នៅប្រទេសឥណ្ឌាភាគខាងកើត កូនកំលោះម្នាក់បានស្លាប់ដោយសារជំងឺ COVID-19 ក្រោយរៀបការបាន២ថ្ងៃ និងមានមនុស្ស ៨០នាក់តេស្ដវិជ្ជមាន។
កូនកំលោះរូបនេះបានឈឺតាំងពីថ្ងៃទី១៥ ខែមិថុនាមុនពិធីអាពាហ៍ពិពាហ៍ ហើយស្ថានភាពរបស់លោកកាន់តែធ្ងន់ធ្ងរទៅៗ។ ក្រុមគ្រួសារបានបញ្ជូនលោកទៅមន្ទីរពេទ្យ និងទទួលបានថ្នាំ ប៉ុន្តែគ្រូពេទ្យមិនបានរាយការណ៍ទៅកាន់អាជ្ញាធរពីរោគសញ្ញារបស់កូនកំលោះទេ ដូចនេះកូនកំលោះមិនបានតេស្ដរកមើលជំងឺ COVID-19 ទេ។
ស្ថានភាពជំងឺរបស់កូនកំលោះកាន់តែធ្ងន់ធ្ងរក្រោយពិធីមង្គលការ ហើយក្រុមគ្រួសារបានបញ្ជូនលោកទៅកាន់មន្ទីរពេទ្យម្ដងទៀត ប៉ុន្តែលោកបានសន្លប់នៅតាមផ្លូវ តែជាអកុសលកំលោះរូបនេះស្លាប់ពេលទៅដល់មន្ទីរពេទ្យ។
ក្រោយពីកូនកំលោះស្លាប់ អាជ្ញាធរកំពុងបន្តស៊ើបអង្កេតកំណត់ចំនួនអ្នកចូលរួមពពិធីអាពាហ៍ពិពាហ៍ និងតាមរកអ្នកដែលមានទំនាក់ទំនងជាមួយអ្នកចូលរួម។ ភ្ញៀវដែលបានចូលរួមពិធីអាពាហ៍ពិពាហ៍នេះចំនួន ៤០០នាក់ បានធ្វើតេស្ដ ដែលតេស្ដនេះធ្វើឡើង២សប្ដាហ៍មុននៅទីក្រុង Paliganj។ សម្រាប់អ្នកតេស្ដវិជ្ជមាន ៨០នាក់ គឺមិនមែនសុទ្ធតែបានទៅពិធីអាពាហ៍ពិពាហ៍ទេ។ អ្នកមួយចំនួនគឺមានទំនាក់ទំនងជាមួយនឹងអ្នកបានទៅចូលរួម។ អ្នកដែលតេស្ដវិជ្ជមានត្រូវបានគេបញ្ជូនទៅមជ្ឈមណ្ឌលព្យាបាលជាតិ។
គិតមកដល់ថ្ងៃនេះ ប្រទេសឥណ្ឌាមានអ្នកឆ្លងសរុប ៦២៧ ១៦៨ករណី ក្នុងនោះអ្នកជាសះស្បើយ ៣៧៩ ៩០២នាក់ និងអ្នកស្លាប់ ១៨ ២២៥នាក់។
[embed-health-tool-bmi]