brand logo
មាតិកា
រង្វាស់​សុខភាព

ផ្សព្វផ្សាយពាណិជ្ជកម្ម

ចែករំលែក

អ្នកឆ្លងកូវីដ ១៩ ថ្មី ៧៥ ករណី មានចិនតែប៉ុន្មាននាក់ទេ ក្រៅពីនោះខ្មែរយើងទាំងអស់

ក្រ​សួងសុខាភិបាល​ប្រកាសថា​មានករណីវិជ្ជមានកូវីដ១៩ ចំនួន ៧៥ នាក់ និងជាសះស្បើយ ចំនួន២២នាក់។ អ្នកឆ្លងកូវីដ ១៩ ទាំង៧៥​នាក់នោះ ជា​អ្នកពាក់​ព័ន្ធ​ព្រឹត្តិការណ៍​សហគមន៍ ២០ កុម្ភៈទាំងអស់ ហើយភាគច្រើនលើសលុបជាជនជាតិខ្មែរយើង និងជនជាតិចិន ៦នាក់។

អ្នកឆ្លងកូវីដ ១៩ ថ្មី ៧៥ ករណី មានចិនតែប៉ុន្មាននាក់ទេ ក្រៅពីនោះខ្មែរយើងទាំងអស់

ករណីវិជ្ជមានទាំង ៧៥ ករណីនោះ មាននៅភ្នំពេញ ៥០នាក់ កណ្តាល ២២នាក់ ព្រៃវែង ២នាក់ និងតាកែវ ១នាក់។

ស្ថានភាព​ជំងឺកូវីដ ១៩ គិត​ត្រឹម​ ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១

– អ្នក​ឆ្លង​កូវីដ ១៩ សរុប ១៥០៥នាក់

– អ្នក​ពាក់​ព័ន្ធ​ព្រឹត្តិការណ៍​សហគមន៍ ៩៩០នាក់

– ព្យាបាល​ជា​សះស្បើយ ៨៤០នាក់

– កំពុង​សម្រាក​ព្យាបាល ៦៦២នាក់

– ស្លាប់ ១នាក់។

MOH1 MOH2

medical
វេជ្ជ. ចាន់ ស៊ីណេត
ត្រួតពិនិត្យដោយ
ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
អត្ថបទ​ដោយ ដេត ធន្នី · កែ 17/03/2021