backup og meta

ក្រសួងណែនាំឲ្យម្ចាស់សេវាសុខាភិបាលឯកជន ចេញវេជ្ជបញ្ជាឲ្យបានត្រឹមត្រូវតាមកុំព្យូទ័រ

ក្រសួងណែនាំឲ្យម្ចាស់សេវាសុខាភិបាលឯកជន ចេញវេជ្ជបញ្ជាឲ្យបានត្រឹមត្រូវតាមកុំព្យូទ័រ

នៅ​ព្រឹក​ថ្ងៃ​ទី ២៥ ខែ​ធ្នូ ឆ្នាំ​២០២០​នេះ ក្រសួងសុខាភិបាល​បាន​ជូន​ដំណឹង​ស្ដី​ពី​ការ​ក្រើន​រំលឹក​ដល់​ម្ចាស់​សេវា​សុខាភិបាល​ឯក​ជន​ទាំង​អស់ ចេញ​វេជ្ជបញ្ជា និង​លទ្ធផល​ពី​មន្ទីរ​ពិសោធន៍ ឬ​សេវា​អម​វេជ្ជសាស្ត្រ​តាម​កុំព្យូទ័រ ឲ្យ​បាន​ត្រឹម​ត្រូវ​ទៅ​តាម​សារាចរ​ណែនាំ​លេខ ០៤១ អបស/មព របស់​ក្រសួង។

ក្នុង​នោះ​ដែរ ក្រសួងសុខាភិបាល​បាន​បន្ត​ថា រយៈ​ពេល​កន្លង​មក​នេះ មាន​កន្លែង​ព្យាបាល​ជំងឺ​ឯក​ជន​មួយ​ចំនួន​បាន​អនុវត្ត​ត្រឹម​ត្រូវ​ទៅ​តាម​សារាចរ​ណែនាំ​របស់​ក្រសួង​ស្ដី​ពី​ការ​ចេញ​វេជ្ជបញ្ជា​តាម​កុំព្យូទ័រ។ ដោយ​ឡែក នៅ​មាន​កន្លែង​ព្យាបាល​ជំងឺ​ឯក​ជន​មួយ​ចំនួន​ទៀត នៅ​តែ​មិន​ព្រម​ធ្វើ​តាម​ការ​ណែនាំ​របស់​ក្រសួង ក្នុង​ការ​ចេញ​វេជ្ជបញ្ជា​តាម​កុំព្យូទ័រ ដោយ​នៅ​តែ​បន្ត​ការ​ចេញ​វេជ្ជបញ្ជា​សរសេរ​ដោយ​ដៃ ខ្ជីខ្ជា អាន​មិន​ដាច់ និង​មិន​ត្រឹម​ត្រូវ​តាម​ក្បូន​ខ្នាត​វេជ្ជសាស្ត្រ។

ក្រសួងសុខាភិបាល​នឹង​ចាត់​វិធាន​ការ​យ៉ាង​ម៉ឺងម៉ាត់​បំផុត ក្នុង​ករណី​ដែល​​នៅ​មាន​កន្លែង​ព្យាបាល​ជំងឺ​ឯកជន​ណា​មួយ​មិន​ព្រម​គោរព​ទៅ​តាម​ការ​ណែនាំ​ខាង​លើ​នេះ​ទេ នឹង​ត្រូវ​ផាក​ពិន័យ​ជា​ប្រាក់​ចំនួន ៥ ០០០ ០០០ (ប្រាំ​លាន​រៀល) ឬ​ដក​យក​អាជ្ញាប័ណ្ណ​មក​វិញ ព្រម​ទាំង​បិទ​កន្លែង​ព្យាបាល​មិន​ឲ្យ​ព្យាបាល​អ្នក​ជំងឺ​ត​ទៅ​ទៀត​ឡើយ។

វេជ្ជបញ្ជាកុំព្យូទ័រ

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

25/12/2020

អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ Ly Sophat


អត្ថបទពាក់ព័ន្ធ

ក្រសួងសុខាភិបាលបដិសេធវិធីព្យាបាល តាមបែបចាប់សរសៃ​របស់គ្រូឱសថបុរាណ ១ នាក់

ត្រឹម ៣ ថ្ងៃ មនុស្សជិត ៩ ពាន់​នាក់ ក្រសួង​សុខាភិបាល​​ប្រមូល​បានយក​មក​ធ្វើ​តេស្ត


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Dec 25, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម