brand logo
មាតិកា
រង្វាស់​សុខភាព

ផ្សព្វផ្សាយពាណិជ្ជកម្ម

ចែករំលែក

តួលេខអ្នកឆ្លងកូវីដ ១៩ នៅតែខ្ពស់ដល់ទៅ ៦៩នាក់ ក្នុងនោះស្វាយរៀងជិត ៣០នាក់

នៅថ្ងៃទី១ មេសា ២០២១ តួលេខ​អ្នក​ឆ្លង​កូវីដ ១៩ មានចំនួន ៦៩នាក់ និងជាសះស្បើយ ១៦នាក់ នេះបើ​តាម​​សេចក្តី​​ជូន​ព័ត៌មាន​​របស់​​ក្រសួង​​សុខាភិបាល។ អ្នក​ជំងឺ​កូវីដ១៩ រក​ឃើញ​ថ្មីនេះ ៦៨នាក់ ជា​ករណី​ឆ្លងក្នុង​ព្រឹត្តិការណ៍​​សហគមន៍​២០កុម្ភៈ និង​ម្នាក់​ទៀត​ជា​អ្នក​ដំណើរ​ចូល​មក​កម្ពុជា។

តួលេខអ្នកឆ្លងកូវីដ ១៩ នៅតែខ្ពស់ដល់ទៅ ៦៩នាក់ ក្នុងនោះស្វាយរៀងជិត ៣០នាក់

អ្នក​ឆ្លង​ក្នុង​ព្រឹត្តិការណ៍​សហគមន៍ ២០កុម្ភៈនេះ នៅ​ស្វាយរៀង​តួលេខ​ខ្ពស់​ជាងគេ មាន​អ្នក​ឆ្លង​ដល់​ទៅ ២៨នាក់ ភ្នំពេញ ២៣នាក់ កណ្តាល ១៣នាក់ និង​ព្រះសីហនុ ៤នាក់។

ស្ថានភាព​ជំងឺកូវីដ ១៩ គិត​ត្រឹមព្រឹក​ ថ្ងៃទី២ ខែមេសាឆ្នាំ២០២១

– អ្នក​ឆ្លង​កូវីដ ១៩ សរុប ២៥៤៦នាក់

– អ្នក​ពាក់​ព័ន្ធ​ព្រឹត្តិការណ៍​សហគមន៍ ២០១៧នាក់

– ព្យាបាល​ជា​សះស្បើយ ១២៦៥នាក់

– កំពុង​សម្រាក​ព្យាបាល ១២៧០នាក់

– ស្លាប់ ១៦នាក់។

medical
វេជ្ជ. ចាន់ ស៊ីណេត
ត្រួតពិនិត្យដោយ
ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
អត្ថបទ​ដោយ ដេត ធន្នី · កែ 02/04/2021