backup og meta

បើកំពុង​ឈឺ ហើយ​សង្ស័យថាខ្លួនមានកូវីដ១៩ គួរ​ធ្វើ​ម៉េចខ្លះ?

បើកំពុង​ឈឺ ហើយ​សង្ស័យថាខ្លួនមានកូវីដ១៩ គួរ​ធ្វើ​ម៉េចខ្លះ?

ក្រសួង​សុខា​ភិបាល​ធ្លាប់​បាន​ប្រកាស​ថា​លទ្ធផល COVID-19 គឺ​អាច​ចេញ​ដោយ​វិទ្យាស្ថាន​ជាតិ​ស្រាវជ្រាវ​សាធារណៈ និង​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា ​តែ​ប៉ុណ្ណោះ ដែល​កំពុង​ប្រតិបត្តិការ​តាម​បច្ចេកទេស និង​គោលការណ៍​​ស្តង់ដារ​របស់​អង្គការសុខភាព​ពិភពលោក ហើយលទ្ធផល ជា​លទ្ធផល​ផ្លូវការ​ដែល​ទទួល​ស្គាល់​ដោយ​ក្រសួង​ពាក់ព័ន្ធ​នានា។ ប៉ុន្តែ​​ថ្មី​ៗ​នេះ​​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត ក៏​បាន​ជួយ​លើ​កិច្ចការ​នេះ​ខ្លះ​ៗ​ដែរ។

ពេល​សុខភាព​ចាប់​ផ្ដើម​មិន​ស្រួល ហើយ​មាន​លេច​រោគសញ្ញា​មួយ​ចំនួន ស្រដៀង​ទៅ​នឹង​កូវីដ១៩ ដែល​ជា​ ជម្ងឺ​ផ្លូវ​ដង្ហើម ដូច​ទៅ​ជម្ងឺ​គ្រុន ផ្ដាសាយ ដែល​ឧស្សាហ៍​កើត ចំពោះ​បងប្អូន​មួយ​ចំនួន អ្នក​ជម្ងឺ​ក៏​ចាប់​ផ្ដើម​មាន​មន្ទិល​សង្ស័យ ហើយ​ក៏​ចាប់​ផ្ដើម​ចង់​ដឹង​ថា ប្រសិន​បើ​ចង់​ធ្វើ​តេស្ត​រក​វីរុស COVID-19 ដំបូង​បំផុត​ត្រូវ​ធ្វើ​បែប​ណា?

ចេះ​បារម្ភ​ល្អហើយ ព្រោះ​សុខទុក្ខ​យើង​ម្នាក់ អាច​ប៉ះពាល់​ដល់​មនុស្ស​ក្នុង​គ្រួសារ​ទាំង​មូល​បាន​បើ​មិន​ប្រយ័ត្ន​ឲ្យ​ដិតដល់។

ឆ្លើយ​តប​នឹង​សំណួរ​នេះ ​កន្លង​ទៅ ​ក្រសួង​សុខាភិបាលក៏​​ធ្លាប់​បញ្ជាក់​ថា ប្រសិនបើ​មាន​ចម្ងល់​ទាក់ទិន​នឹង​បញ្ហា COVID-19 សូម​ហៅ​ទូរស័ព្ទ​ទៅ​លេខ ១១៥ ដោយ​មិនបង់​ថ្លៃ​សេវា​គ្រប់​ប្រព័ន្ធ​ទូរសព្ទ។

ទោះបីជា​អ្នក​ជម្ងឺ​ ​មាន​ការ​សង្ស័យ ហើយ​ចង់​ជម្រះ​មន្ទិល​តាមរយៈ​ការ​ធ្វើ​តេស្ដ កន្លេង​ទៅ លោក​ជំទាវ ឱ វណ្ណឌីន ធ្លាប់​បាន​លើក​ឡើង​ថា

“​រាល់​ករណី​ទាំងអស់​ មិន​សុទ្ធតែ​ទាមទារ​ឲ្យ​​​​ធ្វើ​តេស្ត​ទេ​ លុះ​ត្រា​តែ​អ្នកនោះ​មាន​ការ​សង្ស័យ​ច្បាស់​ណាស់ ថា​បាន​ចូល​ទៅ​ក្នុង​និយមន័យ​នៃ​ករណី​សង្ស័យ​ជំងឺ COVID-19។ មាន​ន័យ​ថា ទាល់តែ​​អ្នក​ទើប​វិល​ពី​តំបន់​ដែល​ត្រូវ​បាន​គេ​រាយការណ៍​អំពី​ការ​ឆ្លង​វីរុស COVID-19 ឬ​​បាន​ប៉ះពាល់​ជិតស្និទ្ធ​ជាមួយ​អ្នក​បាន​ធ្វើ​ដំណើរ​មក​ពី​តំបន់​មួយ​ក្នុង​ចំណោម​តំបន់​ទាំង​នេះ ហើយ​មាន​រោគ​សញ្ញា​ផ្លូវ​ដង្ហើម បាន​ប៉ះពាល់​ផ្ទាល់ ឬ​ប្រយោល​ជាមួយ​អ្នក​ឆ្លង​ជំងឺ​នេះ​ទៀត។ “

