជំងឺរលាកខួរក្បាល
– ជំងឺគ្រុនចាញ់
– ជំងឺគ្រុនឈីក
– ជំងឺឆ្លងដោយមេរោគវីរុសហ្ស៊ីកា។
វិធីការពារខ្លួនក្នុងអំឡុងពេលទឹកភ្លៀង និងទឹកជំនន់នេះ គឺត្រូវលុបបំបាត់ជម្រកមូស មិនឲ្យត្រូវមូសខាំ។ មួយវិញទៀតអំឡុងពេលនេះ ត្រូវស្នាក់នៅកន្លែងមានពន្លឺ បើកទ្វារបង្អួចឲ្យមានខ្យល់ចេញចូល ស្លៀកសម្លៀកបំពាក់វែងៗ និងគេងក្នុងមុងជានិច្ច។
[embed-health-tool-bmi]