brand logo
មាតិកា
រង្វាស់​សុខភាព

ផ្សព្វផ្សាយពាណិជ្ជកម្ម

ចែករំលែក

ថ្ងៃនេះ ខ្មែរឆ្លងកូវីដ ១៩ ច្រើនណាស់ ក្នុងនោះអ្នករស់នៅអូឡាំពិកវិជ្ជមាន ១៥នាក់

រូបភាពៈ គណៈកម្មការគ្រប់គ្រងផ្សារអូឡាំពិក

ថ្ងៃនេះ ខ្មែរឆ្លងកូវីដ ១៩ ច្រើនណាស់ ក្នុងនោះអ្នករស់នៅអូឡាំពិកវិជ្ជមាន ១៥នាក់

រក​ឃើញ​អ្នក​ឆ្លងកូវីដ ១៩ ថ្មី ៦៤នាក់ សុទ្ធ​តែ​ជា​អ្នក​ពាក់​ព័ន្ធ​ព្រឹត្តិការណ៍​សហគមន៍ ២០ កុម្ភៈ ទាំង​អស់ ក្នុង​នោះ​ភាគ​ច្រើន​ជា​ជន​ជាតិ​ខ្មែរ ហើយ​អ្នក​រស់នៅ​សង្កាត់​អូឡាំពិក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ​មាន​ដល់​ទៅ ១៥នាក់។

ករណី​វិជ្ជមានទាំង ៦៤នាក់​នោះ មាន​នៅ​ភ្នំពេញ ២៧នាក់ កណ្តាល ២៩នាក់ ព្រៃវែង ៥នាក់ ព្រះសីហនុ ២នាក់ និង​សៀមរាប ១នាក់។

ស្ថានភាព​ជំងឺកូវីដ ១៩ គិត​ត្រឹម​ព្រឹក ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១

– អ្នក​ឆ្លង​កូវីដ ១៩ សរុប ១១២៤នាក់

– អ្នក​ពាក់​ព័ន្ធ​ព្រឹត្តិការណ៍​សហគមន៍ ៦១៣​នាក់

– កំពុង​សម្រាក​ព្យាបាល ៥៧៤នាក់

– ព្យាបាល​ជា​សះ​ស្បើុយ ៥៤៩នាក់។

medical
វេជ្ជ. ចាន់ ស៊ីណេត
ត្រួតពិនិត្យដោយ
ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
អត្ថបទ​ដោយ ដេត ធន្នី · កែ 10/03/2021