ករណី​​រដូវ​រងា ជា​ពេលវេលា​ដែល​​សម្បូរ​​ជម្ងឺ​​ផ្ដាសាយអាច​កើត​ឡើង ហើយ​រោគ​សញ្ញា​នៃ​វីរុស COVID-19 ដូចជា​ក្អក ឬ​គ្រុន​ក្ដៅ​អាច​ស្រដៀង​គ្នា​នឹង​ជំងឺ​គ្រុន​ផ្ដាសាយ ឬ​ផ្ដាសាយ​ធម្មតា ដែល​ច្រើន​តែ​កើត​មាន​ជា​ញឹកញាប់។

តើ​អាច​បែង​ចែក​អាការៈ​ជម្ងឺ​ផ្ដាសាយ ឬ​ផ្ដាសាយ​ធំ ជាមួយ​នឹង​ជម្ងឺ​កូវីដ១៩ បាន​ទេ? ​ប្រាកដ​ណាស់ ពិត​ជា​បាន ព្រោះ​មាន​ការ​ពន្យល់​ច្បាស់ អាច​ស្វែងយល់ពីភាព​ស្រដៀងគ្នា និង​ខុសគ្នា ចុច​អាន​ទីនេះ

រោគសញ្ញា​ជម្ងឺ COVID-19

– ក្ដៅ​ខ្លួន

– ក្អក

– ហត់ ពិបាក​ដក​ដង្ហើម

– ឈឺ​ក

– បាត់បង់​ការ​ដឹង​រសជាតិ

ក្រៅ​ពី​រោគសញ្ញា ​នៅ​ដំណាក់​កាល​សំខាន់​មួយ​ទៀត ពី​ការ​ធ្វើ​តេស្ដ​ រក​លទ្ធផល​ជាក់ស្ដែង។ ​ដូច​បញ្ជាក់​ដូច​ខាង​លើ​ហើយ​ថា ​ពី​របៀបទាក់ទង និង​ទីកន្លែង​ដែលអ្នក​ជម្ងឺ​​ត្រូវ​ទៅ​ធ្វើ ​ដើម្បី​បាន​លទ្ធផល​ចេញ​មក​ផ្លូវការ។

របៀប​ប្រមូល​សំណាក

មុន​ឈាន​ដល់​ការ​ប្រមូល​សំណាក ត្រូវ​ពឹង​ករណី​សង្ស័យ​ដែល​មាន​រោគ​សញ្ញា​ដូច​រៀប​រាប់​ខាង​លើ ហើយ​វិធី​ប្រមូល​សំណាក គឺ​យក​តម្បារ​ទៅ​ត្បារ​ច្រមុះ និង​មាត់ ដើម្បី​យក​សំណាក​បុគ្គល​ដែល​សង្ស័យ​នោះ ទៅ​ធ្វើ​តេស្ត​នៅ​វិទ្យាស្ថាន​ប៉ាស្ទ័រកម្ពុជា ដោយ​មាន​ការ​សហការ​ជាមួយ​អង្គការ​សុខភាព​ពិភព​លោក (WHO)។

COVID-19

រយៈពេល​ដឹង​លទ្ធផល

ការ​ធ្វើ​តេស្ត​សំណាក​អាច​នឹង​ដឹង​លទ្ធផល​ថា បុគ្គល​នោះ​មាន​វីរុស COVID-19 វិជ្ជមាន ឬ​អវិជ្ជមាន​ក្នុង​រយៈពេល​ ៦​ម៉ោង

តើ​អាច​ចៀសវាង​ហានិភ័យ​ការ​ឆ្លង​វីរុស COVID-19 នេះ​បាន​យ៉ាង​ដូចម្ដេច?

– លាង​ដៃ​ឲ្យ​បាន​ញឹកញាប់​ជាមួយ​សាប៊ូ និង​ទឹក ឬ​ប្រើ​ទឹក​លាង​ដៃ​ដែល​មាន​ជាតិ​អាល់កុល

– ខ្ទប់​មាត់ និង​ច្រមុះ​ដោយ​ប្រើ​កែងដៃ ឬ​ក្រដាស​ជូត​មាត់ នៅ​ពេល​ក្អក ឬ​កណ្ដាស់ ហើយ​បោះ​ចោល​ក្រដាស​ជូត​មាត់​ទៅ​ក្នុង​ធុង​សំរាម​បិទ​ជិត

– ចៀសវាង​ប៉ះពាល់​ផ្ទាល់​ជាមួយ​អ្នក​ដែល​មាន​រោគ​សញ្ញា​ដូចជា ផ្ដាសាយ ឬ​គ្រុនក្ដៅ​

ទៅ​ជួប​គ្រូពេទ្យ​ប្រសិនបើ​ក្តៅខ្លួន ក្អក ឬ​មាន​អារម្មណ៍​ថា​ពិបា​ក​ដកដង្ហើម។

តើ​វិធី​ណា​ដែល​ល្អ​បំផុត​ក្នុង​ការ​លាង​ដៃ​ឲ្យ​បាន​ត្រឹមត្រូវ?

