backup og meta

ករណីសង្ស័យពុលស្រាសនៅកំពង់ឆ្នាំង បង្កឲ្យមានអ្នកស្លាប់ ៥ នាក់

ករណីសង្ស័យពុលស្រាសនៅកំពង់ឆ្នាំង បង្កឲ្យមានអ្នកស្លាប់ ៥ នាក់

រូបភាព៖ cnc

អ្នក​នាំ​ពាក្យ​ក្រសួង​ក្រសួង​សុខាភិបាល​លោក​ជំទាវ ឱ វណ្ណឌីន បាន​ឲ្យ​ដឹង​ថា ករណី​សង្ស័យ​ពុល​ស្រា​ស​នៅ​ខេត្ត​កំពង់ឆ្នាំង​បង្ក​ឲ្យ​អ្នក​ស្លាប់​រហូត​ដល់ ៥ នាក់ និង​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ជាង ១០០ នាក់​ទៀត។

លោក​ជំទាវ​បញ្ជាក់​ថា ​គិត​ត្រឹម​ម៉ោង ១៨:០០ នាទី​ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០ យោង​តាម​របាយការណ៍​របស់​មន្ទីរ​សុខាភិបាល​ខេត្ត​កំពង់ឆ្នាំងដែលទទួលបាន ករណី​សង្ស័យ​ពុល​ស្រា​ស​នៅ​ខេត្ត​កំពង់ឆ្នាំង​នា​ថ្ងៃ​ទី​២៨ ខែ វិច្ឆិកា ឆ្នាំ ២០២០ បាន​កើត​ឡើង​នៅ​ឃុំ​ខ្លុង​ពពក ស្រុកទឹកផុស។

សម្រាប់​​​អ្នក​មាន​អាការ:​សង្ស័យ​ពុល​ស្រា​ស នៅ​មន្ទីរពេទ្យ​ខេត្ត​កំពង់ឆ្នាំង មាន​ចំនួន ១០៥ នាក់ (ស្រី ៦នាក់) ក្នុង​ចំណោម​នោះ អ្នក​មាន​​ស្ថាន​ភាព​ធ្ងន់ធ្ងរ​ចំនួន ៦ នាក់ និង​បាន​បញ្ជូន ទៅ​មន្ទីរពេទ្យ​កាល់ម៉ែត​ចំនួន ០៥ នាក់ (ស្លាប់​នៅ​តាម​ផ្លូវ​ពេល​បញ្ជូន​ចំនួន ០២ នាក់ និង​ករណី​នៅ​ធ្ងន់ធ្ងរ​កំពុង​សង្គ្រោះ ០១នាក់) មាន​ករណី​ស្លាប់​នៅ​មន្ទីរពេទ្យ​ខេត្ត​កំពង់ឆ្នាំង ០១នាក់ ស្លាប់​នៅ​ផ្ទះ ០១ នាក់ និង​បាន​ព្យាបាល​នៅ​មណ្ឌល​សុខភាព​អភិវឌ្ឍន៍​ចំនួន ១០ នាក់។ សរុប​អ្នក​រងគ្រោះ​ចំនួន ១១៥ នាក់ (ស្រី ៦ នាក់) ក្នុង​នោះ​ស្លាប់ ៥ នាក់។ បច្ចុប្បន្ន​អ្នក​ជំងឺ​ដែល​កំពុង​សម្រាក​ព្យាបាល មាន​ការ​វិវត្តន៍​មក​ស្ថាន​ភាព​ល្អ​ប្រសើរ​វិញ​ហើយ។

ចំពោះ​មូលហេតុ​ព្រោះ​ទាំង​នោះ​បាន​ទៅ​ចូល​រួម​កំដរ​បុណ្យ​សព​ក្នុង​ភូមិ ហើយ​ជួបជុំ​គ្នា​ពិសា​ស្រា​ស រី​ឯ​ការ​សន្និដ្ឋាន​របស់​ក្រុម​ការងារ​ចុះ​ស្រាវជ្រាវ​ពិនិត្យ គឺ​ជា​ករណី​សង្ស័យ​ពុល​ស្រា​ស។

ចំណែក​វិធានការណ៏ និង​អន្តរាគមន៍​ជួយ​ដល់​អ្នក​សង្ស័យ​ពុល​ស្រា​ស​ឯកឧត្ដម​សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល​ទទួល​បាន​ព័ត៌មាន​កាលពី​ល្ងាច​ថ្ងៃ​ទី ២៨ ខែ​វិច្ឆិកា ឆ្នាំ ២០២០ ហើយបាន​ចាត់​ថ្នាក់​មន្ត្រី​ និង​ក្រុម​ឆ្លើយ​តប​បន្ទាន់​នៃ​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង​ទៅ​ខេត្ត​កំពង់ឆ្នាំង ដើម្បី​ជួយ​ការងារ​បច្ចេកទេស​ដល់​មន្ទីរ​សុខាភិបាល​ខេត្ត​កំពង់ឆ្នាំង រហូត​ដល់​ស្ថានភាព​​គ្រប់គ្រង​បាន​ទាំង​ស្រុង។ បន្ទាប់មក​ហាម​ប្រជាពលរដ្ឋផឹក​ស្រា​ស និង​បញ្ឈប់​ការ​ធ្វើ​ចរាចរ​លក់​ដូរ​ស្រា​ស​ជា​បន្ទាន់ ព្រម​ទាំង​បន្ត​អប់រំ​សុខភាព​ប្រជាពលរដ្ឋ និង​មិន​ត្រូវ​ពិសា​ស្រា​ស​ដែល​ផលិត​គ្មាន​បច្ចេកទេស​ត្រឹមត្រូវ។

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

30/11/2020

អត្ថបទ​ដោយ Try Ravi

ត្រួតពិនិត្យដោយ ដេត ធន្នី

បច្ចុប្បន្នភាពដោយ៖ Try Ravi


អត្ថបទពាក់ព័ន្ធ

ស្រ្តីជនជាតិអាមេរិកម្នាក់ធ្លាក់ខ្លួនពិការ និងស្ទើរតែបាត់បង់ជីវិត ក្រោយញ៉ាំត្រីទីឡាយ៉ា

កម្ពុជា ប្រកាសរកឃើញករណីថ្មីនៃជំងឺអុតស្វាញ២នាក់ទៀត


ត្រួតពិនិត្យដោយ

ដេត ធន្នី


អត្ថបទ​ដោយ Try Ravi · កែ Nov 30, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម