ស្ត្រីម្នាក់ពាក់ព័ន្ធតារាចម្រៀង សួស វីហ្សា នៅបុរី ជីប ម៉ុង សង្កាត់ច្រាំងចំរេះ ឆ្លងកូវីដ ១៩
នៅរសៀលថ្ងៃទី២២ មីនា ក្នុងមូលដ្ឋានខណ្ឌឫស្សីកែវ បានរកឃើញស្ត្រីអាយុ ៣០ឆ្នាំ មានទីលំនៅក្នុងបុរី ជីប ម៉ុង ឡេន ផ្លូវលេខ១៨ ផ្លូវលេខP១១ ភូមិខ២ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌប្ញស្សីកែវ វិជ្ជមានកូវីដ ១៩។

តាមការឲ្យដឹងពីអភិបាលខណ្ឌឫស្សីកែវ ស្ត្រីខាងលើជាអ្នកពាក់ព័ន្ធជាមួយនឹងតារាចម្រៀង សួស វីហ្សា និងមានអ្នកពាក់ជាមួយអ្នកជំងឺ ០៨ នាក់។ បច្ចុប្បន្នអ្នកជំងឺបញ្ជូនទៅព្យាបាលនៅសណ្ឋាគារ The Great Duke ហើយអាជ្ញាធរសម្រេចបិទទីតាំងខាងលើនេះបណ្ដោះអាសន្ន។