ជំហាន​ទី​១៖ ផ្សើម​ដៃ​ជាមួយ​ទឹក

ជំហាន​ទី​២៖ ប្រើ​សាប៊ូ​ឲ្យ​បាន​គ្រប់គ្រាន់​ទៅ​លើ​ដៃ​សើម

ជំហាន​ទី​៣៖ ដុស​គ្រ​ប់ផ្ទៃ​ដៃ រួម​ទាំង​ខ្នងដៃ ចន្លោះ​ម្រាមដៃ និង​ក្រោម​ក្រចក យ៉ាងហោចណាស់ ២០វិនាទី។

ជំហាន​ទី​៤៖ លាង​ជម្រះ​ដៃ​ឲ្យ​បាន​ស្អាត​ជាមួយ​ទឹក

ជំហាន​ទី​៥៖ ជូត​ដៃ​ដោយ​ប្រើ​កំណាត់​ស្អាត ឬ​កន្សែង​ដែល​ប្រើ​បាន​តែ​ម្ដង

លាង​ដៃ​ឲ្យ​បាន​ញឹកញាប់​ជាពិសេស​មុន​ពេល​ញ៉ាំ​អាហារ បន្ទាប់​ពី​ញី​សម្បោរ ក្អក ឬ​កណ្ដាស់ និង​បន្ទាប់ពី​ទៅ​បន្ទប់ទឹក។ ប្រសិនបើ​គ្មាន​សាប៊ូ និង​ទឹក​ទេ សូម​ប្រើ​ទឹក​លាង​ដៃ​ដែល​មាន​ជាតិ​អាល់កុល​យ៉ាង​តិច​ណាស់ ៦០ ភាគរយ។ ត្រូវតែ​លាង​ដៃ​ជា​មួយ​សាប៊ូ និង​ទឹក​ជានិច្ច ប្រសិនបើ​ដៃ​កខ្វក់។

សូម​ថែខ្លួន​ទាំង​អស់​គ្នា ដោយ​អនុវត្ត​តាម​វិធាន​ស្នាក់​នៅ​ក្នុង​ផ្ទះ​កុំ​ចេញ​ក្រៅ​បើ​មិន​ចាំបាច់។ ក្នុង​ករណី​ចាំបាច់ គួរ​អនុវត្ត​វិធានការ​សុវត្ថិភាព ដូច​រៀបរាប់​ខាង​លើ។ ​

ថែ​សុខភាព​ដើម្បី​ខ្លួន​ឯង ដើម្បី​គ្រួសារ មនុស្ស​ជាទីស្រឡាញ់ និង​សង្គម​ជាតិយើង

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Similarities and Differences between Flu and COVID-19​ | CDC – https://www.cdc.gov/flu/symptoms/flu-vs-covid19.htm#:~:text=Common%20symptoms%20that%20COVID%2D19,of%20breath%20or%20difficulty%20breathing
COVID-19 vs. flu: Similarities and differences – https://www.mayoclinic.org/diseases-conditions/coronavirus/in-depth/coronavirus-vs-flu/art-20490339
COVID-19 vs. the Flu | https://www.hopkinsmedicine.org/health/conditions-and-diseases/coronavirus/coronavirus-disease-2019-vs-the-flu
Coronavirus vs. flu: How to tell the difference – https://www.medicalnewstoday.com/articles/coronavirus-vs-flu
Coronavirus disease (COVID-19): Similarities and differences – https://www.who.int/emergencies/diseases/novel-coronavirus-2019/question-and-answers-hub/coronavirus-disease-covid-19-similarities-and-differences-with-influenza

កំណែ​ប្រែបច្ចុប្បន្ន

20/05/2022

អត្ថបទ​ដោយ Try Ravi

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ជីព ចិត្ត


អត្ថបទពាក់ព័ន្ធ

កម្ពុជា ប្រកាសរកឃើញករណីថ្មីនៃជំងឺអុតស្វាញ២នាក់ទៀត

នៅរដូវភ្ជុំបិណ្ឌនេះ កុំភ្លេចអនុវត្តវិធីបង្ការជំងឺផ្លូវដង្ហើម និងជំងឺឆ្លងផ្សេងៗ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ May 20, 2022

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម