នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង នៃក្រសួងសុខាភិបាល បានប្រកាសឲ្យក្រុមមនុស្សដែលមានហានិភ័យខ្ពស់ឆ្លងកូវីដ ១៩ ទៅធ្វើតេស្តកូវីដ ១៩ ឲ្យបានឆាប់តាមដែលអាចធ្វើបាន បើមានរោគសញ្ញា ក្តៅខ្លួន កណ្តាស់ ឈឺក ហៀរសម្បោរ ហត់ ឬពិបាកដង្ហើម។

ក្រុមមនុស្សដែលបានប៉ះពាល់ជាមួយមនុស្សច្រើន និងមានហានិភ័យខ្ពស់ឆ្លងកូវីដ ១៩ នោះរួមមាន បុគ្គលិកសុខាភិបាល គ្រូបង្រៀន កងកម្លាំងប្រដាប់អាវុធ នគរបាលយុត្តិធម៌ បុគ្គលិកអនាម័យ និងអ្នកបើកតាក់ស៊ី។
ចំពោះទីតាំងដែលត្រូវទៅធ្វើតេស្តមាននៅមណ្ឌលសុខភាពចាក់អង្រែ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ឬនៅមន្ទីរពេទ្យបង្អែកខេត្ត។